ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ម្ចាស់​ហាង​លក់​ទូរស័ព្ទ បញ្ជូន​ទៅកាន់​​តុលា​ការ ពាក់ព័ន្ធ​រឿង​លុយ​ប្រមាណ​១​ម៉ឺន​ដុល្លារ

9 ខែ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ម្នាក់​មាន​យីហោ​ឈ្មោះ «​រតនា​ប្រសូតិ​» ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ម្នាក់​មាន​យីហោ​ឈ្មោះ «​រតនា​ប្រសូតិ​» ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆ​បោ​.​ក និង​រំ​លោ​.​ភលើ​ទំនុកចិត្ត ដែល​មាន​ទឹកប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ព្រុំ រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​ទំនើប​យីហោ «​រតនា​ប្រសូតិ​» ស្នាក់​នៅ​ភូមិ​អូ​ក្អា​ម ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៣ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ខេត្តស្វាយរៀង អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បា​វិត ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ក្រោម​ការ​សម្របសម្រួល​ពី​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ម្នាក់​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ២៧៧ អ​.​យ​.​ខ ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ របស់​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​លើ​បណ្តឹង​របស់​ក្រុមហ៊ុន «​អេស​អេស​ប្រ៊ែ​សប ឯ​.​ក​» ដែល​មានឈ្មោះ អ៊ី ឬ​ទ្ធី ភេទ​ប្រុស ជា​តំណាង​ប្តឹង​ពី​បទ​.​ឆ​បោ​.​ក និង​រំ​លោ​.​ភលើ​ទំនុកចិត្ត​។

ក្រោយ​ពេល​ឃាត់ខ្លួន​ដោយ​កម្លាំង​សហការ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៣ សមត្ថកិច្ច​បាន​ប្រគល់​ជនសង្ស័យ​ជូន​ទៅ​លោក​វរសេនីយ៍ត្រី ពៅ សា​វ៉ុ​ន ជា​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​នាំ​ខ្លួន​ទៅ​ប្រគល់​ជូន​ស្ថាបន​អយ្យការ​អម​សាលាដំបូង ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង បើក​ការ​ស៊ើបសួរ​។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា អង្គហេតុ​បណ្តាល​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​ផ្តើម​ចេញពី​ការងារ​រកស៊ី គឺ​ដំបូង​ឡើយ ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ «​រតនា​ប្រសូតិ​» បាន​ទិញ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន ដើម្បី​យក​ទៅ​លក់​បន្ត​។ ហើយ​របៀបរបប​រកស៊ី​លក់ដូរ តែងតែមាន​ជំពាក់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ហៅ​ថា «​ម៉ូយ​» យក​ថ្មី​សងបំណុល​ចាស់​។ ដូច្នេះ​ហើយ​ករណី​នេះ ជនសង្ស័យ​មិន​បាន​សង​បំ​ណុ​ស​ទៅ​ដើមបណ្តឹង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ទើបត្រូវ​គេ​ប្តឹង​ឲ្យ​ចាប់ខ្លួន​ពី​បទ ឆ​បោ​.​ក និង​រំ​លោ​.​ភលើ​ទំនុកចិត្ត​នោះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ