ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកជិតខាង​ទាស់សម្តីគ្នា នាំឱ្យ​បុរសម្នាក់ ហ៊ាន​លើកដៃប្រហារស្ត្រីម្នាក់ ពេលរុញរទេះកូនតូច នៅមុខផ្ទះ

9 ខែ មុន
  • ភ្នំពេញ

ព្រៃវែង៖ ស្ត្រីម្នាក់ ត្រូវបានបុរស ដែលជាអ្នកជិតខាង កាប់ជាច្រើនកាំបិត បណ្តាលអោយ​ស្លា.ប់នៅក្នុងថ្លុកឈា.ម។ ហេតុការណ៍នេះ បានកើតឡើង នៅខណ:ពេលដែលស្ត្រីរងគ្រោះ កំពុងរុញរទេះកូនតូច…

ព្រៃវែង៖ ស្ត្រីម្នាក់ ត្រូវបានបុរស ដែលជាអ្នកជិតខាង កាប់ជាច្រើនកាំបិត បណ្តាលអោយ​ស្លា.ប់នៅក្នុងថ្លុកឈា.ម។ ហេតុការណ៍នេះ បានកើតឡើង នៅខណ:ពេលដែលស្ត្រីរងគ្រោះ កំពុងរុញរទេះកូនតូច ដើរលេងនៅតាមចិញ្ចើមថ្នល់ មុខផ្ទះរបស់នាង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទីព្រឹក ថ្ងៃទី១៦កក្កដា នៅក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ស្ត្រីរងគ្រោះ មានឈ្មោះ លាង សុខជា អាយុ ៣៨ឆ្នាំ ត្រូវជនសង្ស័យកា.ប់ ៣កាំបិត ត្រូវចំស្មាផ្នែក​ខាងក្រោយ បណ្តាលអោយដួលដេកលើដី និងស្លា.ប់បាត់បង់ជីវិតភ្លាមៗតែម្តង។

ចំណែកជនសង្ស័យមានឈ្មោះ យិន គីមហ័រ ភេទប្រុស អាយុ ៤២ឆ្នាំ ជាអ្នកជិតខាង ផ្ទះជាប់គ្នា​ជាមួយស្ត្រីរងគ្រោះ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព​កា.ប់ជនរងគ្រោះ។

ប្រភពព័ត៌មានពីអ្នកស្រុកនៅជិតកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះរុញរទេះកូន ដើរលេងនៅមុខផ្ទះសុខៗ ស្រាប់តែជនសង្ស័យ ទៅដល់ ហើយប៉ះសំដីគ្នាជាខ្លាំង បន្ទាប់មកមិនដឹងជនសង្ស័យ បានកាំបិតពីណា ស្រាប់តែកា.ប់សន្ធាប់​លើស្ត្រីរងគ្រោះពីក្រោយខ្នងជាច្រើនកាំបិត បណ្តាលអោយស្ត្រីរងគ្រោះ ដួលដេកលើដីទៅណា​លែងរួច ភ្លាមនោះ អ្នកជិតខាងបានឃើញហេតុការណ៍ ក៏ស្រែកផ្អើលឆោឡោឡើង និងប្តឹង​ទៅខាងសមត្ថកិច្ច ហើយសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ចាប់ឃាត់ខ្លួនជនសង្ស័យ​បានភ្លាមៗតែម្តង។ តែអនិច្ចា ស្ត្រីរងគ្រោះ បានហូរឈាមខ្សោះខ្លួន និងស្លា.ប់បាត់បង់ជីវិត​បាត់ទៅហើយ។

ជុំវិញរឿងរ៉ាវដ៏គួរអោយរន្ធត់នេះ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ពីមូលហេតុថា គឺមកពីរឿងគំនុំគុំគួនគ្នា ដោយជនសង្ស័យខឹងជនរងគ្រោះ ធ្លាប់និយាយដៀមដាបរូបគេ។

ដោយឡែក ខាងក្រុមគ្រួសារស្ត្រីរងគ្រោះ បានអោយដឹងថា ពេលឈ្លោះប៉ះសំដីគ្នានោះ ជនសង្ស័យ ពុំមានកាំបិតនោះទេ តែមានអ្នកទី៣ យកកាំបិត ទៅអោយជនសង្ស័យ ទើបជនសង្ស័យ មានឪកាស អាចកាប់ស្ត្រីរងគ្រោះ បណ្តាលអោយស្លា.ប់បែបនេះ៕ ចក្រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ