ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ក្រសួងព័ត៌មាន​​ចុះសំណេះ​សំណាល​​ សួរសុខទុក្ខ និង​​​ផ្តល់​អំណោយ​​ដល់នគរបាលព្រំដែន

12 ឆ្នាំ មុន

​ខេត្ត​បន្ទាយមានជ័យ​ ៖ ​កាលពីព្រឹក​ថ្ងៃទី​​​៦ ឧសភា ​​​ឆ្នាំ​២០១១ ​​គណៈប្រតិភូ​ក្រសួងព័ត៌​​មាន​ដឹកនាំ​​​​ដោយ​​លោក​​ខៀវ កាញារីទ្ធ ​​រដ្ឋ​មន្ត្រី​​ក្រសួងព័ត៌មាន​​​ដែល​ជា​​សម្ព័ន្ធ​​មេត្រីភាព​បាន​ចុះ​​ទៅ​សំណេះសំណាល​ ​​សួរសុខទុក្ខ​​ ព្រមទាំង​​នាំ​យក​​អំណោយ​​​ជាគ្រឿង​​​ឧបភោគ បរិភោគ​​​ សម្ភារ​ ​និង​​​ថវិកា​ទៅប្រគល់​​ជូនអង្គ​ភាព​​វរ​សេនា​តូច​​​​នគរ​បាល​​​​ការពារ​ព្រំដែន​​​

​ខេត្ត​បន្ទាយមានជ័យ​ ៖ ​កាលពីព្រឹក​ថ្ងៃទី​​​៦ ឧសភា ​​​ឆ្នាំ​២០១១ ​​គណៈប្រតិភូ​ក្រសួងព័ត៌​​មាន​ដឹកនាំ​​​​ដោយ​​លោក​​ខៀវ កាញារីទ្ធ ​​រដ្ឋ​មន្ត្រី​​ក្រសួងព័ត៌មាន​​​ដែល​ជា​​សម្ព័ន្ធ​​មេត្រីភាព​បាន​ចុះ​​ទៅ​សំណេះសំណាល​ ​​សួរសុខទុក្ខ​​ ព្រមទាំង​​នាំ​យក​​អំណោយ​​​ជាគ្រឿង​​​ឧបភោគ បរិភោគ​​​ សម្ភារ​ ​និង​​​ថវិកា​ទៅប្រគល់​​ជូនអង្គ​ភាព​​វរ​សេនា​តូច​​​​នគរ​បាល​​​​ការពារ​ព្រំដែន​​​គោក​​លេខ​៨០៧​​ ស្ថិត​ក្នុង​​​ភូមិ​បន្ទាយ​​មានរិទ្ធ ​​ឃុំគោក​​រមៀត ​ស្រុក​ថ្មពួក ​​។ ​ពិធីនេះ​​ក៏មាន​​ការ​អញ្ជើញ​ចូលរួមពី​លោក​​ឧត្តម​សេនីយ៍​​ទោ​ហ៊ូ ​សាគុណ ​​ប្រធាន​នាយក​​​ដ្ឋាន​​នគរ​បាល​​​​ព្រំដែន​គោក​ លោកឈុំ ​សុវណ្ណា​រិទ្ធ ​​អភិ​បាល​​រង​នៃ​គណៈ​អភិបាល​​​ខេត្ត​បន្ទាយ​មាន​ជ័យ។

បន្ទាប់ពី​លោកវរសេនីយ៍​​ទោ​ម៉ៅ ​រ៉ៃ ​មេ​បញ្ជា​ការ​​​វរសេនា​តូច​នគរបាល​​​ការពារព្រំដែន​​​​គោក​លេខ​​​៨០៧ បានរាយការណ៍​​​ជុំវិញ​​​សភាព​ការណ៍​សន្តិសុខ​​ក្នុងភូមិ​​សាស្ត្រ និង​ក្រៅ​ភូមិ​សាស្ត្រ​រួចមក ។ ​លោកមេ​បញ្ជាការ​​បានថ្លែង​អំណរគុណចំពោះ​​​សម្ព័ន្ធមេត្រី​​​ភាព​​​ដែល​ដឹក​នាំ​ដោយ​​​​លោកខៀវ កាញារីទ្ធ ​​ប្រធាន​សម្ព័ន្ធ​​មេត្រី​ភាព និងជា​រដ្ឋ​មន្ត្រី​​​​ក្រសួង​​​ព័ត៌មាន ដែលបាន​ដឹក​នាំ​​ប្រតិភូ​​ចុះមក​​សាកសួរ​សុខទុក្ខ​​ និងនាំ យក​អំណោយជា​សម្ភារ​​ទៅ​ប្រគល់​ឱ្យអង្គ​ភាព​​ និង​កង​កម្លាំង​​​វរសេនាតូច​​នគរបាល​​​ការពារព្រំដែន​​​គោក​លេខ​​​៨០៧ នាពេលនេះ ។​

មានប្រសាសន៍​​​នា​ឱកាស​នោះ លោកខៀវ កាញារីទ្ធ ​បាន​ថ្លែង​កោត​សរសើរ​​ និង​វាយ​​តម្លៃ​​ខ្ពស់​ចំពោះ​កង​កម្លាំង​​វរសេនាតូច​លេខ​​៨០៧ ​ដែល​បាន​​យកចិត្តទុកដាក់​ និងត្រៀម​​លក្ខណៈ​​ជា​ប្រចាំ​​ចំពោះ​សភាពការណ៍ដែលកើត​ឡើង​​ជាយ​​​ថា​ហេតុ ពិសេស​​​គឺត្រៀម​​ប្រយុទ្ធ​​តទល់​​ជា​មួយ​សៀម​​ដែល​មាន​បំណង​រំលោភ​ឈ្លាន​ពាន​​បូរណ​ភាព​ទឹកដីកម្ពុជា ។​
លោកមានប្រសាសន៍​បញ្ជាក់​ថា ក្នុងនាម​​​ប្រធាន​​​សម្ព័ន្ធ​​​​មេត្រីភាព​ សមរភូមិក្រោយ​​ឧបត្ថម្ភ​សមរភូមិ​​មុខ នាពេលនេះ​បាននាំ​យក​អំណោយ​​រួមមានថវិកា​​ចំនួន​​​១.៥០០​ដុល្លារ​អាមេរិក និង​​​៥០ម៉ឺន​​រៀល អង្ករ​​​១.៥០០​​គីឡូក្រាម ​​ត្រី​​​ខ​១.៥០០​កំប៉ុង តង់កៅស៊ូ​តូច​​​១៥ដុំ ​តង់​កៅស៊ូ​​ធំ​​​​៥ដុំ វិទ្យុទាក់ទង​ប្រភេទ​​ GP 300 ម៉ាក​ម៉ូតូ​រ៉ូឡា ១៥​គ្រឿង ​អាគុយ​​​៧៥​អាំពែរ ​៩គ្រឿង មីយើង​​​១០០​​កេស ទឹកបរិសុទ្ធ រ៉ូយ៉ាល់​​​៥០កេស ​និង​កង​កម្លាំង​​នគរ​បាល​​នៃ​វរសេនាតូចលេខ​​៨០៧ ​ទទួល​បាន​ថវិកា​​​ម្នាក់​​​២ម៉ឺន​រៀល​។ បន្ទាប់មក​​​​លោក​​​ និងប្រតិភូ​​រួមដំណើរ​​​បាន​​ចុះ​ពិនិត្យ​មើល​ភូមិសាស្ត្រ​​ឈរជើង​​របស់នគរ​បាល​វរ​​សេនា​តូច​​៨០៧ ចាប់ពីចំណុច​​​ប៉ុស្តិ៍​អូរ​សាយ ដល់​​​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន​ផងដែរ ៕​