ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សម្តេច​សង្ឃ​ជួយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​ការ​ពារ​បូរណ​ភាព​ទឹក​ដី​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ សម្តេច​ព្រះ​អគ្គ​មហា​​សង្ឃ​រាជា​ធិបតី​ទេព​ វង្ស​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សម្តេច​ព្រះ​ឧត្តម​វង្សា មួង រ៉ា លេខា​ធិការ​ថេរ​សភាសង្ឃ​ ព្រះ​អគ្គា​ធិការ​រង​ពុទ្ធិក​សិក្សា​ជាតិ និង​ជា​ឧត្ដម​ប្រឹក្សា​ផ្ទាល់សម្ដេចព្រះ​មហាសង្ឃរាជទទួល​បន្ទុក​ផ្នែក​ក្រុមប្រឹក្សា​ព្រះ​វិន័យ និង​រដ្ឋបាល បាន​យាង​ទៅ​សួរសុខទុក្ខ​និង​នាំ​យក​

រាជ​ធានី​ភ្នំពេញ​​ ៖ សម្តេច​ព្រះ​អគ្គ​មហា​​សង្ឃ​រាជា​ធិបតី​ទេព​ វង្ស​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សម្តេច​ព្រះ​ឧត្តម​វង្សា មួង រ៉ា លេខា​ធិការ​ថេរ​សភាសង្ឃ​ ព្រះ​អគ្គា​ធិការ​រង​ពុទ្ធិក​សិក្សា​ជាតិ និង​ជា​ឧត្ដម​ប្រឹក្សា​ផ្ទាល់សម្ដេចព្រះ​មហាសង្ឃរាជទទួល​បន្ទុក​ផ្នែក​ក្រុមប្រឹក្សា​ព្រះ​វិន័យ និង​រដ្ឋបាល បាន​យាង​ទៅ​សួរសុខទុក្ខ​និង​នាំ​យក​អំណោយជា​គ្រឿង​ឧប​ភោគបរិភោគ ទៅ​ចែក​ជូន​ដល់​នាយទាហាន ពល​​ទាហានដែល​កំពុង​ការពារ​បូរណភាព​ទឹកដី​នៅ​តាមព្រំដែន​ប្រាសាទ​តា​មាន់ និង​ប្រាសាទព្រះ​វិហារ កាលពី​ថ្ងៃ​ទី​៧ ឧសភា កន្លង​មកនេះ ។

នៅ​ថ្ងៃ​ទី​៧ ឧសភា សម្ដេចព្រះ​ឧត្ដម​វង្សា មួ​ង រ៉ា ​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគទៅ​ចែក​ជូន​ដល់​នាយទាហាន ពល​ទាហានដែល​ឈរជើង​នៅប្រាសាទ​តា​មាន់ និង​​នៅ​ថ្ងៃ​ទី​៨ ឧសភា បាន​យាង​ទៅ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​នាយទាហាន ពល​ទាហាន ដែលកំពុង​ឈរជើង​នៅ​ប្រាសាទព្រះវិហារ ។

សម្ដេចព្រះ​ឧត្ដម​វង្សា មួ​ង រ៉ា ជា​និច្ចកាល​តែងតែ​យក​ព្រះ​ទ័យ​ទុកដាក់​ដល់​នាយទាហាន ពល​ទាហានដែល​ឈរ​ជើង​នៅ​តាម​ព្រំដែន​ដើម្បី​ការពារ​បូរណភាព​ទឹកដី ។ មិនតែប៉ុណ្ណោះ​សម្ដេច​​តែងតែ​ជួយ​ដល់ប្រជាពលរដ្ឋ​ និង​សិស្សា​នុ​សិស្ស​ជួប​ការ​លំបាក​ខ្វះ​ខាត​នៅ​ក្នុងស្រុក​ពញាឮ និង​ទូទាំង​ប្រទេស​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។
អំណោយដែល​សម្តេច​ព្រះ​ឧត្តម​វង្សា​មួង រ៉ា យក​ទៅ​ចែក​ជូន​នាយទាហាន ពល​ទាហាន​នៅ​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​ព្រះវិហារ រួម​មាន​កំសៀវ​, ឆ្នាំង​, ធុង​ទឹកកក​, ផ្តិ​ល​ទឹក​, ខ្ទះ​, ចាន​ដែក​ធំ​, ចានដែក​តូច​, ស្លាប​ព្រា​, ចានទាប​, វែក​, ភួយ​, ខ្នើយ​, ទឹកត្រី​, ទឹក​ស៊ីអ៊ីវ​, ត្រី​ប្រឡាក់​, មី​កញ្ចប់​, ទឹកដោះគោ​, តែ​, ទឹកបរិ​​សុទ្ធ​, ទឹក​ក្រួច និង​ត្រីខ​ សរុប​ជា​ទឹក​ប្រាក់អស់​ចំនួន៨៤.០២៧.០០០​រៀល ក្នុង​នោះ​មាន​លោក សោម ចន្ទ​តារា និង​ភរិយា ជា​អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក បាន​ជួយ​ឧបត្ថម្ភ​ចំនួន៦​ពាន់​ដុល្លារ​អា​មេ​រិ​កផង​ដែរ ៕