ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​ក្នុង​ផ្សារ​អន្លង់​វែង​ថ្មី ព្រួយបារម្ភ​រឿង​ចោ​.​រ​លួ​.​ច​អីវ៉ាន់​ឥត​ល្ហែ ទោះ​ចាក់សោរ​ក៏​ដោយ​(​វី​ដេ​អូ​)

9 ខែ មុន
  • ឧត្តរមានជ័យ

ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អន្លង់​វែង​ថ្មី ស្ថិត​ក្នុង​ទីរួមស្រុក​អន្លង់​វែង បាន​នាំ​គ្នា​រអ៊ូរទាំ ហើយ​ព្រួយបារម្ភ និង​ត្អូញត្អែរ​អំពី​រឿង​ចោ​.​រតែង​តែ​ធ្វើ​សកម្មភាព​ចូល​លួ​.​ច​អីវ៉ាន់​របស់​ពួក​គាត់ ខណៈ​ពេល​ដែល

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​អន្លង់​វែង​ថ្មី ស្ថិត​ក្នុង​ទីរួមស្រុក​អន្លង់​វែង បាន​នាំ​គ្នា​រអ៊ូរទាំ ហើយ​ព្រួយបារម្ភ និង​ត្អូញត្អែរ​អំពី​រឿង​ចោ​.​រតែង​តែ​ធ្វើ​សកម្មភាព​ចូល​លួ​.​ច​អីវ៉ាន់​របស់​ពួក​គាត់ ខណៈ​ពេល​ដែល​បាន​រៀបចំ​ចាក់សោរ​ទុក​នៅ​ក្នុង​តូប​លក់ ហើយ​ក៏​ត្រូវ​ក្រុម​ចោ​.​រ​ចូល​លួច​ជា​រៀង​រាល់​យប់​តែ​ម្តង នៅ​ចំណុច​ផ្សារ​អន្លង់​វែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

តាម​ប្រភព​ពី​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​អន្លង់​វែង​ថ្មី ដែល​បាត់​អីវ៉ាន់ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា កន្លង​មក នៅ​តូប​របស់​គាត់​បាត់​តែ​របស់របរ​តិចតួច​ទេ តែ​បាត់​ច្រើន​ដង​ពេក គាត់​ក៏​ស​ម្រ​ច​ចិត្ត​ដាក់​កាមេរ៉ា​សុវត្ថិភាព​តែ​ម្តង​ទៅ ដើម្បី​ឆែក​ឲ្យ​ឃើញ​មុខ​ចោ​.​រដែ​ល​ពូកែ​លួច​រូប​នោះ និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​កំណត់​មុខសញ្ញា​ចោ​.​រ ដើម្បី​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ដោយឡែក​ករណី​ចោ​.​រ​ចូល​លួ​.​ច​អីវ៉ាន់​ពី​តូប​លក់​របស់​គាត់​នេះ​ដែរ មិនមែន​កើត​មាន​តែ​ម្តងនោះ​ទេ គឺ​ច្រើន​ដង​ណាស់​មក​ហើយ​។

ស្ត្រី​ឈ្មោះ ស្រី ពៅ ជា​អាជីវករ​លក់ដូរ​គ្រឿង​សមុទ្រ ក៏​បាន​អះអាង​ដែរ​ថា ចំពោះ​ការ​បាត់បង់​អីវ៉ាន់​នៅ​ក្នុង​តូប​លក់​នេះ ពុំ​មែនមាន​តែ​កន្លែង​ខ្ញុំ​នោះ​ទេ គឺ​តូប​អ្នកលក់​ក្បែរ​ខ្ញុំ​ក៏​បាត់​ដូច​គ្នា​ដែរ​។ ហើយ​ការ​បាត់​អីវ៉ាន់​នោះ គឺ​បាត់​របស់របរ​ហូប​ចុក​មួយ​ចំនួន​ដូច​ជា ៖ សាច់​មាន់​, គ្រឿង​សមុទ្រ​, ទឹកត្រី​, ស្ករ និង​គ្រឿងទេស​ផ្សេង​ៗ​ទៀត​ជាដើម​។ ដោយពេល​ខ្លះ​ចោ​.​រ​រូប​នោះ​លួច​លុយកាក់​តិច​តូច​ផង​ដែរ ចាប់ពី​៧០០០​រៀល​ទៅ​៨០០០​រៀល ដែល​គាត់​ដាក់​នៅ​បាត​កន្ត្រក់​ក្នុង​តូប​លក់ ទុក​សម្រាប់​អាប់​ឲ្យ​គេ ក៏​ត្រូវ​ចោ​.​រ​លួ​.​ច​យក​ទៅ​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​បាត់បង់​អីវ៉ាន់​របស់​អាជីវករ​លក់​នៅ​ក្នុង​ផ្សារ​អន្លង់​វែង​ថ្មី​ខាងលើ​នេះ​ដែរ នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣ អ្នក​យក​ព័ត៌មាន​ពុំ​អាច​សុំ​ការ​បកស្រាយ​ពី​អ្នកគ្រប់គ្រង​ផ្សារ​បាន​ទេ ជុំវិញ​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​នៅ​ក្នុង​បរិវេណ​ផ្សារ ពីព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា បើ​តាម​ការ​លើក​ឡើង​ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្រុក​អន្លង់​វែង បាន​នាំ​គ្នា​ស្នើ​សុំ​ឲ្យ​ប្រធាន​គ្រប់គ្រង​ផ្សារ មេត្តា​ជួយ​ដាក់​កម្លាំង​សន្តិសុខ​យាមកាម​បន្ថែម​ទៀត​ផង ពីព្រោះ​ថា ពួក​គាត់​ជា​អាជីវករ​ជួល​តូប​លក់​ក្នុង​ផ្សារ ហើយ​ពេល​ទៅ​ផ្ទះ គឺ​របស់របរ​លក់​ប្រចាំ​ថ្ងៃ​ត្រូវ​ចាក់សោរ​ទុក​ក្នុង​តូប ប៉ុន្តែ​ដល់​ពេល​មានការ​បាត់​របស់របរ​ដោយ​ត្រូវ​ចោ​.​រ​លួ​.​ច​ចឹ​ង តើ​ឲ្យ​ពួក​គាត់​សង្ឃឹម​ទៅ​លើ​អ្វី​ទៀត​នៅ​ថ្ងៃក្រោយ? ប្រសិនបើ​មិន​មានការ​ទប់ស្កាត់​រឿង​ចោ​.​រ​លួ​.​ច​អីវ៉ាន់​នោះ​ទេ ហើយ​ចាប់​មិន​ដែល​បាន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ