ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ជួប​គ្រោះ​អកុសល​នៅ​ផ្សា​រអា​រ័​ញ្ញ ហើយ​ត្រូវ​ដឹក​មក​ស្រុក​កំណើត​វិញ

10 ខែ មុន
  • បន្ទាយមានជ័យ

ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ដែល​ជា​អ្នក​លក់ដូរ​នៅ​ផ្សា​រអា​រ័​ញ្ញ បាន​កើត​ខ្យល់​ករ បណ្ដាល​ឱ្យ​បា​.​ត់ប​.​ង់​ជីវិត ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រគល់​សា​.​កស​.​ព​ជូន​ដល់​សាច់ញាតិ​ជន​រង​គ្រោះ​មក​ទទួលយក​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ដែល​ជា​អ្នក​លក់ដូរ​នៅ​ផ្សា​រអា​រ័​ញ្ញ បាន​កើត​ខ្យល់​ករ បណ្ដាល​​ឱ្យ​បា​.​ត់ប​.​ង់​ជីវិត ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រគល់​សា​.​កស​.​ព​ជូន​ដល់​សាច់ញាតិ​ជន​រង​គ្រោះ​មក​ទទួលយក​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ​។

ស្ត្រី​ជា​ពលករ​ខ្មែរ​ដែល​ស្លា​.​ប់​ខាងលើ​នេះ​មានឈ្មោះ ខុន យ៉េ​ត អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​កម្មករ​លក់ដូរ​សម្លៀក​បំពាក់​នៅ​ផ្សា​រអា​រ័​ញ្ញ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។

លោក ស សំណាង ប្រធាន​ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាល​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ផ្សារ​អារញ្ញ​ប្រ​ថេ​ត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ មាន​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ មុខរបរ​លក់ដូរ​សម្លៀក​បំពាក់ បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជីវិត​។ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សា​.​កស​.​ពស្ត្រី​រង​គ្រោះ ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​គឺ​ស្លា​.​ប់​ដោយសារ​ខ្យល់គរ​។

លោក ស សំណាង បាន​បញ្ជាក់​ថា ក្រោយ​ពេល​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​រួច​ហើយ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​អាជ្ញាធរ​ភាគី​ថៃ ដឹក​មក​ប្រគល់​ជូន​សាច់ញាតិ​តាម​ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ ដើម្បី​ឱ្យ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ