ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ខឹង​ប្រុស​ស្នេហ៍​ឈប់​ជួប​មុខ នាង​យក​សាំង​៤​លី​ត្រ​ទៅ​ដុត​កម្ទេច​ភូមិ​គ្រឹះ

9 ខែ មុន
  • សៀមរាប

នគរបាល​មូលដ្ឋាន​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ទទួល និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី «​គំ​រា​.​ម​កំ​ហែ​.​ង​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត ដោយ​យក​សាំង​ចំនួន​៤​ដប​ទៅ​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​ប្រុស​ស្នេហ៍ ដើម្បី​ឲ្យ​

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ នគរបាល​មូលដ្ឋាន​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ទទួល និង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី «​គំ​រា​.​ម​កំ​ហែ​.​ង​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត ដោយ​យក​សាំង​ចំនួន​៤​ដប​ទៅ​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​ប្រុស​ស្នេហ៍ ដើម្បី​ឲ្យ​ចេញ​មក​ជួប​»​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រូប​នោះ​មានឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​សាក្សី​ម្នាក់​ដែល​ជា​អាជីវករ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ គេ​បានឃើញ​ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប​១AI.២២៥៣ ទៅ​កន្លែង​លក់​ចាប់ហួយ រួច​ក៏​ទិញ​សាំង​ចំនួន​៤​លី​ត្រ​ច្រក​ដាក់​​ថង់ ហើយ​យក​ទៅ​គំ​រា​.​ម​ឈ្មោះ ស៊ី​ន គឹ​ម​ហេង ឲ្យ​ចេញ​មក​ជួប​ខ្លួន បើ​មិន​មក​ជួប​ទេ គេ​នឹង​ធ្វើការ​ដុត​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» នោះ ចោល​តែ​ម្តង​។ ប៉ុន្តែ​នៅ​ពេល​ស្ត្រី​រូប​នោះ បាន​និង​កំពុង​តែ​រៀប​ចំ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ដុត ក៏​ត្រូវ​បាន​បុគ្គលិក​អូ​តែ​ល​ទៅ​រារាំង​ទាន់ និង​ឃាត់ខ្លួន​នាំ​ទៅ​កាន់​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ដើម្បី​សាកសួរ​ជុំវិញ​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ប៉ុនប៉ង​ដុត​ភូមិ​គ្រឹះ​របស់​គេ​នោះ​។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ឈ្មោះ សីហា ទិ​ត្យរ​ឆ​រ៉ា​វី បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ទិញ​សាំង​​ចំនួន​៤​លី​ត្រ ក្នុង​គោលបំណង​យក​ទៅ​ដុត​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» នោះ​ពិតមែន ដើម្បី​គំ​រា​.​ម​ឲ្យ​ឈ្មោះ ស៊ី​ន គឹ​ម​ហេង ចេញ​មក​ជួប​ខ្លួន បើ​មិន​ចេញ​មក​ទេ ខ្លួន​នឹង​ដុត​ភូមិ​គ្រឹះ​នុង​ចោល​»​។

បើ​តាម​សាក្សី​ម្នាក់​ទៀត ក៏​បាន​និយាយ​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​នោះ ឈ្មោះ ស៊ី​ន គឹ​ម​ហេង បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្លួន​ថា ស្រី​ស្អាត​យក​សាំង​មក​ដុត​ផ្ទះ​ហើយ ហើយ​ក៏​បិទ​ទូរស័ព្ទ​ទៅ​។ បន្ទាប​មក ស្រាប់តែ​ឃើញ​ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ា​វី ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ចូល​ភូមិ​គ្រឹះ «​អូ​ខេ​វ័ន​វីឡា​» ដោយ​មាន​កាន់​ថង់​ខ្មៅ​មក​ជាមួយ​ផង​។ ពេល​នោះ​ទើប​ប្រជា​ការពារ​ភូមិ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គុំ ធ្វើ​អន្តរាគមន៍ ដោយ​មានឈ្មោះ ស៊ី​ន គឹ​ម​ហេង ដែល​ជា​ប្រុស​ស្នេហ៍​ចេញ​មុខ​ដែរ និង​បាន​នាំ​នាង​យក​ទៅ​វាស់កម្ពស់ និង​ធ្វើការ​សម្របសម្រួល​នៅ​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គុំ ដើម្បី​បញ្ចប់រឿង ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជា​ករណី «​គំ​រា​.​ម​កំហែង​.​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ពិតប្រាកដ​មែន មូលហេតុ​បណ្តាល​មក​ពី​រឿង «​ស្នេហា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ