ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចូ​ បៃ​ដិ​ន ​យល់​ថា​លោកពូ​ទី​ន ​ចាញ់​សង្គ្រាម​រួច​ទៅ​ហើយ

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សម្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​យល់​ថា ជម្លោះ​អ៊ុយ​ក្រែ​ន​នឹង​មិន​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សម្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​យល់​ថា ជម្លោះ​អ៊ុយ​ក្រែ​ន​នឹង​មិន​អូស​បន្លាយពេល​យូរ​ដល់​ច្រើន​ឆ្នាំ​ឡើយ​។ លោក​ថា​ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​ចាញ់​សង្គ្រាម​រួច​ទៅ​ហើយ​នៅ​អ៊ុយ​ក្រែ​ន ដោយ​លោក​និយាយ​ថា​រង់ចាំ​ដែល​ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន ជ​ម្រុញ​ឲ្យ​ក្រុង​មូ​ស្គូ​ចរចា​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ហែល​ស៊ី​​ន​គី​ លោក​បៃ​ដិ​ន​ថ្លែង​ថា លោកពូ​ទី​ន​បាន​ចាញ់​សង្គ្រាម​រួច​ទៅ​ហើយ​។ គ្មាន​លទ្ធភាព​ឲ្យ​លោកពូ​ទី​ន​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ លោក​អះអាង​នា​ថ្ងៃ​ទី​១៣​កក្កដា​ថា រង់ចាំ​ដែល​ការ​វាយបក​របស់​កងទ័ព​អ៊ុយ​ក្រែ​ន នាំ​ឲ្យ​មានការ​ចរចា​ជាមួយ​រុ​ស្ស៊ី​។

លោក​បញ្ជាក់​ថា​សង្គ្រាម​នឹង​មិន​អូស​បន្លាយពេល​ច្រើន​ឆ្នាំំ​ទៀត​ទេ​។ លោក​សង្ឃឹម​ហើយ​ជា​ការ​រង់ចាំ​របស់​លោក​ដែល​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​មានការ​ជឿនលឿន​ក្នុង​ការ​វាយបក​របស់​ខ្លួន ហើយ​ការ​វាយបក​នោះ​នឹង​នាំ​ទៅ​ដល់​ដំណោះស្រាយ​ចរចា​ក្នុង​ពេល​ណាមួយ​។

លោក​បៃ​ដិ​ន​អះអាង​ទៀត​ថា អ៊ុយ​ក្រែ​ន​ក្នុង​ពេល​ណាមួយ​នឹង​ក្លាយជា​សមាជិក​អូតង់ តែ​មិនមែន​ក្នុង​ពេល​កំពុង​មាន​សង្គ្រាម​យ៉ាង​ខ្លាំង​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ឡើយ​។ ចំណែក​លោកពូ​ទី​ន​វិញ​អះអាង​នា​ថ្ងៃ​ទី​១៣​កក្កដា​ថា ការ​ចូល​របស់​អ៊ុយ​ក្រែ​ន​ក្នុង​អូតង់ នឹង​បង្កើន​ភាព​តានតឹង​អន្តរជាតិ​។

លោក​ថា​លោក​ប្រាកដ​ក្នុង​ចិត្ត​ថា បែប​នោះ​នឹង​មិន​អាច​កែ​លម្អ​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​ឡើយ ហើយ​និយាយ​រួម​ទៅ​វា​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​សភាពការណ៍​ពិភពលោក​កាន់តែ​យ៉ាប់​យ៉ឺន​ខ្លាំង​ និង​បង្កើន​ភាព​តានតឹង​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ