ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​សិស្សដល់​កន្លែង​ស្ងាត់ត្រូវ​ចោរ​​ប្ល.ន់​យក​ម៉ូតូ​បាត់​

9 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកគ្រូ​ម្នាក់​បាន​ចេញដំណើរ​ពី​ផ្ទះ​ក្នុង​គោលបំណង​ទៅ​សាលា ដើម្បី​បង្រៀន​សិស្ស​លុះដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ចោរ​២​នាក់​ស្ទាក់​ប្ល​.​ន់​យក​ម៉ូតូ​ទៅ​បាត់ ដែល​ហេតុ​ការ​នោះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ ។…

ខេត្តឧត្តរមានជ័យ ៖ អ្នកគ្រូ​ម្នាក់​បាន​ចេញដំណើរ​ពី​ផ្ទះ​ក្នុង​គោលបំណង​ទៅ​សាលា ដើម្បី​បង្រៀន​សិស្ស​លុះដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ចោរ​២​នាក់​ស្ទាក់​ប្ល​.​ន់​យក​ម៉ូតូ​ទៅ​បាត់ ដែល​ហេតុ​ការ​នោះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ ។

ជន​រង​គ្រោះ​មានឈ្មោះ តង់ សាឡា​ត់ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​តា​ម៉ា ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។ អំពើ​ប្ល​.​ន់​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃខែ​ខាងលើ​នេះ​អ្នកគ្រូ តង់ សាឡា​ត់ បាន​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​សាលា ដើម្បី​បង្រៀន​សិស្ស​នៅ​បឋម​សិក្សា​ដង្កោ​តា​ប៉ុក ដោយ​មធ្យោបាយ​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ឧ​.​ជ 1F-៣៧០៩ លុះ​ទៅ​ដល់​កន្លែង​ស្ទាក់​ត្រង់​ចំណុច​វាល​ព្រលឹត ស្ថិត​ក្នុងភូមិ​វលិ៍​ល​យាវ ឃុំ​បេង ស្រុក​បន្ទាយ អំពិល ខេត្តឧត្តរមានជ័យ ស្រាប់តែ​មាន​ចោរ​២​នាក់​បាន​ធ្វើ​សកម្មភាព ស្ទាក់​ប្ល​.​ន់​ជន​រង​គ្រោះ​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ។

តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ខាងលើ​នោះ​ក៏​ដូច​ព្រឹក​ថ្ងៃ​សព្វមួយដង​ដែរ អ្នកគ្រូ​តែងតែ​ចេញដំណើរ​ពី​ផ្ទះ​ទៅ​បង្រៀន​សិស្ស​នៅ​សាលា​បឋម​សិក្សា​ដង្កោ​តា​ប៉ុក ពេល​ជិះ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ២​នាក់ មាន​ពាក់ មួក​សុវត្ថិភាព​ឃាត់​អ្នកគ្រូ​ឲ្យ​ឈប់ ហើយ​ភ្លាម​នោះ​ជនសង្ស័យ​ម្នាក់​ជិះ​ខាងក្រោយ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​ទាញ​ដៃ​អ្នកគ្រូ​ចេញ​ទៅ​វាលស្រែ រួច​ស្រ​វ៉ា​យក​កាបូប​ដែល​ស្ពាយ​ជាប់​ខ្លួន​នឹង​ស្រែក​គំ​រា​.​មរ​ក​បា​.​ញ់​ស​ម្លា​.​ប់​ថែម​ទៀត​ផង ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា ពេល​ចោរ​កំពុង​ធ្វើ​សកម្មភាព​គំ​រា​.​ម​ប្ល​.​ន់​យក​ម៉ូតូ​អ្នកគ្រូ​ក៏​មាន​ម៉ូតូ​ប្រជាពលរដ្ឋ​ម្នាក់​ជិះ​ដឹក​ប្រពន្ធ និង​កូន​តូច​ទៅ​ដល់​ទើប​អ្នកគ្រូ​បាន​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ជួយ​អន្តរាគមន៍​ចាប់ចោរ ខណៈ​អ្នកគ្រូ​ក៏​បាន​ឆក់​យក​កាបូប​របស់​គាត់​ពី​ចោរ​វិញ​ដែរ តែ​ចោរ​ក៏​បាន​ប្ល​.​ន់​យក​ម៉ូតូ​អ្នកគ្រូ​ជិះ​ចេញ​ទៅ​បាត់​ទៅ ។

ក្រោយ​ពេល​ចោរ ប្ល​.​ន់​ម៉ូតូ​អ្នកគ្រូ​បង្រៀន​ជិះ​ចេញ​ទៅ​ផុត សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃុំ​ស្រុក​បាន​ចុះ​ទៅ​ដល់ ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ នគរបាល​ខេត្ត ហើយ​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើ​កំណត់ហេតុ ដើម្បី​រក្សា​ទុកជា​ភស្តុ​តាង ក្នុង​ការ​ស្រាវជ្រាវ​វែកមុខ​សញ្ញា​ចោរប្លន់​ទាំង​២​នាក់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ