ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi J រិះគន់​រដ្ឋាភិបាល​កប់​ៗ​មាត់ ដែល​រារាំង​ដល់​ការ​អភិវឌ្ឍន៍​បាល់ទាត់​ថៃ

9 ខែ មុន

ថៃ ៖ ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម Chanathip Songkrasin ចេញ​មុខ​រិះគន់​ចំ​ៗ ចំពោះ​ភាព​មិន​ចុះសម្រុង​គ្នា

ថៃ ៖ ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម Chanathip Songkrasin ចេញ​មុខ​រិះគន់​ចំ​ៗ ចំពោះ​ភាព​មិន​ចុះសម្រុង​គ្នា ដែល​កំពុង​រារាំង​ដល់​ការ​អភិវឌ្ឍន៍ ដែល​នឹង​ឈាន​ដល់​ការ​បំផ្លាញ​បាល់ទាត់​របស់​ប្រទេស​ថៃ ដោយ​ប្រធាន​ក្រុម​ជម្រើសជាតិ​ថៃ​រូប​នេះ បាន​និយាយ​ថា បើ​គ្មាន​សាមគ្គីភាព​ទេ បាល់ទាត់​ថៃ​នឹង​មិន​អាច​រក​ឃើញ​ផ្លូវ​អភិវឌ្ឍ​បាន​នោះ​ទេ​។ នេះ​បើ​យោង​តាម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​បាន​ចេញផ្សាយ​។

ខ្សែបម្រើ​ប្រយុទ្ធ Chanathip Songkrasin រហស្សនាម​ថា «Messi J» បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្លិប​ថ្មី BG Pathum United របស់​គេ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា កន្លង​ទៅ​ថា «​កង្វះ​ការ​រួបរួម​លេចឡើង​នៅ​កន្លែង​ជា​ច្រើន តាំងពី​រដ្ឋាភិបាល ក្រសួងទេសចរណ៍ និង​កីឡា រហូត​ដល់​អាជ្ញាធរ​កីឡា​ថៃ (SAT) និង​សហព័ន្ធ​បាល់ទាត់​ថៃ (FAT)»​។

កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​លើកយក​កីឡដ្ឋាន​ជាតិ Rajamangala ដែល​ត្រូវ​បាន​ចាត់ទុកជា​បេះដូង​បាល់ទាត់​ថៃ ជា​ឧទាហរណ៍​ថា «​ឪពុក​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា មាន​តែ​ក្រុម​ជម្រើសជាតិ​ទេ ដែល​អាច​លេង​នៅ​ក្នុង​កីឡដ្ឋាន​ជាតិ Rajamangala ប៉ុន្តែ​ងាក​មក​មើល​ឥឡូវនេះ កីឡដ្ឋាន​ជាតិ​នេះ បាន​ក្លាយជា​កន្លែង​រៀបចំ​ការ​ប្រគុំ​តន្ត្រី និង​ការ​ប្រកួត​មិត្តភាព​សម្រាប់​ក្លិប​បរទេស​ដូច​ជា​ក្រុម Manchester United ខណៈ​ដែល​ក្រុម​ជម្រើសជាតិ​ថៃ បែរជា​មិនសូវ​មានការ​ប្រកួត​ទៅ​វិញ​។ តើ​នេះ​គឺជា​ការ​អភិវឌ្ឍន៍​មែន​ទេ0x017d7​» នេះ​ជា​ការ​ចោទសួរ​របស់​កីឡាករ​ល្អិត​រូប​នេះ​។

បើ​យើង​ក្រ​ឡែក​មើល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កីឡាបាល់ទាត់​ថៃ បាន​ជួប​ប្រទះ​ការ​ផ្លាស់​ប្តូរ​មិន​អំណោយផល​ជា​ច្រើន ដែល​ក្រោយ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ FAT លោក Somyot Poompanmoung បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា តាម​ការ​សម្រេចចិត្ត​របស់​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ជាតិ​របស់​ថៃ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុមប្រឹក្សា​សហព័ន្ធ​បាល់ទាត់​ថៃ មិន​បាន​ទទួលយក​ការ​សម្រេចចិត្ត​របស់​លោក Somyot នោះ​ទេ ហើយ​ថែម​ទាំង​ស្នើ​លោក​បន្ត​កាន់​តំណែង​នេះ រហូត​ដល់​ចប់​អាណត្តិ​នៅ​ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បី​ចៀសវាង​ការ​ស៊ើបអង្កេត​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA និង​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) ចំពោះ​ជ្រៀតចូល​នៃ​ឥទ្ធិពល​នយោបាយ​។

បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត ប្រព័ន្ធ​លី​គ​បាល់ទាត់​អាជីព​របស់​ប្រទេស​ថៃ បាន​ទទួល​រង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ជា​ពិសេស​លើ​ថ្លៃ​សិទ្ធិ​ផ្សាយ​ទូរទស្សន៍​ពី​ចំនួន ៨.៧​លាន​ដុល្លារ​កាលពី​រដូវ​កាល​មុន ចុះ​មក​នៅ​ត្រឹម ១.៤​លាន​ដុល្លារ​នៅ​រដូវ​កាល​ក្រោយ​។ ជាង​នេះ​ទៅ​ទៀត ក្លិប​នៅ​ក្នុងស្រុក​កំពុង​ត្រូវ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​គ្រប់គ្រង​ការ​ប្រកួត​លី​គ​ដោយ​ខ្លួនឯង ជំនួស​ឱ្យ​ការ​មាន​អ្នក​រៀបចំ​ត្រឹមត្រូវ​។

ត្រង់​ចំណុច​នេះ Songkrasin អតីត​សមាជិក​ក្រុម Hokkaido Consadole Sapporo និង Kawasaki Frontale នៃ​លី​គ​កំពូល​ជប៉ុន បាន​និយាយ​ថា «​ដោយ​ផ្ទាល់ ខ្ញុំ​គិត​ថា​ក្លិប​ធំ​ៗ​នឹងរ​ស់បាន​ព្រោះ​ពួក​គេ​មាន​លុយ ដែល​ជា​រឿង​ខុស​គ្នា​សម្រាប់​ក្លឹ​ប​តូច​ៗ»​។

សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​ចំណាយពេល​៧​ឆ្នាំ ជាមួយ​អាជីព​នៅ​លី​គ​កំពូល​ជប៉ុន Songkrasin បាន​សម្រេច​ត្រឡប់​មក​ប្រទេស​ថៃ​វិញ ហើយ​ចូលរួម​ជាមួយ​ក្លិប BG Pathum United នៅ​ក្នុង​តម្លៃ​ផ្ទេរ ២​លាន​ដុល្លារ ដែល​ជា​ការ​ផ្ទេរ​ដ៏​ធំ​បំផុត​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​លី​គ​បាល់ទាត់​ថៃ​។

Songkrasin ត្រូវ​បាន​ចាត់ទុកជា​ខ្សែបម្រើ​ប្រយុទ្ធ​ល្អ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ថៃ ហើយ​បច្ចុប្បន្ន​ជា​កីឡាករ​ឈានមុខ​គេ​របស់​ថៃ និង​បាន​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេ​ម ២​ដង និង AFF Cup ៣​ដង ជាមួយ​ក្រុម​ដំរី​សឹក​ថៃ​៕ (​ដកស្រង់​ចេញពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ