ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រារព្ធ​​ពិធីទិវា​ពិភព​លោក​​កាក​បាទ​ក្រហម​​​អឌ្ឍ​ចន្ទ​ក្រហម​​៨ឧសភា ប្រមូល​បាន​វិភាគ​ទាន​​សប្បុរស​ធម៌​

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ រសៀល​ថ្ងៃ​ទី​៧ ឧសភា ​នៅ​សាខា​កាក​បាទ​ក្រហម​ខេត្ត មាន​រៀប​ចំ​​ប្រារព្ធ​ពិធីទិវា​​ពិភព​លោក​​កាក​បាទ​ក្រហម​ អឌ្ឍ​ចន្ទ​ក្រហម ​៨ ឧសភា ​ឆ្នាំ​២០១១ ​ក្រោម​អធិបតី​​ភាព​លោក​នាយ​ឧត្តម​សេនីយ៍​ មាស សុភា អគ្គ​មេ​បញ្ជា​ការ​​រង​នៃ​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​ជា​ប្រធាន​ក្រុម​​ការ​ងារ​គណៈ​កម្មាធិ​ការ​

ខេត្តព្រះវិហារ ៖ រសៀល​ថ្ងៃ​ទី​៧ ឧសភា ​នៅ​សាខា​កាក​បាទ​ក្រហម​ខេត្ត មាន​រៀប​ចំ​​ប្រារព្ធ​ពិធីទិវា​​ពិភព​លោក​​កាក​បាទ​ក្រហម​ អឌ្ឍ​ចន្ទ​ក្រហម ​៨ ឧសភា ​ឆ្នាំ​២០១១ ​ក្រោម​អធិបតី​​ភាព​លោក​នាយ​ឧត្តម​សេនីយ៍​ មាស សុភា អគ្គ​មេ​បញ្ជា​ការ​​រង​នៃ​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​ជា​ប្រធាន​ក្រុម​​ការ​ងារ​គណៈ​កម្មាធិ​ការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា ចុះ​​​ជួយ​ខេត្ត​ព្រះ​វិហារ ។

​ពិធី​នោះ​មាន​ការ​ចូល​រួម​ពី​លោក​អ៊ុំ ​ម៉ារ៉ា អភិ​បាល​​ខេត្ត និង​ជា​ប្រធាន​កិត្តិ​យស​​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត និង​​សមា​ជិក​ សមា​ជិកា​កាក​បាទ​ក្រហម​ខេត្ត ​អង្គ​ការក្រៅ​រដ្ឋា​ភិបាល​​ ក្រុម​ហ៊ុន​សហ​គ្រាស​ ​អាជីវ​ករ​សរុប​ប្រមាណ​ជាង​១.០០០​នាក់។

លោក​ជំទាវ​ ចិក ហេង​ សមា​ជិកា​ក្រុម​ប្រឹក្សា​​​ខេត្ត ​និង​ជា​ប្រធាន​សាខា​​កាក​បាទ​ក្រហម​​ខេត្ត​ព្រះ​វិហារ បាន​អាន​របាយ​ការណ៍​ឱ្យ​ដឹង​ថា កន្លង​​ទៅ សាខា​កាក​បាទ​ក្រហម​ខេត្ត​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​របស់​ខ្លួន​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​​គតិ​បណ្ឌិត​​របស់​លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ជួយ​​សង្គ្រោះ​ដល់​ប្រជា​ពល​​រដ្ឋ​ជួប​ការ​លំបាក​ដែល​កើត​ឡើង​ដោយ​សារ​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ដែល​​មាន​នៅ​ក្នុង​ភូមិ​សាស្ត្រ​នៃ​ទឹក​ដី​ខេត្ត​ព្រះវិហារ។​ ពិសេស​គឺ​ជួយ​សង្គ្រោះ​​ដល់​ប្រជា​ពល​​រដ្ឋ​ភៀស​​សឹក​ពី​តំបន់​ព្រំ​ដែន​ដោយ​សារ​​សង្គ្រាម​​​ឈ្លាន​ពាន​ពី​សំណាក់​​កង​ទ័ព​សៀម។

លោក​​អ៊ុំ ​ម៉ារ៉ា អភិ​បាល​​ខេត្ត និង​ជា​ប្រធាន​កិត្តិ​​យស​សាខា​កា​ក​បាទ​ក្រហម​​ខេត្ត​បាន​អាន​សុន្ទរកថា​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កា​ក​បាទ​ក្រហម​កម្ពុជា​ថ្លែង​ក្នុង​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​​អឌ្ឍ​ចន្ទ​ក្រហម​៨​ឧសភា ​ក្នុង​ឱកាស​នោះ​ដែរ។

​លោក​នាយ​ឧត្ត​មសេនីយ៍​ មាស សុភា ​បាន​មាន​មតិ​សំណេះ​សំណាល​​ទៅ កាន់​អង្គ​ពិធី​​ដោយ​បាន​បញ្ជាក់​អំពី​សារ​សំខាន់​របស់​តួនាទី​កាក​បាទ​ក្រហម​ពិភព​លោក​ ដែល​ជា​អង្គ​ការ​មួយ​មិន​អាច​ខ្វះ​បាន​នៅ​គ្រប់​​បណ្តា​​ប្រទេស​ក្នុងពិភព​លោក​ទាំង​មូល​ ។ កាក​បាទ​ក្រហម​មាន​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ជួយ​សង្គ្រោះ​ស្រោច​ស្រង់​​ជីវិត​មនុស្ស​លោក​ទាំង​មូល​ដោយ​មិន​គិត​ពី​ឋានៈ​ តួនាទី​ ជាតិ​​សាសន៍​​ និង​ពណ៌​សម្បុរ​​ ។ ​នាពេល​នោះ​ដែរ​ លោក​នាយ​ឧត្តម​សេនីយ៍​ មាស សុភា ​ក៏​បាន​រំលឹក​ដល់​ស្ថាន​ការណ៍​​​ព្រំ​ដែន​​​កម្ពុជា-សៀម​​ថា ​ពេល​នេះទោះ​បី​មាន​ការ​ឈ្លាន​ពាន​​ឥត​​អៀន​ខ្មាស​​ពី​សំណាក់​​កង​ទ័ព​សៀម​តាម​បញ្ជា​មេ​ដឹក​នាំ​វង្វេង​ប្រវត្តិ​សាស្ត្រ​​​​របស់​គេ​អស់​រយៈ​កាល​ជិត​បី​ឆ្នាំ​កន្លង​ម​ក​​ក៏​ដោយ ក៏​កង​យោធ​ពល​ខេមរ​ភូមិន្ទ​យើង​បាន​​ការពារ​ទឹក​ដី​បាន​យ៉ាង​រឹង​មាំ​មិន​មាន​​ការ​បាត់​បង់​ទឹក​ដី​សូម្បី​តែ​មួយ​មិល្លី​ម៉ែត្រ ​ឡើយ ​ហើយ​​រហូត​មក​ទល់​ពេល​នេះ​​ស​ភាព​​ការណ៍​​ព្រំដែន​​មាន​ភាព​​ស្ងប់​ស្ងាត់​​វិញ​ហើយ​។ ​ដោយ​ឡែក​ប្រជា​ជន​ភៀស​​សឹក​​ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​​ភូមិ​ឋាន​វិញ​ហើយ ដែរ។

ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​អឌ្ឍ​ចន្ទ​ក្រហម​​របស់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះវិហារ​នេះ ​មាន​ការ​ចូល​រួម​បរិច្ចាគ​ធន​ធាន​សម្រាប់​មនុស្ស​​ធម៌​ពី​សប្បុរស​ជន​​ និង​ពី​សមា​ជិក​ សមា​ជិកា​សាខា​កាក​បាទ​ក្រហម​ខេត្ត​​​ដោយ​ប្រមូល​​ថ​វិកា​សរុប​បាន​​៤៨.៣៤៧.៨០០​រៀល និង​១៦.៥៧៥​ដុល្លារ ​សហ​រដ្ឋ​អាមេ​រិក។ ថវិកាទាំង​អស់​​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​​សាខា​កាក​បាទ​ក្រហម​ខេត្ត៕