ការស្ទា.បអង្អែ.លរាងកាយ ការបន្លំប៉ះដើមទ្រូង ឬវា.យគូទ ការចា.ប់ថ្ពាល់ ឬ ថើប និងការឱបចង្កេះជាដើម និងការលេងពាក្យសម្តីលែបខាយ រូបរាងស្ត្រីដែលមានចរិតបង្កើតចំណង់ផ្លូវភេ.ទ គឺទាំងអស់នេះ…
ការស្ទា.បអង្អែ.លរាងកាយ ការបន្លំប៉ះដើមទ្រូង ឬវា.យគូទ ការចា.ប់ថ្ពាល់ ឬ ថើប និងការឱបចង្កេះជាដើម និងការលេងពាក្យសម្តីលែបខាយ រូបរាងស្ត្រីដែលមានចរិតបង្កើតចំណង់ផ្លូវភេ.ទ គឺទាំងអស់នេះ ត្រូវចាត់ទុកថា ការបៀ.តបៀ.នផ្លូវភេ.ទស្ត្រី ពិសេសអ្នកធ្វើការតាមរោងចក្រ និងកន្លែងកម្សាន្តជាដើម ។

ការបៀ.តបៀ.នផ្លូវភេ.ទទំនងកើតមាននៅសឹងគ្រប់កន្លែងធ្វើការ និងទីសាធារណៈ នៅក្នុងនោះមាននៅក្នុងរោចក្រកាត់ដេរ ដែលសម្បូរដោយនារីភេ.ទផង ។ ការបៀ.តបៀ.នផ្លូវភេ.ទបានរំខានអារម្មណ៍ ផ្លូវកាយ និងផ្លូវចិត្តដល់ជាជនរងគ្រោះ ។ ដូច្នេះហើយគេត្រូវលុបបំបាត់សកម្មភាពនេះ ។ ការបៀ.តបៀ.ន មានទាំងសកម្មភាព និងត្រឹមជាពាក្យសម្តី ។
មានអង្គការមួយរបស់សហរដ្ឋអាមេរិកបានស្នើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ដើម្បីលុបបំបាត់សកម្មភាពបៀ.តបៀ.នផ្លូវភេ.ទនៅក្នុងរោងចក្រ ។ សំណើនេះបានលើកឡើងនៅក្នុងជំនួបពិភាក្សាមួយរវាងរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង និងលោក លោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) កាលពីដើមខែកក្កដា ឆ្នាំ២០២៣នេះ ។
មជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិ ការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត ។ ACILSជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ ។

តាមពិតទៅអង្គការមួយនេះធ្លាប់បានចុះកិច្ចព្រមព្រៀងសហការគ្នាជាមួយក្រសួងការងារចំនួនពីរលើករួចមកហើយ តែកិច្ចព្រមព្រៀងចាស់ត្រូវផុតកំណត់ហើយការធ្វើកិច្ចព្រមព្រៀងថ្មីនឹងត្រូវបន្តដូច្នេះ គេបានលើសំណើស្តីពីការលុបបំបាត់ការបៀ.តបៀ.នផ្លូវភេ.ទនៅកន្លែងការងារនេះឡើង ។
លោក វីល្លៀម ខន់គ្លីន បញ្ជាក់ទៀតថា ប្រសិនបើអនុស្សរណៈយោគយល់គ្នាថ្មីត្រូវបានបន្តមែននោះលោកក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បរមា របបសន្តិសុខសង្គម កិច្ចគាំពារមាតុភាព ការលុប បំបាត់អំពើហិ.ង្សា និងការបៀ.តបៀ.នផ្លូវភេ.ទនៅកន្លែងការងារ និងការប្រែប្រួលអាកាសធាតុជាដើម ។

លោក អ៊ិត សំហេង បានឆ្លើយតបវិញថា ចំណុចដែលបានលើកឡើងខាងលើនេះ គឺដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រាយបញ្ហាជាច្រើន គឺត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន ។ លោករដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ហើយនោះ ក្រសួងការងារនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញ ដូចអ្វីដែលបានលើកឡើងខាងលើ ។
តាមមន្ត្រីសង្គមស៊ីវិលដែលធ្វើការខាងយេនឌ័រ ធ្លាប់ឱ្យដឹងថា ការបៀ.តបៀ.នផ្លូវភេ.ទ មានទាំងការនិយាយស្តីប៉ះពាល់អារម្មណ៍ និងការធ្វើកាយវិការមិនគប្បី ទៅលើជនរងគ្រោះ ។ ការបៀ.តបៀ.នផ្លូវភេ.ទ ដោយការប្រើពាក្យសម្តី ៖ គឺជាការនិយាយពីរាងកាយរបស់បុគ្គលណាម្នាក់ថា មានរូបរាងស្អាត ដើមទ្រូងមូល ឬ ធំល្អ ប្រសិនបើរួ.មភេ.ទទៅមិនដឹងស្រួលយ៉ាងណា ឬនៅពេលដែលដើរកាត់ គឺនិយាយពីគូទស្អាត និងតាមសម្លឹងរហូតធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍មិនពេញចិត្ត ។ ទាំងអស់នេះហើយ គឺជាការបៀ.តបៀ.នផ្លូវភេ.ទ តាមពាក្យសម្តី ។

ចំពោះការបៀ.តបៀ.នផ្លូវភេ.ទ តាមកាយវិការ គឺជាការប៉ះពាល់ដែលមិនមាន ការពេញចិត្តពីសាមីខ្លួនដូចជា ការស្ទា.បអង្អែ.លរាងកាយ ការបន្លំប៉ះដើមទ្រូង ឬ វា.យគូទ (គិតថាជាការលេងសើច ប៉ុន្តែធ្វើឱ្យភាគីម្ខាងទៀតមិនសប្បាយចិត្ត) ការចា.ប់ថ្ពាល់ ឬថើប និងការឱបចង្កេះជាដើម ។ ក្នុងករណីមួយទៀត ប្រសិនបើគេអចេតនាប៉ះពាល់ គឺគេធ្វើការសុំទោសទៅភាគីម្ខាងទៀត ប៉ុន្តែចំពោះបុគ្គលមួយចំនួនបានយកឱកាសនេះ ដើម្បីបន្លំលូ.កលា.ន់។

ក្រសួងកិច្ចការនារី កាលពីពាក់កណ្តាលឆ្នាំ២០២២ បានបង្កើតកម្មវិធី GBV Safe App ដើម្បីរាយការណ៍អំពីការរំលោ.ភបំពានសិទ្ធិស្ត្រី និងការបៀ.តបៀ.នផ្លូវភេ.ទដែលមន្ត្រីចាត់ទុកថា កម្មវិធីនេះនឹងផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន ដែលអាចនឹងកើតឡើងក្នុងចំណោមស្ត្រី និងកុមារីងាយរងគ្រោះជាពិសេសកម្មកររោងចក្រ ។ កម្មវិធីលើទូរស័ព្ទវៃឆ្លាត GBV Safe App នឹងផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានអំពីករណីរំលោ.ភបំពានសិទ្ធិស្ត្រី ដែលអាចនឹងកើតឡើង រួមទាំងការបៀ.តបៀ.នផ្លូវភេ.ទក្នុងចំណោមស្ត្រី និងកុមារី ដែលងាយរងគ្រោះ ជាពិសេសកម្មកររោងចក្រ ។

មន្ត្រីក្រសួងបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថល ដើម្បីទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិ.ង្សាលើស្ត្រី ដោយគោរពតាមគោលការណ៍សិទ្ធិ និងតម្រូវការរបស់ជនរងគ្រោះ គឺជានវានុវត្តន៍មួយ ដែលក្រសួងកិច្ចការនារី និងអង្គការដៃគូបាន និងកំពុងអនុវត្ត ជាពិសេសក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ