ដេវីដបេកខាំ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាប៉ុន្តែគ្មានរបួស
កីឡាករដេវីដ បេកខាំ ខ្សែបម្រើវ័យចំណាស់ក្លឹប Los Angeles Galaxy ក្របខណ្ឌបាល់ទាត់ «មេជឺ លីក សុកគ័រ» ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកាលពីព្រឹកថ្ងៃ សុក្រ កន្លងមក ប៉ុន្តែសំណាងល្អមិនរងរបួសអ្វីឡើយ ។ ប៉ូលិសក្នុងទីក្រុងឡូស អេនជឺឡេស បានទទួលរបាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត២គ្រឿងបុកគ្នាតាមបណ្តោយផ្លូវ មួយក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ខណៈពេលចរាចរណ៍កំពុងកកស្ទះ គឺកីឡាករដេវីដ បេកខាំ បើកបររថយន្តរបស់ខ្លួនបុកជាមួយរថយន្តផ្សេងមួយទៀត ។
ចែករំលែកព័តមាននេះ