ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ទឹក​សុទ្ធ​«​ប្រូ​វី​ដា​»​បញ្ជូន​ទៅ​តុលាការ

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ផ្នែក​ទីផ្សារ​លក់​ផលិតផល​ទឹក​សុទ្ធ​របស់​ក្រុមហ៊ុន​ប្រូ​វី​ដា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត «​កិបកេង​ប្រាក់​ក្រុមហ៊ុន​»​ប្រមាណ​២.៥០០០​ដុល្លារ​អា​មេរិ​ក ។…


រាជធានី​ភ្នំពេញ ៖ ប្រធាន​ផ្នែក​ទីផ្សារ​លក់​ផលិតផល​ទឹក​សុទ្ធ​របស់​ក្រុមហ៊ុន​ប្រូ​វី​ដា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត «​កិបកេង​ប្រាក់​ក្រុមហ៊ុន​»​ប្រមាណ​២.៥០០០​ដុល្លារ​អា​មេរិ​ក ។

ជនសង្ស័យ​ឈ្មោះ សុខ ប៊ូ ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ទឹក​សុទ្ធ ប្រូ​វី​ដា ដែល​ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២៣ ឈ្មោះ សុខ ប៊ូ បាន​ទៅ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ដូនពេញ ត្រេ​ឌី​ង ឯ​.​ក ដោយ​ទទួល​បាន​តួនាទី​ជា​ប្រធាន​ផ្នែក​លក់​ទឹក​សុទ្ធ ប្រូ​វី​ដា ប្រចាំ​នៅ​តំបន់​រាជធានី​ភ្នំពេញ និង​បាន​ប្រាក់ខែ​២១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ។

កន្លង​មក ជនសង្ស័យ​បាន​បំពេញការងារ​ឲ្យ​ក្រុមហ៊ុន​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ទើប​មក​ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ ស្រាប់តែ​ក្រុមហ៊ុន​ត្រូវ​បាត់បង់​ប្រាក់​ចំណូល ។ លុះ​ពេល​ក្រុមហ៊ុន​ស្រាវជ្រាវ​ទៅ​ឃើញ​ថា ឈ្មោះ សុខ ប៊ូ ប្រធាន​ផ្នែក​លក់​ទឹក​សុទ្ធ​នោះ មានការ​កឹ​ប​កេង​ប្រាក់​មិន​បាន​បង់​ឲ្យ​ក្រុមហ៊ុន​គ្រប់​ចំនួន ពោល​គឺ​ប្រាក់​ដែល​ប្រមូល​បាន​ជនសង្ស័យ​ទុក​ចាយវាយ​ផ្ទាល់ខ្លួន​ខ្លះ និង​បង់​ឲ្យ​ក្រុមហ៊ុន​ខ្លះ ដូច្នោះ បានជា​ក្រុមហ៊ុន​ត្រូវ​បាត់បង់​ប្រាក់​ចំ​ណុ​ល​ដល់​ទៅ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពេល​ក្រុមហ៊ុន​ស្រាវជ្រាវ​ដឹង​បាត់ប្រាក់​ចំណូល ក្រុមហ៊ុន​បាន​ហៅ​ជនសង្ស័យ​ឲ្យ​ទទួល​ខុសត្រូវ​និង​សង​ក្រុមហ៊ុន​វិញ តែ​ដោយសារ​ប្រាក់​ទាំងនោះ​ត្រូវ​បាន​ចាយវាយ​របូត​ពី​ដៃ​អស់​ទៅ ជនសង្ស័យ​ព្រម​ទទួលស្គាល់​ការ​ពិត និង​ព្រម​ទទួល​ការ​អនុវត្ត​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន ព្រោះ​មក​ដល់​ដំណាក់កាល​នេះ បើ​ទោះបី​ជនសង្ស័យ​សុខចិត្ត​ធ្វើ​កិច្ចសន្យា​សង ក៏​មិន​អាច​ទៅ​រក​ប្រាក់​ពី​ណា​បាន​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ មក​សង​ដើមបណ្តឹង​វិញ​នោះ​ដែរ ដោយ​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ធ្លាក់​ដុត​ដាប​ខ្លាំង​យ៉ាងនេះ ដូច្នេះ​មាន​តែ​ផ្ញើខ្លួន​តាម​យថាកម្ម​ទី​ចុះ ៕

អត្ថបទសរសេរ ដោយ