ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​​​ត្រូវ​​ភាគី​ថៃ​រឹត​បណ្តឹង​ការ​ចេញ​-​ចូ​ល​បណ្តាលឱ្យ​​កក​ស្ទះ​ច្រើនម៉ោង

10 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលរដ្ឋ​ខ្មែរ​​ត្រូវ​បាន​ភាគី​ថៃ​រឹត​បណ្តឹង​ការ​ចេញ​-​ចូល បណ្តាល​ឱ្យកក​ស្ទះ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៣​ នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ឈម​ច្រក​ខ្ល​ង​ឡឹ​ក​ប្រទេស​ថៃ​ ក្រោយ​សម្តេច​ក្រឡា​ហោម ស…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលរដ្ឋ​ខ្មែរ​​ត្រូវ​បាន​ភាគី​ថៃ​រឹត​បណ្តឹង​ការ​ចេញ​-​ចូល បណ្តាល​ឱ្យកក​ស្ទះ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៣​ នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ឈម​ច្រក​ខ្ល​ង​ឡឹ​ក​ប្រទេស​ថៃ​ ក្រោយ​សម្តេច​ក្រឡា​ហោម ស ខេ​ង អោយ​បញ្ឈប់​សកម្មភាព​បោះត្រា​យកប្រាក់តទៅ​ទៀត​នោះ ។

សូមរំលឹកថា ​សម្តេច​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ដាក់​បទបញ្ជា​អោយ​បញ្ឈប់​សកម្មភាព​បោះត្រា​យក​ប្រាក់​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា-​ថៃ​ ដែល​ជាសេ​វា​ក្រៅផ្លូវការណ៍ ។ ហើយពលរដ្ឋ​ដែល​ជា​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ និង​កម្មករ​អូស​រទេះ​ និង​ធ្វើការ​នៅ​ផ្សារ​ឡុ​ង​ក្លឿ​ប្រទេស​ថៃ បាន​ត្រេកអរ​និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា បាន​យកចិត្ត​ទុក​ចំពោះ​ប្រជាពលរដ្ឋ​ ។

ជាក់ស្តែង ​នៅ​ថ្ងៃ​ទី​០៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៣ ​នេះ​ ឃើញ​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​រកស៊ី​ផ្សារ​រុង​ក្លឿ​ ប្រទេស​ថៃ​ពេល​ចេញ​ទៅ ​ត្រូវ​បាន​ភាគី​ថៃ​រឹត​បណ្តឹង​ការ​ចេញ-​ចូល​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ​ បណ្តាល​កក​ស្ទះ ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក​ជាង​មុន​ទៅ​ទៀត ។

កាល​បោះត្រា​ប័ណ្ណ​ព្រំដែន​កម្ពុជា-ថៃ​យក​ប្រាក់​ចេញ-ចូល​ម្តង​៥០​បាត​ឬ​៧.០០០​រៀល ​គឺ​ចេញ-ចូល​ទៅ​មក​ងាយស្រួល ​តែ​ប៉ះ​ពាល​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ចេញ​-ចូល​ទៅ​មក​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ទំនង​ប្រហែលជា​ភាគី​ខាង​ថៃ​បាត់​ប្រយោជន៍​ ទើប​មានការ​រឹត​បណ្តឹង​ទៅ​លើ​ពលករ​ដ្ឋ​ខ្មែរ​ចេញ-ចូល​ផ្សារ​រុងក្លឿ​ប្រទេស​ថៃ ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ធុញ​ទ្រាំនិង​ខាត​ពេលវេលា ។

​​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ​មាន​ប្រមាណ​ជាង​៨០​ភាគរយ​ដែល​ជា​អាជីវករ​ដែល​លក់ ​គឺ​មាន​២០​ភាគី​ជនជាតិ​ថៃ​ ដែល​លក់ដូរ ហើយ​ពលរដ្ឋ​កម្ពុជា​ដែល​លក់ដូរ​ផ្សារ​រុងក្លឿ​ ប្រទេស​ថៃ​ម្នាក់​ៗ​មិន​តិច​ជាង​២០​ឆ្នាំ​ហើយ ​ហើយ​ជួល​តូប​ច្រើន​ជាង​ទិញ​តូប​ដែល​មាន​តំលៃ​តូប​ជួល​១​ខែ​រាប់​ម៉ឺន​បាត​និង​ទិញ​រាប់​សែន​បាត​។

កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​នៅ​ពេល​ប្រជាពលរដ្ឋ​ចូល​ទៅ​ផ្សារ​ថៃ​មានការ​កក​ស្ទះ​នៅ​ពេល​ភាគី​ថៃ​ បាន​រឹត​បណ្តឹង​បែបបទ​ចេញ​-ចូល ​ជា​ការ​យកចិត្តទុកដាក់​ និង​ខិតខំ​ប្រឹងប្រែង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត និង​អាជ្ញាធរ​ខេត្ត​/​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ទៅ​សម្រប សម្រួល ​ជាមួយ​ភាគី​ថៃ​ច្រក​ខ្ល​ង​ឡឹ​ក​ ប្រទេស​ថៃ​ ដែល​ឈម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដែល​ជាប់​គាំង​រយៈពេល​ជិត​៥​ម៉ោង​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​១១ព្រឹក​ទើប​ចេញ​.​ចូល​អស់​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ