ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​២​នាក់ ដោយ​ម្នាក់​ដើរ​តាម​ភូមិ​ប៉ះ​អី​យក​នឹង និង​ម្នាក់​ទៀត​រង់ចាំ​ទទួល​ទិញ

1 ឆ្នាំ មុន
  • តាកែវ

មុខសញ្ញា​ដើរ​លួ​.​ច​ក្នុងភូមិ ដោយ​លួ​.​ច​មិន​រើសមុខ ប៉ះ​អី​យក​នឹង​ម្នាក់ និង​ម្នាក់​ទៀត​ជា​អ្នក​រង់ចាំ​ទទួល​ទិញ​ផល​ចោ​.​រកម្ម​ពី​អ្នក​លួច កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​ដើរ​លួ​.​ច​ក្នុងភូមិ ដោយ​លួ​.​ច​មិន​រើសមុខ ប៉ះ​អី​យក​នឹង​ម្នាក់ និង​ម្នាក់​ទៀត​ជា​អ្នក​រង់ចាំ​ទទួល​ទិញ​ផល​ចោ​.​រកម្ម​ពី​អ្នក​លួច កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួន​បាន ពាក់ព័ន្ធ​អំពើ​លួ​.​ច និង​ទទួលផល​ចោ​.​រកម្ម​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ ហ៊ុន ច​ន្ធី ហៅ​ម៉ា​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ (​អ្នក​លួ​.​ច​) និង​ម្នាក់​ទៀត​ឈ្មោះ ងឿ​ន លី​ហួរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​តា​គាំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ទទួលផល​ចោ​.​រកម្ម​)​។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា កាលពី​ចន្លោះ​ម៉ោង​១២​យប់ ឈាន​ចូល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ម្រុំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ករណី​ចោ​.​រ​ចូល​លួ​.​ច​យក​ទូរស័ព្ទ​ដៃ​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង ដោយ​១​គ្រឿង​ម៉ាក Vivo និង​១​គ្រឿង​ទៀត​ម៉ាក​សាំ​សុង ដែល​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ សេង ណ​ន ភេទ​ស្រី អាយុ​៥៤​ឆ្នាំ​។

សមត្ថកិច្ច​បន្ត​ថា នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ក៏​មាន​ចោ​.​រ​ចូល​លួច​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ត ១​គ្រឿង និង​កង់​កញ្ចាស់​១​គ្រឿង​ផង​ដែរ នៅ​ចំណុច​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ ស្ថិត​ក្នុងភូមិ​មហា​សេនា ឃុំ​តា​ភេ​ម ដែល​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ តេន ស្រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​។

ក្រោយ​ពេល​កើត​មាន​អំពើ​ចោ​.​រកម្ម «​លួ​.​ច​» និង​ទទួល​បាន​ពាក្យបណ្ដឹង​ផង​នោះ លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ និង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់ ដើម្បី​ស្វែង​រកមុខ​ចោ​.​រ​លួច​ដដែល​ៗ​នោះ​ឲ្យ​ខាង​តែ​បាន​។ លុះដល់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៣ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​កង់​កញ្ចាស់​១​គ្រឿង ពណ៌​ស ជា​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ចោ​.​រ​លួច​កាលពី​យប់​ថ្ងៃ​ទី​១ ខែកក្កដា​នោះ នៅ​ស្នាក់​ការ​គណបក្ស​ឃុំ នៅ​ក្រោមផ្ទះ​របស់​ឈ្មោះ ស៊ិ​ន យឿ​ន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​តា​គាំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ទៅ​វិញ ។

លុះ​ពេល​ស្រាវជ្រាវ​ឃើញ​កង់​នោះ​ហើយ សមត្ថកិច្ច​ក៏​បាន​អញ្ជើញ​ឈ្មោះ ស៊ិ​ន យឿ​ន ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​នគរបាល​ប៉ុស្តិ៍ ទើប​ស្ត្រី​ម្នាក់​នោះ​ប្រាប់​ថា «​កង់​នេះ​គាត់​បាន​ទិញ​ពី​ឈ្មោះ ងឿ​ន លី​ហួរ (​ជនសង្ស័យ​ទទួលផល​ចោ​.​រកម្ម​) ក្នុង​តម្លៃ​២​ម៉ឺន​រៀល ដោយ​ទិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា មុន​នេះ​២​ថ្ងៃ​»​។

បន្ទាប់​ពី​បាន​ចម្លើយ​របស់​ស្ត្រី​ឈ្មោះ ស៊ិ​ន យឿ​ន​ភ្លាម សមត្ថកិច្ច​បាន​កោះ​អញ្ជើញ​ឈ្មោះ ងឿ​ន លី​ហួរ ទៅ​សាកសួរ​។ ទើប​ឈ្មោះ ងឿ​ន លី​ហួរ បាន​ឆ្លើយ​ថា «​កង់​នេះ​រូបគេ​បាន​ពី​ឈ្មោះ ហ៊ុន ច​ន្ធី ហៅ​ម៉ា​ញ ភេទ​ប្រុស អាយុ​២៥ ឆ្នាំ នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ឲ្យ​រូបគេ​កាលពី​យប់​ថ្ងៃ​ទី​១ ខែកក្កដា​»​។

ក្រោយមក​ទៀត សមត្ថកិច្ច​ក៏​ទៅ​នាំ​ខ្លួន​ឈ្មោះ ហ៊ុន ច​ន្ធី ហៅ​ម៉ា​ញ មក​ធ្វើការ​សាកសួរ​យក​ចម្លើយ ទើប​ជន​រូប​នេះ​សារភាព​ថា «​កាលពី​យប់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣ គឺ​រូបគេ​តែ​ម្នាក់ឯង​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួ​.​ច​យក​ទូរស័ព្ទ​ដៃ​នៅផ្ទះ​របស់​ឈ្មោះ សេង ណ​ន ភេទ​ស្រី នៅ​ភូមិ​ម្រុំ បាន​ចំនួន​២​គ្រឿង និង​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​ឃុំ​តា​ភេ​ម លួ​.​ច​បាន​ទូរស័ព្ទ​ដៃ​១​គ្រឿង និង​កង់​១​គ្រឿង ពិតប្រាកដ​មែន​។ នៅ​ពេល​លួច​ហើយ រូបគេ​ក៏​យក​កង់​ទៅ​ឱ្យឈ្មោះ ងឿ​ន លី​ហួរ ដើម្បី​ទុក​ដូរ​យក​ថ្នាំជក់ ចំណែក​ទូរស័ព្ទ​ដៃ​ដែល​លួច​ពី​ផ្ទះ​ឈ្មោះ សេង ណ​ន បាន​លក់​ឱ្យឈ្មោះ ងឿ​ន លី​ហួរ ១​គ្រឿង និង​លក់​ឱ្យ​អ្នក​នៅ​ភូមិ​តា​គាំ ឃុំ​តា​ភេ​ម ១​គ្រឿង សរុប​ទាំង​ពីរ​គ្រឿង​បាន​តម្លៃ​១២​ម៉ឺន​រៀល​។ រីឯ​ទូរស័ព្ទ​ដៃ​ម៉ាក Iphone វិញ រូបគេ​បាន​យក​មក​លក់​ឲ្យ​មនុស្ស​ម្នាក់​ទៀត នៅ​ម្ដុំ​សាលា​តេ​ជោ​អង្គតាសោម តែ​មិន​ស្គាល់​ផ្ទះ​»​។

ក្រោយ​ពី​ស្តាប់​ចម្លើយ និង​មាន​ពាក្យបណ្តឹង​ទាក់ទិន​អំពើ​លួ​.​ច ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ សមត្ថ​កិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​តាម​នីតិវិធី​នៃ​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ