ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​«​រ៉ា​កាន នា​ហ្គា​» បញ្ជូន​ទៅ​តុលាការ រឿង​ទិញ​ដំឡូង​មី​ពី​កសិករ​មិន​ឱ្យ​លុយ

9 ខែ មុន
  • ភ្នំពេញ

ចាប់ខ្លួន​ទៀត​ហើយ ប្រធាន​ក្រុមហ៊ុន «​រ៉ា​កាន នា​ហ្គា ខេ​ម​បូ​ឌា ឯ​.​ក​» ដែល​ជា​ថៅកែ​ប្រមូល​ទិញ​មើមដំឡូង​មី បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៣​នេះ ពាក់ព័ន្ធ​ពី​បទ

រាជធានី​ភ្នំពេញ ៖ ចាប់ខ្លួន​ទៀត​ហើយ ប្រធាន​ក្រុមហ៊ុន «​រ៉ា​កាន នា​ហ្គា ខេ​ម​បូ​ឌា ឯ​.​ក​» ដែល​ជា​ថៅកែ​ប្រមូល​ទិញ​មើមដំឡូង​មី បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៣​នេះ ពាក់ព័ន្ធ​ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ នៅ សារី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម មុខរបរ​ប្រធាន​ក្រុមហ៊ុន «​រ៉ា​កាន នា​ហ្គា​» ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​២ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ហើយ​ការ​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ខាងលើ​នេះ ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក សេង រិ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ ហើយ​ក៏​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មួយទៀត​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣​។ សំណុំរឿង​នេះ គឺ​បាន​ស្ថិត​នៅ​លោក សេង រិ​ទ្ធី ចៅក្រម​ស៊ើបសួរ កំពុង​បើក​ការ​ស៊ើបសួរ​តាម​នីតិវិធី ។

សូម​រម្លឹក​ថា ជនសង្ស័យ​ឈ្មោះ នៅ សារី ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្លាប់​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០២២ តែ​ពេល​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង​វិញ​។ ហើយ​កាន់តែ​ច្បាស់​ទៅ​ទៀត ឈ្មោះ នៅ សារី ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​ស​ហី​នុ ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង កាល​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៤ និង​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ប៉ុន្តែ​នៅ​ពេល​នោះ​តុលាការខេត្ត​បាន​ក៏​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​។ អង្គហេតុ​បណ្តាល​ឲ្យ​មានការ​ឃុំខ្លួន​ឈ្មោះ នៅ សារី នេះ ដោយសារ​ប្រជា​កសិករ​បាន​ចោទប្រកាន់​​ថា «​ជា​មេ​ឈ្មួញ​បោ​.​ក​ប្រាស់​ម្នាក់ ដែល​ចុះ​ប្រមូល​ទិញ​មើមដំឡូង​មី​ស្រស់​ពី​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​នានា តែ​មិន​ឲ្យ​លុយ​ទៅ​ម្ចាស់​ដំឡូង​នោះ​ទេ ថែម​ទាំង​គេចវេស​មិន​ព្រម​ចូលខ្លួន​ដោះ​ជាមួយ​កសិករ​នោះ​ឡើយ​»​។

សូម​រម្លឹក​ទៀត​ថា ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​តាម​បណ្តា​ខេត្ត​នានា បាន​ចាញ់​បោ​.​ក​ឈ្មួញ​ឈ្មោះ នៅ សារី នេះ ដែល​ចុះ​ទៅ​ប្រមូល​ទិញ​មើមដំឡូង​មី​ពី​ពួក​គាត់ ហើយ​មិន​លុយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មេ​ឈ្មួញ​ម្នាក់​នោះ ក៏​បាន​ជួល​ទីតាំង​ព្រ​លាន​យន្តហោះ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ជា​មូលដ្ឋាន​ទ័ពអាកាស សម្រាប់​ហាល និង​ស្តុក​មើមដំឡូង​សម្រាប់​លក់​បន្ត និង​បាន​យកឈ្មោះ​មេបញ្ជាការ​ទ័ពអាកាស នៅ​ទីនោះ​មក​ការពារ «​កាង​» មុខរបរ​របស់​ខ្លួន​ទៀត​ផង​។

ទើប​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ មាន​ប្រជាពលរដ្ឋ​ប្រមាណ​២០​នាក់ មក​ពី​ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និង​ខេត្តកំពង់ចាម នាំ​គ្នា​ទៅ​ទារ​លុយ​ពី​មេ​ឈ្មួញ​ម្នាក់​នោះ នៅ​ទីតាំង​ព្រ​លាន​យន្តហោះ​ខេត្តកំពង់ឆ្នាំង ដោយ​បាន​នាំ​គ្នា​ឈរ​កាន់​បដា​ស្រែក​ទាមទារ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផង​ដែរ​។

ពេល​នោះ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា លុយ​ដែល​ឈ្មោះ នៅ សារី ជំពាក់​ពួក​គាត់​ក្នុង​ម្នាក់​ៗ​ចំនួន​រាប់​ពាន់​ដុល្លារ​អា​មេ​រិ​ក ហើយ​មាន​រយៈពេល​រាប់​ខែ និង​ខ្លះ​ទៀត​រាប់​ឆ្នាំ​មក​ហើយ ទោះបី​ពួក​គាត់​នាំ​គ្នា​តាម​ទារ​ជា​ច្រើន​លើក ក៏​ឈ្មោះ នៅ សារី និង​ប្រពន្ធ​មិន​សង​ដែរ​។ ហើយ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុងភូមិ​-​ស្រុក​ជាមួយ ក៏​ត្រូវ​ឈ្មោះ នៅ សារី បោ​.​ក​ប្រាស់​ទិញ​មើមដំឡូង​មី មិន​ឱ្យ​លុយ​ដូច​គ្នា​ដែរ​។

យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជា​កសិករ ដែល​បាន​ប្តឹង​ឈ្មោះ នៅ សារី នោះ​ហើយ ទើបត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​ជនសង្ស័យ​នៅ​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​សំណុំរឿង​នោះ ក្រោយមក​ត្រូវ​បាន​បញ្ចប់ និង​ស្ងប់ស្ងាត់​ទៅ​វិញ​។

ចំណែក​ការ​ចាប់ខ្លួន​ឈ្មោះ នៅ សារី លើក​នេះ ដោយ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ពេល​នេះ​ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​រំ​លោ​.​ភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ទំនង​លោក​ប្រធាន​ក្រុមហ៊ុន «​រ៉ា​កាន នា​ហ្គា ខេ​បូ​ឌា ឯ​.​ក​» ប្រើប្រាស់​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ដែល​ហៅ​ថា សែក​ស្អុយ ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ