ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ប្រឹថពី​! ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ប៉ា​គី​អៅ ណាត់​ថ្ងៃ​ប៉ះ​ស្តេច​ប្រដាល់​ថៃ ប៊ូ​ខាវ

9 ខែ មុន

ថៃ ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ បន្ទាប់​ពី​

ថៃ ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ បន្ទាប់​ពី​បណ្តា​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​ថៃ និង​អន្តរជាតិ​ជា​ច្រើន​បាន​ចេញផ្សាយ​ថា ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ ត្រៀម​ប្រកាស​អំពី​ការ​វិល​ត្រឡប់​ឡើង​សង្វៀន​ប្រកួត​ជា​ថ្មី​ម្តងទៀត ដោយ​ត្រូវ​ប៉ះ​ជាមួយនឹង​ស្តេច​ប្រដាល់​ថៃ ប៊ូ​ខាវ បេន​ឆា​មេ​ក ដែល​ការ​ប្រកាស​នេះ នឹង​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​បាងកក នា​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

យោង​តាម​ប្រភព​ជា​ច្រើន​រាយការណ៍​ថា ប៉ាក់​គី​អៅ វ័យ​៤៤​ឆ្នាំ ស្តេច​ប្រដាល់សកល និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​ហ្វី​លី​ពី​ន បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ ធ្វើ​សន្និសីទ​សារព័ត៌មាន ចុះ​កិច្ចសន្យាផ្លូវការ​ប៉ះ​គ្នា​ជាមួយនឹង​ស្តេច​ប្រដាល់សេរី​ថៃ ប៊ូ​ខាវ វ័យ​៤១​ឆ្នាំ ខណៈ​ជំនួប​ដ៏​កក្រើក​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែមករា ឆ្នាំ​២០២៤​។

គួរ​រំលឹក​ថា ប៉ាក់​គី​អៅ បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់សកល កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ប៉ុន្តែ​ទោះ​យ៉ាងណា អ្នកនយោបាយ​រូប​នេះ នៅ​តែ​ធ្វើការ​ប្រកួត​ក្រៅផ្លូវការ ខណៈ​ដែល​ការ​ឡើង​សង្វៀន​ចុង​ក្រោយ គឺ​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​យកឈ្នះ​លើ​តារា​យូ​ធូប និង​ជា​គ្រូ​គុន​របស់​កូរ៉េ​ខាងត្បូង D.K. Yoo ដោយ​ពិន្ទុ នៅ​ឯ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​កូរ៉េ​ខាងត្បូង ក្នុង​ទីក្រុង Goyang​។

ដោយឡែក ការ​ប្រកួត​ចុង​ក្រោយ​របស់​ស្តេច​ប្រដាល់សេរី​ថៃ ប៊ូ​ខាវ គឺ​កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ ដោយ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​ជប៉ុន Rukiya Anpo ធ្វើ​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​ជំនួប​នេះ បញ្ចប់​ទៅ​ដោយ​បាន​ត្រឹម​ស្មើគ្នា​។

ជាមួយ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នៃ​ការ​ប៉ះ​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ប៉ាក់​គី​អៅ ស្តេច​ប្រដាល់​ថៃ ប៊ូ​ខាវ ក៏​បាន​ធ្វើការ​ចែក​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី World Boxing News និង Nation Thailand)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ