មានមនុស្សពីរនាក់ដែលអ្នកនិពន្ធបានស្គាល់ ។ គាត់ធ្លាប់រកស៊ីវេលុយជាមួយគ្នា។ ប៉ុន្តែក្រោយមក ពួកគាត់ក៏ឈ្លោះទាស់ទែងពីបញ្ហាវេរ ឬបញ្ជូនលុយនេះដោយសារតែមានជនបោកប្រាស់ប្រើAI បង្កើតសំឡេងមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងពីរហើយបោកយកលុយ ។ក្រោយមកក៏ចាប់ផ្តើមសង្ស័យហើយដឹងរឿងពិតគឺការឆេបោកនេះមិនមែនធ្វើដោយដៃគូរកស៊ីឡើយ។ វាគឺជាការឆរបោក ដែលគេប្រើAI…
មានមនុស្សពីរនាក់ដែលអ្នកនិពន្ធបានស្គាល់ ។ គាត់ធ្លាប់រកស៊ីវេលុយជាមួយគ្នា។ ប៉ុន្តែក្រោយមក ពួកគាត់ក៏ឈ្លោះទាស់ទែងពីបញ្ហាវេរ ឬបញ្ជូនលុយនេះដោយសារតែមានជនបោកប្រាស់ប្រើAI បង្កើតសំឡេងមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងពីរហើយបោកយកលុយ ។
ក្រោយមកក៏ចាប់ផ្តើមសង្ស័យហើយដឹងរឿងពិតគឺការឆេបោកនេះមិនមែនធ្វើដោយដៃគូរកស៊ីឡើយ។ វាគឺជាការឆរបោក ដែលគេប្រើAI ដើម្បីបង្កើតសម្លេងរបស់បុគ្គលម្នាក់ និង បោក លុយ បុគ្គលម្នាក់ទៀត។
សម្រាប់បងប្អូនដែលមិនទាន់បានយល់ដឹងអំពី AI អាចនឹងពិបាកយល់ ហើយឆ្ងល់ចំពោះរឿងនេះ ។ ប៉ុន្តែអ្នកនិពន្ធ សូមដាស់តឿនដល់ប្រជាជនកម្ពុជាទាំងអស់ត្រូវប្រយ័ត្នប្រយែងចំពោះការបោកប្រាក់តាមរយៈការប្រើ AI នេះ ដើម្បីបង្កើតសំឡេងមនុស្ស ដើម្បីធ្វើការបោកប្រាស់ ។ នៅត្រង់នេះ ប្រជាជនកម្ពុជាត្រូវប្រយ័ត្នថា សំឡេងអ្នករកស៊ីជាមួយសំឡេងឪពុកម្តាយ បងប្អូន មិត្តភក្តិទាំងអស់ គឺសុទ្ធតែត្រូវបានគេធ្វើអោយដូចសំឡេងពិតបានតាមរយៈAI នេះ ។ ដូច្នេះមុនជឿ ឬមុនពេលបញ្ជូនលុយអោយគេត្រូវពិនិត្យផ្ទៀងផ្ទាត់អោយមែនទែន ដើម្បីចៀសវាងការចា.ញ់បោកមនុស្សដែលប្រើ AI ក្នុងផ្លូវខុសនេះ ។ ស្តាប់ទៅដូចជា អស្ចារ្យណាស់ ។ តែវាពិតជាឱស្ចារ្យមែន ។ យើងទាំងអស់គ្នា ត្រូវចាប់ផ្តើមប្រយ័ត្នរឿង បោកប្រាស់ដោយប្រើសំឡេងដែលបង្កើតដោយ AI ។
កុំលេងសើច និងមើលស្រាលបញ្ញាសិប្បនិម្មិតដែលហៅថា AI អោយសោះពីព្រោះតួនាទីរបស់វាកាន់តែសកម្ម ហើយកំពុងតែចូលមកជំនួសមនុស្សនៅក្នុងវិសាលភាពនៃជីវិតប្រចាំថ្ងៃកាន់តែច្រើន ។ នៅក្នុងជីវភាព និងជីវិតមនុស្សជាតិប្រចាំថ្ងៃ គឺពឹងផ្អែកនៅលើការងារ ការកម្សាន្ត ការហូបចុក សម្រាកសម្រាន្ត ទំនាក់ទំនង ពោល គឺដេក ដើរ ឈរ អង្គុយ សើច ហើចនឹងយំ ជាដើម ដែលសកម្មភាព និងទម្រង់បៀបបទប្រចាំថ្ងៃនេះ សូម្បីតែមនុស្សពិបាកនឹងធ្វើតាមណាស់ ប៉ុន្តែនៅពេលនេះនៅក្នុងចំណោមសកម្មភាពទាំងនេះមានសកម្មភាពខ្លះ AI អាចធ្វើជំនួស ហើយក៏អាចនឹងអោយយើងប្រើប្រាស់បានជំនួសយើងបានផងដែរ ។
អ្វីដែល AI បានកំពុងតែធ្វើនៅក្នុងយុគសម័យបច្ចុប្បន្ននេះវាសឹង តែមិនមែននៅក្នុង ដំណាក់កាលនៃការ ចាប់ផ្តើមនោះទេ ។ វាកំពុងតែនៅក្នុងដំណាក់កាលនៃការដែល មនុស្សប្រើប្រាស់ដើម្បីកាត់បន្ថយ កម្លាំងនិងទេពកោសល្យរបស់មនុស្ស ។ នៅក្នុងពេលនេះនៅក្នុងវិស័យវេជ្ជសាស្ត្រ ម៉ាស៊ីនដែលបំពាក់ដោយខួរក្បាលសិប្បនិម្មិតនេះ អាចបំពេញការងារជំនួសមនុស្សជាតិដែលមានលក្ខណៈសុក្រិត និងច្បាស់លាស់បំផុតពោល គឺសឹងតែលើសសមត្ថភាព និងជំនាញរបស់មនុស្សធម្មតាអាចធ្វើបានទៅទៀត ដូចជា ករណីវះកាត់ខួរក្បាលមនុស្សជាដើម ។
នៅក្នុងវិស័យអាវកាស និងតារាសាស្ត្រ AI ដែលមិនត្រូវការអុកស៊ីសែន ឬសារធាតុចិញ្ចឹម គឺអាចធ្វើការជំនួសមនុស្សនៅកន្លែង ឬបេសកម្មដ៏គ្រោះថ្នាក់ ហើយមនុស្សមិនអាចធ្វើបានជាច្រើន ដូច្នេះ AI កាន់តែសកម្ម ។ ដោយសារតែវាសកម្ម និងរីកចម្រើនលឿនបែបនេះពេកអ្នកវិទ្យាសាស្ត្រដែលមានទស្សនៈអភិរក្សបានជំរុញឲ្យពិភពលោកលើកកម្ពស់ការគិតគូរអំពីការប្រើប្រាស់ AI នេះផងដែរ ។ អ្នកស្រាវជ្រាវ AI មួយចំនួននៅលើពិភពលោកកំពុងអំពាវនាវឱ្យផ្អាកការអភិវឌ្ឈបន្ថែមទៀតលើបញ្ញាសិប្បនិម្មិត ដោយអះអាងថា បញ្ហាសុវត្ថិភាពត្រូវតែដោះស្រាយជាបន្ទាន់ បើមិនដូច្នេះទេលទ្ធផលអាចនឹងបំផ្លិចបំផ្លាញសម្រាប់មនុស្សជាតិ ។
ឧទាហរណ៍សម្រាប់បរិបទកម្ពុជាយើងទោះបីជា AI មិនទាន់ដើរលឿនហើយ រីកចម្រើនដូចជានៅប្រទេសមហាអំណាច និងស៊ីវិល័យខ្លះក៏ដោយ ក៏នៅពេលនេះមានអ្នកប្រើប្រាស់ AI បង្កើតប្រយោជន៍បានហើយក៏មានអ្នកដែលរងគ្រោះដោយសារតែ AI នេះផងដែរ ។
នៅក្នុងចំណោមអ្នកដែលចេះប្រើ AI នេះ គឺមានយុវជន និងយុវនារីជាយុវសិស្ស ដោយពួកគេអាចប្រើប្រាស់ AI ដើម្បីអាចធ្វើកិច្ចការផ្ទះ ឬកិច្ចការសាលាដោយងាយជំនួសពួកគេ ។ អ្នកស្រាវជ្រាវខ្លះក៏អាចនឹងប្រើប្រាស់ AI ដើម្បីរៀបចំធ្វើគម្រោងវិនិយោគ អភិវឌ្ឈន៍ ឬក៏កិច្ចសហប្រតិបត្តិការមួយដ៏សក្តិសម និងត្រឹមត្រូវ ។ ក្រៅពីនេះក៏មានអ្នកដែលចេះប្រើ AIនេះ ដើម្បីបោកប្រាស់គេបង្កើតផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ច្រើនករណីផងដែរ ។
ទន្ទឹមនឹងអ្នកដែលទទួលផលប្រយោជន៍ក៏នៅមានអ្នកដែលបានខូចប្រយោជន៍ឬមានបញ្ហាហិនហោចទ្រព្យសម្បត្តិនោះក៏ច្រើនដែរ ដោយសារ AI ។ ករណីដូចជា បុគ្គលពីរនាក់ដែលធ្លាប់រកស៊ីជាមួយគ្នាមានការវេរលុយទៅវិញទៅមកដោយមិនមានផលរមាស់នឹងគ្នាឡើយ ប៉ុន្តែមានជលខិលខូចជ្រៀតចូលប្រើប្រាស់ AI ដើម្បីនិម្មិតសំឡេងរបស់ពួកគេទាំងពីរហើយបោកប្រាក់ ដែលធ្វើឲ្យពួកគេអាចបាត់បង់ទ្រព្យសម្បត្តិ ហើយ ក៏នឹងខូចទំនាក់ទំនងផងដែរ ។
នៅក្នុងបរិបទបច្ចុប្បន្ន ការដឹងនឹងស្គាល់ AI គឺជាកិច្ចការសំខាន់ ដើម្បីធានាសង្កត់ភាព និងប្រក្រតីភាពនៃជីវភាពរបស់មនុស្សជាតិ ។ នៅក្នុងសម័យនេះ ប្រសិនបើយើងមិនស្គាល់ ហើយមិនដឹង AI យើងអាចនឹងរងគ្រោះ ។ ផ្ទុយមកវិញ ប្រសិនបើយើងដឹងហើយចេះប្រើប្រាស់វានៅក្នុងផ្លូវខុសក៏ជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ ។
សរុបសេចក្តីទៅមិនធម្មតាទេ ! AI ដែលមាននៅពេលបច្ចុប្បន្នវាមាននិន្នាការ និងមានឥទ្ធិពលក្នុងការផ្លាស់ប្តូរសង្គមយ៉ាងខ្លាំងតាមរបៀបថ្មីៗដែលយើងកំពុងតែឃើញជារៀងរាល់ថ្ងៃ ដូច្នេះការវិវត្តន៍ និងការរីកចម្រើនទៅមុខក៏វាអាចនឹងគ្រោះថ្នាក់ ប្រសិនបើយើងមិនចេះគ្រប់គ្រង និងប្រើប្រាស់វាបានត្រឹមត្រូវ និងតាមការចង់បានហើយចេះតែប្រើវាផ្តេសផ្តាស់ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ