ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង ហាមឃាត់ មិនឱ្យ​ប្រើប្រាស់​យន្តហោះបញ្ជា ដ្រូន ឡើយ​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម បានប្រកាស ហាមឃាត់ មិនឱ្យប្រើប្រាស់យន្តហោះបញ្ជា ហៅ ដ្រូន «Drone»…

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម បានប្រកាស ហាមឃាត់ មិនឱ្យប្រើប្រាស់យន្តហោះបញ្ជា ហៅ ដ្រូន «Drone» ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ឡើយ។

សេចក្តីប្រកាស បង្ហាញថា ដើម្បីធានាការគោរពសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ និងរក្សាបាន​នូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅអំឡុងពេលយុទ្ធនាការ​ឃោសនាបោះ​ឆ្នោត និងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​និតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រាល់ការបង្ហោះឧបករណ៍ដ្រូន «Drone» ដើម្បីថតយករូបភាព និងចាប់យកព័ត៌មាន​ផ្សេងៗ នៅលើភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ត្រូវបានហាមជាត់ដាច់ខាត លើកលែង​តែក្នុងករណី​ចាំបាច់ ដែល​មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីរដ្ឋបាលខេត្តស្ទឹងត្រែង​។

សេចក្តីប្រកាស បន្តថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មានដ្រូន សម្រាប់ប្រើប្រាស់​ក្នុងការងារកសិកម្ម ដូចជា បាញ់ថ្នាំសម្លាប់សត្វល្អិត ឬជីលើផលដំណាំ អាចប្រើប្រាស់ដ្រូនបាន ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ២រសៀល។ ករណីមានការបង្ហោះដ្រូន​កសិកម្ម ក្នុងពេលវេលាក្រៅពីការអនុញ្ញាតនេះ ត្រូវទទួលខុសត្រូវ​ចំពោះមុខច្បាប់។

សូមរម្លឹកថា សេចក្តីប្រកាស ហាមឃាត់ មិនឱ្យប្រើប្រាស់ដ្រូន នៅខេត្តស្ទឹងត្រែងនេះ បានធ្វើឡើង តែយូរថ្ងៃដែរ​ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មានដ្រូន​ មិនស្គាល់ប្រភព បានហោះចូលទឹកដីកម្ពុជា ក្នុងខេត្តរតនគិរី ជាប់ព្រំដែនប្រទេស​វៀតណាម។ សម្តេចតេជោ ក៏បានបញ្ជាឱ្យបញ្ជូន​កងទ័ពរាប់រយនាក់ និងបាញ់ទម្លាក់ដ្រូន​ទាំងនោះ។ ប៉ុន្តែ​មកដល់ពេលនេះ ព័ត៌មានពីដ្រូន​ឆ្លងដែននេះ បានស្ងប់ស្ងាត់ឈឹង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ