ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ល្បិ​.​ច​បោ​.​ក​ស្ត្រី​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​យក​លុយរាប់​ពាន់​ដុល្លារ

9 ខែ មុន
  • ភ្នំពេញ

លោកស្រី ទិ​ត ដា​លី​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ទុច្ចរិត​ដែល​បាន​ប្រើប្រាស់​ល្បិ​.​ច​ដដែល​ៗ​ឆ​បោ​.​កតាម​រយៈ​ហ្វេ​ស​ប៊ុ​ក ក្រោម​រូបភាព​ធ្វើ​ជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​លួងលោម​ទារប្រាក់​

រាជធានី​ភ្នំពេញ ៖ លោកស្រី ទិ​ត ដា​លី​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ទុច្ចរិត​ដែល​បាន​ប្រើប្រាស់​ល្បិ​.​ច​ដដែល​ៗ​ឆ​បោ​.​កតាម​រយៈ​ហ្វេ​ស​ប៊ុ​ក ក្រោម​រូបភាព​ធ្វើ​ជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​លួងលោម​ទារប្រាក់​ពី​ជន​រង​គ្រោះ​។

ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​មានឈ្មោះ គុ​ជ ស៊ុ​យ​ទ្រី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​.​ឆ​បោ​.​ក ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២២ និង​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៣ (​មាន​២​សំណុំរឿង និង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ក៏​២​ដែរ​) ដែល​បទល្មើស​នេះ មាន​ចែង​តាម​បញ្ញា​ត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។

សូម​ជម្រាប​ថា ជន​ត្រូវ​ចោទ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៣ ខណៈ​ជនសង្ស័យ​ធ្វើ​សកម្មភាព​បោ​.​ក​ប្រាស់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​តាម​រយៈ​ចុច​លេខ​ទូរស័ព្ទ​ពី​មួយ​ខ្សែ​ទៅ​មួយ​ខ្សែ​ទៀត ហើយ​រក​មើល​សម្លេង​ស្ត្រី​វ័យ​ចំណាស់ និង​បាន​ប្រើ​ល្បិ​.​ច​ហៅ​ជន​រង​គ្រោះ​ថា «​ម៉ែ​» និង​ក្លែង​ធ្វើ​ជា​និយាយ​ថា «​កូន​បើក​ម៉ូតូ​បុក​រថយន្ត​គេ​បាក់​ធ្មេញ (​និយាយ​មិន​ច្បាស់​) ហើយ​ធ្វើ​ឲ្យ​រថយន្ត​គេ​ខូចខាត​ធ្ងន់ធ្ងរ ត្រូវការ​ប្រាក់​ចន្លោះ​ពី​៣០០០​ដុល្លារ ទៅ​៥០០០​ដុល្លារ ដើម្បី​ដោះស្រាយ​សង​រថយន្ត​គេ​បញ្ចប់រឿង​។ បន្ទាប់​មក​ជន​រង​គ្រោះ (​ស្ត្រី​វ័យ​ចំណាស់​) ភ័យ​ស្លន់ស្លោរ ក៏​ប្រឹងរក​ប្រាក់ រួច​វេរ​ទៅ​ឲ្យ​ជនសង្ស័យ​ភ្លាម​ៗ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ