ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលកកម្តៅ​ក្ដៅ​ខ្លាំង​បំផុត​នៅ​អា​មេ​រិ​ក ខណៈទី​ក្រុង​ខ្លះ​ដល់​៤៨​អង្សា

9 ខែ មុន

សហរដ្ឋអាមេរិក ៖ តាម​ផ្នែក​ឧតុនិយម​អា​មេ​រិ​កថា ភាគ​ខាងលិច​និង​មួយ​ផ្នែក​ធំ​នៃ​ភាគ​ខាងត្បូង​

សហរដ្ឋអាមេរិក ៖ តាម​ផ្នែក​ឧតុនិយម​អា​មេ​រិ​កថា ភាគ​ខាងលិច​និង​មួយ​ផ្នែក​ធំ​នៃ​ភាគ​ខាងត្បូង​អា​មេ​រិ​ក នា​ចុង​ស​ប្ដា​ហ៍ ជួប​ប្រទះ​រលក​ក្ដៅ​ខ្លាំង​បំផុត ប្រកបដោយ​គ្រោះថ្នាក់ ដោយ​សីតុណ្ហភាព​ក្នុង​ទីក្រុង​មួយ​ចំនួន​ឡើង​ដល់​៤៨​អង្សា​សេ​។

នា​ព្រឹក​ថ្ងៃ​ទី​១៥​កក្កដា​ផ្នែក​ឧតុនិយម​អា​មេ​រិ​ក បាន​ចេញ​ការ​ប្រកាស​អាសន្ន ដោយ​និយាយ​ថា រលក​ក្ដៅ​ខ្លាំង​និង​គ្រោះ ថ្នាក់​បំផុត វាយប្រហារ​ភាគ​ខាងលិច​និង​តំបន់ មួយ​ចំនួន​នៅ​ភាគ​ខាងត្បូង​អា​មេ​រិ​ក​។ ពល រដ្ឋ​អា​មេ​រិ​ក​ប្រមាណ​១១០​លាន​នាក់ ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន​សី​តុ​ណ្ហ ភាព​ឡើង​ខ្ពស់ ហើយ​រលក​ក្ដៅ​ខ្លាំង​នេះ នឹង​កើត​មាន​ក្នុង​តំបន់​ទាំងនោះ សម្រាប់​បណ្ដា​ថ្ងៃ​ខាង​មុខ​ទៀត​។

នៅ​ទីក្រុង​PHOENIC ជាទី​ក្រុង​មួយ​នៃ​រដ្ឋ​អា​រី​ហ្សូ​ណា​ភាគ​និរតី​អា​មេ​រិ​ក សីតុណ្ហភាព​ឡើង​ដល់​៤៨​អង្សា​សេ នា​ចុង​រសៀល​ថ្ងៃ​ទី​១៥​កក្កដា ខណៈ​ទីក្រុង​នោះ​ជួប​ប្រទះ​រលក​ក្ដៅ​ខ្លាំង​កម្រិត​លើស​ពី​៤៣​អង្សា​សេ ១៦​ថ្ងៃ​ជាប់​គ្នា​មក​ហើយ​។ ផ្នែក​មួយ​នៃ​រដ្ឋ​នោះ​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត នៃ​ធាតុអាកាស​ក្ដៅ​ខ្លាំង កម្រ​មាន រួច​ធាតុអាកាស​ក្ដៅ​នេះ​មាន​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​ទៀត​ផង​។

នា​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ក្រុម អ្នក​ពន្លត់ភ្លើង​បាន​តស៊ូ​ចាប់តាំងពី​ថ្ងៃ​ទី​១៤​កក្កដា​មក ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​ច្រើន​កន្លែង ដោយ​បំផ្លាញ​ព្រៃឈើ​អស់​ជាង​១២១៤​ហិ​កតា​រួច​ហើយ និង​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​។

ចំណែក​នៅ​ប្រទេស​កា​ណា​ដា​ជាប់​ជិតខាង​អា​មេ​រិ​ក ធាតុអាកាស​ក្ដៅ​ខ្លាំង​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​បំផុត ជះ​ផ្សែ​ដាស​ដល់​អា​មេ​រិ​ក ព្រៃឈើ​ជាង​១០​លាន​ហិ​កតា​រង​ការ​បំផ្លាញ ហើយ​ការ​បំផ្លាញ​ព្រៃឈើ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ បន្ត​កើនឡើង​នា​បណ្ដា​ថ្ងៃ​ខាង​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ