ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​អន់ចិត្ត​អូតង់​មិន​ទាន់​កំណត់ពេលឱ្យ​ខ្លួន​ចូល​សមាជិក

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អូតង់​នៅ​ក្រុង​វី​ល​នី​ញូ​ស​រដ្ឋធានីលី​ទុ​យ​អា​នី កាលពី​ថ្ងៃ​ទី​១១ កក្កដា បាន​សម្ដែង​ការអន់ចិត្ត ដោយ​បរិហារ​ចំពោះ​ការ​រារែក​និង​ភាព​ទន់ខ្សោយ​របស់​អូតង់ ក្នុង​ការ​បញ្ចូល​ប្រទេស​លោក​ជា​សមា​ជិក​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ប្រឈម​មុខ​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ ។

តាម TWITTER លោក​ហ្សេ​ឡេ​ន​ស្គី​សរសេរថា វា​ជា​រឿង​មិន​ទំនង​ដែល​ប្រទេស​លោក​មិន​ទាន់
មាន​​កាលបរិច្ឆេទ សម្រាប់​ចូល​ជា​សមាជិក​អូតង់ ។

លោក​វាយតម្លៃ​ថា​បែប​នេះ​ជា​ការ​លើកទឹកចិត្តដល់​រុ​ស្ស៊ី​​ឲ្យ​បន្ត​អំពើ​វិបត្តិ​ភ័.យ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ។ លោក​ថា​ការ​មិន​លាស់​គឹ​ជា​ភាព​ទន់ខ្សោយ​មួយ​របស់​សម្ព័ន្ធភាព​យោធា​នោះ ។

អគ្គលេខាធិការ​អូតង់​លោក JENS STOLTENBERG អះអាង​នា​ថ្ងៃ​ទី​១១ កក្កដា ថា មេដឹកនាំ​របស់​បណ្ដា​ប្រទេស​សមាជិក​អូតង់ ដែល​កំពុង​ជួប​ប្រជុំ​កំពូល​នៅ​ក្រុង​វី​ល​នី​ញូ​ស បានព្រមព្រៀង​គ្នា ស្នើ​បញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិក រហូត​ទាល់តែ​បណ្ដា​លក្ខខណ្ឌ​ត្រូវ​បាន​បំពេញ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក JENS STOLTENBERG ថ្លែង​ថា យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​នឹង​ស្នើ​អ៊ុយ​ក្រែ​ន​ឲ្យ​ចូល​ក្នុងអូតង់ តែ​នៅ​ពេល​ដែល​បណ្ដា​សម្ព័ន្ធមិត្ត​ព្រមព្រៀង និង​រហូត​ដល់​ពេល​ដែល​បណ្ដា​លក្ខខណ្ឌ​ត្រូវ​បាន​បំពេញ ។

ចំណែក​ការ​ប្រកាស​របស់​ពួក​លោក​ខាងលិចជុំវិញ​ការ​ជួយ​ទ្រទ្រង់​ដល់​អ៊ុយ​ក្រែ​ន បាន​បន្លឺ​ឡើង
ខណៈ​កិច្ចប្រជុំ​កំពូល​អូតង់ បើក​ធ្វើ​នា​ថ្ងៃ​ទី​១១ កក្កដា នៅ​ទីក្រុង​វី​ល​នី​ញូ​ស ។ បន្ទាប់​ពី​ការ​ប្រកាស
របស់​អា​មេ​រិ​ក​បញ្ជូន​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយក្រែ​ន ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អេ​ល​ម៉ា​ក្រុង​ប្រកាស​ថា បារាំង​នឹង​ផ្ដល់​មី​ស៊ី​ល​រយៈ​ឆ្ងាយ​ធុន SCALP ដល់​អ៊ុយ​ក្រែ​ន ។ លោកម៉ា​ក្រុង​ថ្លែង​ថា យើង​បាន​សម្រេច​ផ្ដល់​មី​ស៊ី​ល​ថ្មី​ៗ ដែល​អាច​វា.យប្រហារ​បាន​ឆ្ងាយ​នៅ​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ