ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំងព្រឹក​! បុរស​ម្នាក់​​បញ្ចប់អ្វីៗគ្រប់យ៉ាង​លើ​ស្ពាន​ជ្រោយចង្វា​រ បន្សល់​ទុក​តែ​ស្បែកជើង

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ទំនងជា​មាន​វិបត្តិ​អ្វីមួយ បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ទំនងជា​មាន​វិបត្តិ​អ្វីមួយ បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ​បង្កការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែកក្កដា ឆ្នាំ ២០២៣​ហើយ​លិច​បាត់​បន្សល់​ទុក​តែ​ស្បែកជើង​។

បុរស​ដែល​គិត​ខ្លី​នោះ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ។

​តាម​សាក្សី បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ព្រឹក​ គេ​ឃើញបុរស​រងគ្រោះ​ម្នាក់​នោះ​បាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ​នៅ​ពេល​មក​ដល់​កំផែង​ស្ពាន ​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បុរស​រូប​នោះ​បាន​ឈរ​រេរ៉មួយសន្ទុះ​ធំ​ ហើយ​បាន​ដោះ​ស្បែកជើង តោង​បង្កាត់​ដៃ​ស្ពាន​ទៅ​ឈរ​ខាងក្រៅ រួច​ក៍បាន​លោ.ត​ចូល​​ទន្លេ​តែ​ម្តង​ នៅ​ពេល​នោះដែរ​​មាន​អ្នកដំណើរ​​បំរុង​​ចូល​ទៅ​ជួយ​បុរសរងគ្រោះ​រូបនោះ​ផងដែរ​។

​តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា ខ​ណៈ​នោះ គេ​ឃើញ​បុរសរងគ្រោះ​​រូប​នោះ​បាន​ហែល​ខ្វៃ​ៗ​ ភ្លាម​ៗ​​នោះ​ក៏​មាន​បងប្អូនខ្មែរ​អ៊ី​ស្លា​ម ដែល​នៅ​ក្បែរ​ៗនោះ​ក៍បាន​ចេញ​ទូក​ទៅ​ជួយ​ដែរ​​ តែជាអកុសល​បុរស​មាន​វិបត្តិ​រូប​នោះ​លិច​បា.ត់​ទៅ​ហើយ ស​ន្ស​ល់​ទុក​តែ​ស្បែកជើង​នៅ​លើ​ស្ពាន និង​មួក អណ្តែត​តាម​ទឹក ។

​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ មាន​វិបត្តិ​អ្វី នោះ​ទេ​បានជា​គិត​ខ្លី​បញ្ចប់​ជី​វីត​ទាំង​វ័យក្មេង​បែប​នេះ ។

តាម​នគរបាល​មូល​អង្គភាព​គោលដៅ​ទី​៣ ការពារ​ស្ពាន​ជ្រោយចង្វារ​បានអោយ​ដឹង​ថា បុរស​រងគ្រោះ​រូបនោះ​ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយទេ ​រង់ចាំ​បងប្អូន​មក​ទំនាក់ទំនង​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ