រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជនជាតិថៃម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ដោយជាប់ពាក់ព័ន្ធករណី.ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀ.នជិត៣គីឡូក្រាម លោ.តឆ័ត្រឆ្លងដែនពីប្រទេសគីនេ តែមកជាប់អន្ទាក់សមត្ថកិច្ចនៅប្រទេសកម្ពុជា។
សេចក្តីរាយការណ៍បន្តថា ស្ត្រីជនជាតិថៃខាងលើនេះមានឈ្មោះ WONGHACHAK PHATCHARAPHA អាយុ៣៣ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៦៨ ផ្លូវលំ ស្ថិតក្នុងភូមគុតចាប់ ខេត្តឧត្តថានី ប្រទេសថៃ។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន និងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្តីរប្រឆាំងបទល្មើសគ្រឿងញៀ.ន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀ.នឆ្លងដែន «ក១០» របស់មន្ទីរប្រឆាំងគ្រឿងញៀ.ន បានសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យបង្ក្រាបជាក់ស្តែងករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀ.នពីប្រទេសគីនេ (GUINEA) មកកាន់ប្រទេសកម្ពុជា។
ជាលទ្ធផលនៃការស៊ើបអង្កេត និងស្រាវជ្រាវរបស់មន្ត្រីនគរបាល បានធ្វើការឆែកឆេរ និងត្រួតពិនិត្យលើវ៉ាលីស ពណ៌ក្រហម ដាក់សម្លៀកបំពាក់មួយ ហើយក៏រកឃើញម្ស៉ៅម៉ត់ពណ៌ស ដែលជាសារធាតុញៀ.នលាក់បង្កប់ក្នុងបាតវ៉ាលីសនោះ និងឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងសារធាតុញៀ.នប្រភេទ «កូកាអ៊ីន» ទម្ងន់ ២ ៧៩០.៣៧ ក្រាម (ជិត៣គីឡូក្រាម) ផងដែរ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យជាស្ត្រីជនជាតិថៃ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា «រូបគេពិតជាបានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀ.នឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែន។ ហើយរូបនាង (ជនសង្ស័យ) មានអាសយដ្ឋាននៅប្រទេសថៃ តែធ្លាប់មកលេងប្រទេសកម្ពុជាចំនួន២ដង ហើយក៏បានស្គាល់ និងរាប់អានជាមួយបុរសជនជាតិកាំម៉ារ៉ូន ស្បែកខ្មៅម្នាក់ អាយុប្រហែល៤០ឆ្នាំ ជាគ្រូបង្វិកកីឡាបាល់ទាត់នៅប្រទេសថៃ និងជាភ្ញៀវធ្លាប់គេងជាមួយគ្នា»។
ស្ត្រីជាជនសង្ស័យខាងលើសារភាពបន្តថា «ហើយជនជាតិកាំម៉ារ៉ូននោះ ក៏បានណែនាំនាងឲ្យស្គាល់ មិត្តភក្តិរបស់គេម្នាក់ទៀតជាជនជាតិអាហ្វ្រិកស្បែកខ្មៅ រស់នៅប្រទេសគីនេ (GUINEA) ដែលបុរសរូបនោះមានអាយុប្រហែល៣៦ឆ្នាំ ជាអ្នកឌីជេនៅក្នុងក្លិបកម្សាន្តមួយក្នុងប្រទេសគីនេ។ បន្ទាប់មក ខ្លួនក៏បានទាក់ទងទៅជនជាតិស្បែកខ្មៅនោះយ៉ាងស្អិតរមួត រហូតមានការយល់ចិត្តគ្នា ហើយជនជាតិអាហ្វ្រិកនុងបានផ្ញើលុយកាក់ឲ្យខ្លួនចាយជាហូរហែ។ ក្រោយមកទៀត ជនជាតីអាហ្វ្រិកក៏បានឲ្យខ្លួនជិះយន្តហោះពីប្រទេសថៃ ទៅជួបគេនៅប្រទេសគីនេ ហើយខ្លួនក៏ធ្វើតាមការណែនាំរបស់ជនជាតិស្បែកខ្មៅនោះដែរ និងបានទៅជួបគ្នាតាមការណាត់មែន តែរាល់ការចំណាយបូករួមទាំងសំបុត្រយន្តហោះ គឺបុរសជនជាតិអាហ្វ្រិកនោះចេញទាំងអស់»។
ស្ត្រីជាជនសង្ស័យបានសារភាពទៀតថា «ពេលទៅដល់ប្រទេសគីនេ ខ្លួនបានស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុងកូណាគ្រី ជាមួយជនជាតិស្បែកខ្មៅនោះមួយអាទិត្យ ទើបត្រូវត្រឡប់មកប្រទេសខ្លួនវិញ។ ខណៈពេលខ្លួនចូលបន្ទប់ទឹក បុរសជនជាតិអាហ្វ្រិកនោះបានរៀបចំវ៉ាលីសពណ៌ក្រហមមួយ ដាក់សម្លៀកបំពាក់រួចជាស្រេច ដោយមិនបានដឹងថា ក្នុងវ៉ាលីសនោះមានគ្រឿងញៀ.ននោះទេ។ លុះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ជនជាតិស្បែកខ្មៅក៏បានឲ្យលុយកាក់មួយចំនួន ហើយជូនខ្លួនទៅព្រលានយន្តហោះប្រទេសគីនេ ដើម្បីវិលត្រឡប់ទៅស្រុកវិញ តែបុរសរូបនោះបានប្រាប់ឲ្យខ្លួនទៅប្រទេសកម្ពុជាមុន គេនឹងទៅតាមក្រោយជួបគ្នានៅប្រទេសថៃ»។
ស្ត្រីជាជនសង្ស័យបានសារភាពទៀតថា «បន្ទាប់មកខ្លួនក៏ជិះយន្តហោះចេញដំណើរពីប្រទេសគីនេ ឆ្លងកាត់ប្រទេសហ្វេសូ ចេញពីប្រទេសហ្វេសូ ចូលមកប្រទេសអេហ្សូពី ចេញពីអេហ្សូពី ទៅប្រទេសសឹង្ហបុរី ចេញពីសឹង្ហបុរី ចូលប្រទេសម៉ាឡេស៊ី ចេញពីម៉ាឡេស៊ី ចូលមកប្រទេសកម្ពុជា ដោយនាំមកជាមួយនូវវ៉ាលីសពណ៌ក្រហម ដែលបុរសជនជាតិអាហ្វ្រិកស្បែកខ្មៅរៀបចំឲ្យនោះ។ ប៉ុន្តែជិះយន្តហោះឆ្លងកាត់៥ទៅ៦ប្រទេសមិនអី លុះរហូតមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀ.នជិត៣គីឡូក្រាមនោះតែម្តង»៕
ចែករំលែកព័តមាននេះ