ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​អតីត​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ ក្រសួង​សង្គមកិច្ច អតីត​យុវជន ពាក់ព័ន្ធ​ប្រាក់​រដ្ឋ​ជាង​៣៨​ម៉ឺន​ដុល្លារ

9 ខែ មុន
  • ភ្នំពេញ

លោកស្រី យី សុខ​វួ​ច ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ ឡាយ សំណាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ អតីត​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​នី​តី​សម្បទា ដាក់

រាជធានី​ភ្នំពេញ ៖ លោកស្រី យី សុខ​វួ​ច ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ ឡាយ សំណាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ អតីត​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​នី​តី​សម្បទា ដាក់​ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​២០០​លាន​រៀល ព្រមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត ពី​បទ​.​ពុក​រលួយ «​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​សម្អាត​ប្រាក់​»​។

សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើងជា​សាធារណៈ ដោយ​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​។

សូម​បញ្ជាក់​ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ជនសង្ស័យ​ពាក់ព័ន្ធ​សំណុំរឿង​អំពើ​ពុក​រលួយ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​តំណាង​អយ្យការ​ក៏​បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​.​ពុក​រលួយ តាម​មាត្រា ៥៩៧ និង​មាត្រា ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភាវរ​កម្ម​។

លោក​អ្នកនាំពាក្យ​បន្ត​ថា ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

សូម​ជម្រាប​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា (ACU) កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣ បាន​ចាប់​បញ្ជូន​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នី​តី​សម្បទា និង​ជា​ភ្នាក់ងារ​របស់​ក្រសួង ដើម្បី​បើកប្រាក់​ពី​ធនាគារ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​កិបកេង​ថវិការដ្ឋ​ជាង​១,៥០០​លាន​រៀល ស្មើនឹង​ជាង​៣៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ក្រៅពី​កិបកេង​ថវិការដ្ឋ​ជាង​៣៨​លាន​ដុល្លារ ជនសង្ស័យ​រូប​នេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រាក់​របប​គោលនយោបាយ​របស់​រដ្ឋ​ជូន​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហគមន៍​ចំនួន​ជិត​៤​ពាន់​នាក់ និង​ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ