ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Ronaldo ជាប់​បំរាម FIFA មិន​ឱ្យ​ចុះ​ឈ្មោះ​កីឡាករ​ថ្មី ដោយសារ​បញ្ហា​បំណុល

9 ខែ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា

អា​រ៉ា​ប៊ី​សា​អូឌីត ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក FIFA បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ក្លិប Al-Nassr របស់​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចុះ​ឈ្មោះ​កីឡាករ​ថ្មី​របស់​ពួក​គេ ពាក់ព័ន្ធ​បញ្ហា​បំណុល​ដែល​ជំពាក់​ក្លិប Leicester City នៃ​លី​គ​កំពូល​អង់គ្លេស Premier League ។

ក្លិប Al-Nassr បាន​ចាប់ផ្តើម​នាំ​ចូល​កីឡាករ​ឆ្នើម​ៗ លំដាប់​ពិភពលោក​មក​កាន់​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League ក្រោយ​ពេល​ពួក​គេ​បាន​ចុះហត្ថលេខា​លើ​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo កាលពី​ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ ហើយ​ក្រោយមក​បាន​ឈាន​ដល់​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាត Marcelo Brozovic ពី​ក្លិប Inter Milan នៅ​រដូវក្តៅ​នេះ​។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សកម្មភាព​ផ្ទេរ​កីឡាករ​បន្ថែម​ទៀត​របស់​ក្លិប Al-Nassr ត្រូវ​បាន​ផ្អាក បន្ទាប់​ពី FIFA ដាក់​បម្រាម​លើ​ការ​ចុះ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប​មួយ​នេះ ដោយសារ​ការ​ជំពាក់​បំណុល ដែល​ត្រូវ​បាន​រាយការណ៍​ថា ទាក់ទង​នឹង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Ahmed Musa ពី​ក្លិប Leicester City ក្នុង​ឆ្នាំ ២០១៨ ។

សេចក្តីថ្លែងការណ៍​របស់ FIFA បាន​បញ្ជាក់​ថា «​ក្លិប Al-Nassr បច្ចុប្បន្ន​ត្រូវ​បាន​រារាំង​ពី​ការ​ចុះ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី ដោយសារ​ការ​ជំពាក់​បំណុល​ក្លិប​ផ្សេង​។ ប៉ុន្តែ​ការ​ហាមឃាត់​ពាក់ព័ន្ធ នឹង​ត្រូវ​បាន​ដក​ចេញ​ភ្លាម​ៗ នៅ​ពេល​ការ​ដោះស្រាយ​បំណុល​ត្រូវ​បាន​បញ្ជាក់​ដោយ​ម្ចាស់បំណុល​»​។
នៅ​ក្នុង​សេចក្តីសម្រេច ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខែតុលា ឆ្នាំ ២០២១ FIFA បាន​អះអាង​ថា ក្លិប Al-Nassr នៅ​តែ​ត្រូវ​បង់ប្រាក់​ចំនួន ៤៦​ម៉ឺន​អឺ​រ៉ូ (​ជាង​៥១​ម៉ឺន​ដុល្លារ​) ដល់​ក្លិប Leicester សម្រាប់​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Ahmed Musa ។

គួរ​រលឹក​ថា មូលនិធិ​វិនិយោគសាធារណៈ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មានទ្រព្យ​សរុប​ជាង ៦០០​ពាន់​លាន​ដុល្លារ បាន​ទិញ​ភាគហ៊ុន​ភាគច្រើន​នៅ​ក្លិប Al-Nassr ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Riyadh ក៏​ដូច​ជា​ក្លិប​អា​រ៉ា​ប៊ី​សា​អូឌីត ៣​ផ្សេង​ទៀត កាលពី​ខែមិថុនា​កន្លង​ទៅ ហើយ​ក្រ​ឡែក​មក​មើល​បច្ចុប្បន្ន ក្លិប​ជា​ច្រើន​នៅ​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ កំពុង​ជះ​លុយ​យ៉ាង​សម្បើម​ធ្វើ​ព្យុះ​ភ្លៀង លើ​នាំ​ចូល​កំពូល​កីឡាករ​លំដាប់​ពិភពលោក​ជា​ច្រើន ទៅ​ប្រកប​អាជីព​នៅ​ទីនោះ​៕ (​ប្រភព​ពី The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ