ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ស.ព​ប្រពន្ធ​ដល់​ផ្ទះ ក្រុម​គ្រួសារឆ្ងល់​ស្ថានភាព​ស.ពខុស​ពី​អ្វី​ដែល​ប្តី​បាន​​ប្រាប់ ក៏ប្តឹង​ធ្វើកោសល្យ​វិច្ច័យ ទើបដឹងការពិត​

9 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ នគរបាល​មូលដ្ឋាន​ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ បាន​​

ខេត្តតាកែវ ៖ នគរបាល​មូលដ្ឋាន​ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ បាន​​ឃាត់ខ្លួន​បុរស​ជា​ប្តី​វ័យក្មេង​ម្នាក់ ពាក់​ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ.ង្សា​លើ​ប្រពន្ធ​វ័យ​ចំណាស់ ​បណ្តាល​ឲ្យ​​ស្លា.ប់​​នៅ​មន្ទីរពេទ្យឯ​រាជធានី​ភ្នំពេញ ព្រោះតែ​ភ្លើង​ប្រចណ្ឌ ។

ជនសង្ស័យ​មានឈ្មោះ ស វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បាវិត ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​ឈ្មោះ មួ​ង សុ​ភាន់ អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ។

តាម​សេចក្តី​រាយ​ការណ៍​​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៣ មាន​ករណី​ហិ.ង្សា មួយ​កើតឡើង​នៅ​ត្រង់​ចំណុច​បន្ទប់​ជួលនៅ​​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង បង្ក​ឡើង​ដោយ​ប្តី​វ័យក្មេង​បាន​វា.យ​ប្រពន្ធ​វ័យ​ចំណាស់​ ព្រោះតែ​ការ​ប្រច័ណ្ឌ ដែល​អំពើ​ហឹ​.ង្សា​នោះ ប្តី​បាន​វា.យ​ប្រពន្ធ​ជា​ច្រើន​ដៃ​ចំ​ផ្ទៃមុខ និង​ហក់​ធា.ក់​ចំ​កណ្តា​ល​ដើមទ្រូង បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ក្រោយ​ពេល​វា.យ​រួច ​បុរស​ជា​ប្តី​បាន​ដឹក​ប្រពន្ធ​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង ដោយសារ​អាកា​រៈ​ជម្ងឺ​មាន​សភាព​ធ្ងន់​ធ្ង​រ​ពេក បុរស​ជា​ប្តី​បាន​បញ្ជូន​ជន​រង​គ្រោះជា​ប្រពន្ធ​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត (​ពេទ្យ​រុ​ស្សី​) នៅ​ឯរាជធានី​ភ្នំពេញ ដើម្បី​ព្យាបាល​ជម្ងឺ ។ លុះដល់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​៧​កន្លះ​យប់ ដោយ​ជម្ងឺ​ជន​រង​គ្រោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរពេក ​គ្រូពេទ្យ​មិន​អាច​ស​ង្គ្រាះ​បាន ក៏​​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​បាន​ដា.ច់ខ្យល់​ស្លា.ប់​នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-សូ​វៀត (​ពេទ្យ​រុ​ស្សី​) រាជធានី​ភ្នំពេញ តែ​ម្តង​ ។

សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា ក្រោយ​ពេល​ជន​រង​គ្រោះជា​ប្រពន្ធ​បាន​ស្លា.ប់​នៅ​មន្ទីរពេទ្យ​នោះ វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល បុរស​ជា​ប្តី​បាន​ដឹក​ស.ព​ប្រពន្ធ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​នៅ​ភូមិ​គ្រួ​ស ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ។ នៅ​ពេល​ប្តី​បាន​ដឹក​ស.ព​ប្រពន្ធ​ទៅ​ដល់​ផ្ទះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ មានការ​ងឿងឆ្ងល់​ចំពោះ​ស្ថានភាព​សាកស.ព ដែល​មិន​ប្រក្រតី ដោយ​មាន​ស្នាម​ហើម​ជាំ​នៅ​លើ​ផ្ទៃមុខ និង​លើ​ដងខ្លួន ខុស​ពី​អ្វី​ដែល​ប្តី​បាន​រៀបរាប់ ដូច្នោះ​ទើប​គ្រួសារ​ខាង​ជន​រង​គ្រោះ​ដាក់​ការ​សង្ស័យ ហើយ​ក៏​បាន​យក​ព័ត៌មាន​នេះ​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកស.ព ដើម្បី​ស្វែងរក​ការ​ពិត​នៃ​មរណៈភាព​របស់​ជន​រង​គ្រោះ ។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​របស់​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​បាទី បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពា​រាម នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២ ៣ ទើប​សមត្ត​កិច្ច​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស វិបុល ដែល​ជា​ប្តី​បាន​ប្រើ​អំពើ​ហិ.​ង្សា​លើ​ប្រពន្ធ ​បណ្តាល​ឱ្យ​ទទួល​​មរណភាព ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ