ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! កម្មករ​ខ្មែរ​២​នាក់​ត្រូវ​បាត់បង់​ជីវិត ខណៈ​ពេល​កំពុងធ្វើការ​នៅ​ចម្ការ​កៅស៊ូ​ក្នុង​ប្រទេស​ថៃ

9 ខែ មុន
  • បាត់ដំបង

ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ដែល​ធ្វើ​ជា​កម្មករ នៅ​ចម្ការ​កៅស៊ូ ស្ថិត​ក្នុង​ខេត្ត​ត្រា​ត ប្រទេស​ថៃ ត្រូវ

ខេត្តបាត់ដំបង ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ដែល​ធ្វើ​ជា​កម្មករ នៅ​ចម្ការ​កៅស៊ូ ស្ថិត​ក្នុង​ខេត្ត​ត្រា​ត ប្រទេស​ថៃ ត្រូវ​រន្ទះ​បា​.​ញ់​ស្លា​.​ប់​ខណៈ​ពេល​កំពុង​តែ​ធ្វើ​ការងារ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ថៃ ដឹក​យក​សាកស​.​ព​ជន​រង​គ្រោះ​មក​ប្រគល់​ជូន​ក្រុម​គ្រួសារ​វិញ​ភ្លាម​ៗ តាម​ច្រក​តំបន់ «៤០០» ស្ថិត​ក្នុងស្រុក​សំឡូត​ផង​ដែរ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់​ដែល​គ្រោះថ្នាក់​ដោយសារ​បាតុភូត​ធម្មជាតិ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ យ​ន ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​តា​សាញ​ជើង ឃុំ​តា​សាញ ស្រុក​សំឡូត និង​ម្នាក់​ទៀត​ឈ្មោះ ស្ដើង សេន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត​។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់​បាន​ទៅ​ធ្វើ​កម្មករ​ចម្ការ​កៅស៊ូ​នៅ​ក្នុង​សហគមន៍​មួយ ស្ថិត​ក្នុង​ខេត្ត​ត្រា​ត ប្រទេស​ថៃ ហើយ​ក៏​ត្រូវ​រន្ទះ​បា​.​ញ់​ស្លា​.​ប់​តែ​ម្តង ខណៈ​ពេល​ពួក​គាត់​កំពុង​បំពេញការងារ​នៅ​ពេល​មេឃ​មាន​កំពុង​ភ្លៀង​។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​ដែរ​ថា កម្មករ​ខ្មែរ​ដែល​រង​គ្រោះ​នេះ ស្ថិត​ក្នុង​ចំណោម​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ឆ្លង​ដែន​ទៅ​ធ្វើ​កម្មករ​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ​។ លោក​អធិការ​និយាយ​ទៀត​ថា កម្មករ​ខ្មែរ​ទាំងនោះ ភាគច្រើន​មាន​ប័ណ្ណ​ឆ្លង​ដែន (Border Pass) ដែល​មាន​រយៈពេល​មួ​យស​ប្ដា​ហ៍ ហើយ​ត្រូវ​ត្រឡប់​មក​វា​.​យ​ត្រា នៅ​ច្រក​ទ្វារ​ព្រំដែន​ម្ដង ដើម្បី​បន្ត​សុពលភាព​ទៀត​។

លោក​បន្ត​ថា ចំពោះ​កម្មករ​ខ្មែរ​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ​នេះ ពួក​គាត់​មាន​ប័ណ្ណ​ឆ្លង​ដែន​រយៈពេល​ខ្លី ហើយ​ក៏​ជួប​គ្រោះថ្នាក់​ដោយសារ​បាតុភូត​ធម្មជាតិ​នៅ​ពេល​កំពុង​ធ្វ​ការងារ​តែ​ម្តង​។ ហើយ​ពេល​នេះ​សាកស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ដឹក​បញ្ជូន​មក​ប្រគល់​ជូន​ក្រុម​គ្រួសារ​វិញ​ហើយ តាម​ច្រក​ទ្វារ​តំបន់ «៤០០» ស្ថិត​ក្នុងស្រុក​សំឡូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ