ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​ទាន់​មាន​តម្រុយ​ពី​ក្រុម​ចោ​.​រកា​.​ប់​ប្ល​.​ន់​យក​ស្លាក​លេខ​ម៉ូតូ នៅ​កណ្ដាល​ក្រុង​បាត់ដំបង

9 ខែ មុន
  • បាត់ដំបង

គិត​មក​ត្រឹម​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ អំពើ​កា​.​ប់ «​ប្ល​.​ន់​» យក​ស្លាក​លេខ​ម៉ូតូ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចោ​.​រ​បំប្លែង​ខ្លួន​ចេញពី​ក្រុម​ក្មេ​.​ង​ទំនើ​.​ង បាន​កើតឡើង​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ តែ​សមត្ថកិច្ច​ហាក់​ពុំ​ទាន់​មាន​តម្រុយ សូ​ម្បី​

ខេត្តបាត់ដំបង ៖ គិត​មក​ត្រឹម​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ អំពើ​កា​.​ប់ «​ប្ល​.​ន់​» យក​ស្លាក​លេខ​ម៉ូតូ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចោ​.​រ​បំប្លែង​ខ្លួន​ចេញពី​ក្រុម​ក្មេ​.​ង​ទំនើ​.​ង បាន​កើតឡើង​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ តែ​សមត្ថកិច្ច​ហាក់​ពុំ​ទាន់​មាន​តម្រុយ សូ​ម្បី​ប៉ុន​ក្រចក​អំពី​មុខសញ្ញា​ក្រុម​ជនសង្ស័យ​នៅឡើយ​ទេ ខណៈ​សកម្មភាព​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ហាក់​គាំងស្ញេញ​មិន​កំរើក​សោះ​។ នេះ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច ដែល​បាន​តាមដាន​នីតិវិធី​របស់​អធិការ​ក្រុង​បាត់ដំបង​។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ភាគី​ម្ខាង​ដែល​គេ​អះអាង​ថា ពួក​ខ្លួន​គឺជា​ភាគី​រង​គ្រោះ មាន​គ្នា​០៦​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង តែ​ម៉ូតូ​០២​គ្រឿង​ត្រូវ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ស៊ើបអង្កេត រីឯ​មួយ​គ្រឿង​ទៀត​បាន​ជិះ​រត់គេច​រួច​ពី​ការ​តាម​កា​.​ប់​ប្រ​.​ហា​.​រ​របស់​ស​.​ត្រូវ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ភាគី​ម្ខាង​ដែល​មាន​បក្សពួក​មិន​ក្រោម​២០​នាក់ បាន​ស្ទាក់​កា​.​ប់​ភាគី​ដែល​មាន​គ្នា​០៦​នាក់​ខាងលើ​នេះ ប៉ុន្តែ​ភាគី​០៦​នាក់​បាន​ដួល​ម៉ូតូ រត់​រត់​ចោល​ម៉ូតូ​តែ​ម្តង ហើយ​ក៏​ត្រូវ​ក្រុម​ចោ​.​រដែ​ល​បំប្លែង​ខ្លួន​ពី​ក្រុម​ក្មេ​.​ង​ទំនើ​.​ង​នោះ​នាំ​គ្នា​កា​.​ប់​ចិញ្ច្រាំ​ម៉ូតូ​ខ្ទេចខ្ទី រួច​កា​.​ប់​ផ្ដាច់​ស្លាក​លេខ​ម៉ូតូ​មួយ​គ្រឿង «​ប្ល​.​ន់​» យក​ទៅ​បាត់​តែ​ម្តង​។

បើ​តាម​សេ​ក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៣​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា មាន​បក្សពួក​២​ក្រុម ដែល​មួយ​ក្រុម​ៗ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​គ្នា​យ៉ាងតិច​២០​នាក់ បាន​ដេញ​ស្ទាក់​កា​.​ប់​គ្នា​នៅ​ម្ដុំ​ខាង​មុខ​ផ្ទះសំណាក់ «​កែវ មុន្នី​» ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បន្ទាប់​ពី​ពួក​គេ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ នៅ​ពេល​ចេញពី​ក្លិប​រាត្រី​មួយ​កន្លែង​។ ប៉ុន្តែ​នៅ​ពេល​ប៉ះទង្គិច​គ្នា​ជាក់ស្ដែង​ចុង​ក្រោយ ភាគី​ម្ខាង​មាន​គ្នា​តែ​០៦​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​ភាគី​ម្ខាង​ទៀត​ជិះ​ដេញ​តាម​ស្ទាក់​កា​.​ប់ «​ប្ល​.​ន់​» យក​ស្លាក​លេខ​ម៉ូតូ​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ កម្លាំង​អធិការ​ក្រុង​បាត់ដំបង បាន​នាំ​យក​តែ​មនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​ភាគី​០៦​នាក់ យក​ទៅ​សួរនាំ និង​ម៉ូតូ​០២​គ្រឿង​ដែល​ត្រូវ​ភាគី​ម្ខាង​ទៀត​កា​.​ប់​កម្ទេច រួច​ប្ល​.​ន់​យក​ស្លាក​លេខ​ទៅ​បាត់​នោះ​។ ប៉ុន្តែ​ជន​ម្នាក់​ដែល​ត្រូវ​កម្លាំង​អធិការ​ក្រុង​នាំ​យក​ទៅ​សួរនាំ ក៏​ហាក់​មិន​ទទួល​បាន​ផល​សម្រាប់​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស៊ើបអង្កេត​បន្ត​ដែរ​។ ពោល​គឺ​សមត្ថកិច្ច​ទទួល​បាន​តែ​ចម្លើយ​អត់​បានការ ឆ្លើយ​មិន​ច្បាស់លាស់ សូ​ម្បី​តែ​ស្លាក​លេខ​ម៉ូតូ​ខ្លួនឯង ដែល​ត្រូវ​ក្រុម​ចោ​.​រកា​.​ប់ «​ប្ល​.​ន់​» យក​ទៅ​បាត់​នោះ ក៏​មិនដឹង​លេខ​ប៉ុន្មាន​ដែរ​។

បើ​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​ដំបូង បាន​ឲ្យ​ដឹង​ថា មុន​ពេល​ជិះ​ម៉ូតូ​ដេញ​តាម​កា​.​ប់​ចា​.​ក់​គ្នា​យ៉ាង​កក្រើក​នា​ពេល​រាត្រី​នេះ គេ​ឃើញ​ក្រុម​ក្មេង​ទាំង​០២​ភាគី​នេះ ម្ខាង​ៗ​មាន​គ្នា​យ៉ាងតិច​២០​នាក់ បាន​បង្ក​ហិ​.​ង្សា​ទៅ​លើ​គ្នា​មួយ​ប្រាវ​ទៅ​ហើយ បន្ទាប់​ពី​ពួក​គេ​ចេញពី​ក្លិប​រាត្រី​។ ប្រភព​ដដែល​និយាយ​បន្ត​ថា ក្រោយ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ទើប​ភាគី​ម្ខាង​ជិះ​បែក​ហ្វូង​គ្នា នៅ​សល់​ត្រឹមតែ​០៦​នាក់ ក៏​នាំ​គ្នា​ជិះ​សំដៅ​ទៅ​ផ្ទះសំណាក់ «​កែវ មុន្នី​» ដែល​ទំនង​ពួក​គេ​បំ​រ៉ុ​ង​ដេក​នៅផ្ទះ​សំណាក់​នោះ​។ ខណៈ​ភាគី​ម្ខាង​ទៀត ជិះ​ទៅ​ស្ទាក់​ចាំ​នៅ​ទីនោះ​មុន​ជា​ស្រេច ចំណែក​ភាគី​០៦​នាក់​ក៏​ចូល​អន្ទាក់ ហើយ​គូ​រស​.​ត្រូវ​ដក​កាំ​បិ​.​ត​កា​.​ប់​គ្មាន​ប្រណី​ដៃ​ឡើយ តែ​សំណាងល្អ មនុស្ស​រត់​រួច នៅ​សល់​តែ​ម៉ូតូ​២​គ្រឿង ត្រូវ​ក្រុម​ក្មេង​ទាំងនោះ​កា​.​ប់​កម្ទេច ហើយ​ប្ល​.​ន់​យក​ស្លាក​លេខ​ម៉ូតូ​មួយ រួច​រត់គេច​ខ្លួន​បាត់​អស់​មួយ​រំពេច​។

នៅ​ក្នុង​ករណី​ខាងលើ​នេះ ស្នងការ​រង​ផែន​ព្រហ្មទណ្ឌ លោក លឹ​ម ពុ​ទ្ធី​ឡា បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា លោក​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​ជាក់លាក់​ទេ ព្រោះ​ខាង​ក្រុង មិន​ទាន់​រាយការណ៍ ឬ​អាច​គេ​រាយការណ៍​ទៅ​លោកស្នងការ​ខេត្ត​ហើយ?

លោក​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​លោក​ដឹង ខាង​អធិការ​ក្រុង គេ​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ តែ​លទ្ធផល​យ៉ាងណា​នោះ គេ​មិន​ទាន់​រាយការណ៍​ឲ្យ​លោក​ដឹង​នៅឡើយ​ទេ​។

មន្ត្រី​ជំនាញ ដែល​បាន​ចុះ​អន្តរាគមន៍​លើ​ករណី​នេះ នៅ​យប់​កើតហេតុ បាន​បង្ហើប​ថា មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ដែល​កម្លាំង​ជំនាញ​អធិការ​ក្រុង បាន​សួរនាំ តែ​ចម្លើយ​ជន​ម្នាក់​នោះ ដែល​អះអាង​ថា ខ្លួន​ជា​ភាគី​រង​គ្រោះ ហាក់​មិន​អាច​យក​ជា​ការ​បាន​ទេ​។

រ​ហូ​ក​ដល់​ពេល​នេះ សមត្ថកិច្ច​ហាក់​គ្មាន​សកម្មភាព​តាម​ស្រាវជ្រាវ​សួរនាំ​រក​បក្សពួក​ជន​រង​គ្រោះ​យក​មក​សាកសួរ​បន្ថែម​ទៀត​ទេ ហើយ​ក៏​កាន់តែ​មិនរ​វីរ​វល់​ទៀត ចំពោះ​ក្រុម​ចោ​.​រ​ប្ល​.​ន់​យក​ស្លាក​លេខ​ម៉ូតូ​។ ពោល​គឺ​ស្ងាត់ឈឹង សូ​ម្បី​បទបញ្ជា​ថ្នាក់លើ​ក៏​ស្ងាត់ជ្រៀប​ដែរ ឬ​មួយ​ចាំ​បោះ​ឆ្នោត​រួច ទើប​គេ​កំរើក?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ