ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនយូ​រមិនឆាប់​ គង់​មិន​រួចខ្លួន​ទេ ឱ្យ​តែ​ព្យាយាម​ធ្វើ​សកម្ម​ភាព​បែបនេះ​​

9 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣ បាន​បង្ក្រាប​និង​ឃាត់ខ្លួន​មុខ​សញ្ញា​ឆក់ចំនួន​២នាក់ បន្ទាប់​ពី​ជនសង្ស័យ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះ នៅ​ឆ្នេរសមុទ្រ​រាម ។…

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣ បាន​បង្ក្រាប​និង​ឃាត់ខ្លួន​
មុខ​សញ្ញា​ឆក់ចំនួន​២នាក់ បន្ទាប់​ពី​ជនសង្ស័យ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះ នៅ​ឆ្នេរសមុទ្រ
​រាម ។

ជនសង្ស័យ​ទាំង​៣នាក់​មាន ​១-​ឈ្មោះ ចាន់ ហេង ភេទ​ប្រុស អាយុ​១៨ ឆ្នាំ «​អ្នក​ឆក់​ផ្ទាល់» ២-ឈ្មោះ កៅ
យ៉ូ​វ ភេទ​ប្រុស អាយុ​៣២ឆ្នាំ «​អ្នក​ជិះ​ពីក្រោយ ” ៣-ឈ្មោះ ចាន់ តឹង ភេទ​ប្រុស អាយុ៣១​ឆ្នាំ «​អ្នក​បើក​ម៉ូតូ​» មុខ​របរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ដូច​គ្នា ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ ​ជា​មុខសញ្ញា​ឆក់​ទាំង​៣​នោះ សមត្ត​កិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា មាន​ករណី​ចោរ​១​ក្រុម បាន​ធ្វើ​សកម្មភាព​(​លួច​មាន​ស្ថាន​ទម្ងន់ទោស​) ឆក់​ការ​បូ​ប​អ្នកដំណើរ​កំពុង​ដើរ​កម្សាន្ត​នៅ​លើ​ដង​វិ​ថី​ឆ្នេរ​រាម ស្ថិត​ក្នុងភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​១​ក្រុម​នោះ​បាន​ជិះ​ម៉ូតូ​១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បាន​ឆក់​កាបូប​ពី​ជន​រង គ្រោះ​ឈ្មោះ ទិ​ត សា​រ៉ែ​ន ភេទ​ស្រី អាយុ​៣៨ ឆ្នាំ ។ ខណៈ​ពេល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់ ជន​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ ពេល​នោះ​កម្លាំង​សមត្ត​កិច្ច​ដែល​កំពុង​ល្បាត​នៅ​លើ​ដង​ផ្កូ​វ បាន​អន្តរា​គមន៍​ដេញ​តាម​ប្រមាញ់ បណ្តាល​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៏​ផ្តួល​ម៉ូតូ​ទុក​ចោល រួច​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ព្រៃ ទើប ត្រូវ​បាន​កម្លាំង​ជំនាញ ក្របួច​បាន​ទាំង​៣​នាក់ ។

បន្ទាប់​ពី​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៣ នាក់​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ រួម​ទាំង​បក្ខពួក​៣​នាក់​ទៀត កន្លង​មក​ធ្លាប់ បាន​ធ្វើ​សកម្មភាព ឆក់​និង​លួច ចំនួន​១២ ករណី ហើយ គឺ​ឆក់​លួច​ម៉ូតូ​នៅ​ក្នុង​ក្រុងព្រះ​សីហនុ​ចំនួន​៧ ករណី ឆក់ និង​លួច​នៅ​ស្រុក​ព្រៃ​នប់​ចំនួន​៥ ករណី ។ ជាមួយ​និង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣ នាក់​នោះ សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វ​ត្តុ​តាង​រួម​មាន ៖

ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​(​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) ទូរស័ព្ទ​ដៃ​៤​គ្រឿង ម៉ាក Lenovo​ពណ៌​ស ម៉ាក​sam sung និង​លិខិត​បញ្ចាំ​មួយ​(​ជា​របស់​ជនសង្ស័យ​),៣.​ទូរស័ព្ទ​ម៉ាក​ViVo ពណ៌​ទឹកមាស និង​ម៉ាក​OpOp ពណ៌​ខៀវ​(​របស់​ជន​រង​គ្រោះ​) ។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ