ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ស្តាយមិនស្ទើរ ! អុជ​ធូបចោល ហើយមកអង្គុយលេងក្រោម ស្រាប់តែ​ឆេះ​ផ្ទះ​ខ្ទេ.ច

9 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ៊ំ​ស្រី​ម្នាក់​អុជ​ធូប​ចោល​លើអ​សនៈ​ចុះ​មក​អង្គុយលេង​ក្រោម បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ហ្មត់ ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​ពួក នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី នា​ថ្ងៃ​សៅរ៍ ទី​១ ខែកក្កដា ឆ្នាំ​២០២៣…

ខេត្តសៀមរាប ៖ អ៊ំ​ស្រី​ម្នាក់​អុជ​ធូប​ចោល​លើអ​សនៈ​ចុះ​មក​អង្គុយលេង​ក្រោម បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ហ្មត់ ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​ពួក នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី នា​ថ្ងៃ​សៅរ៍ ទី​១ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្ទះ ចេ​ម យន់ ក្នុងភូមិ​ប៉ាក់ ប៉ាន់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំ សែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១៧ និង​៤៦​នាទី​ល្ងាច ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣​នេះ​ថា មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ចៀម យន់ ភេទ​ស្រី (​ស្ត្រី​មេម៉ាយ​) អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​បញ្ជាក់​ថា ផ្ទះ​ដែល​ឆេះ​ទាំង​២​ខ្នង​នោះ​មាន​ប្រវែង​៨ ម៉ែត្រ​គុណ ៩ ម៉ែត្រ ថ្ម​ក្រោម​ឈើ លើ​ប្រក់​ស៊ី​ប្រូ​ជញ្ជាំង​ក្តារ ។ លោក​បន្ថែម​ទៀត​ថា ក្នុង​ពេល​កំពុង​កើតហេតុ​លោក​បានឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សសរស្តម្ភ និង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ និង​ពន្លត់​តែ​អកុសល​ភ្លើង​ឆេះ​ខ្លាំង​ទើប​បណ្តាល​ឆេះ​ហ្មត់ បន្សល់​ទុក​នូវ​ស្ត្រី មេម៉ាយ អាយុ​៦១​ឆ្នាំ​ម្នាក់ និង​កូនប្រសា​ព្រមទាំង​ចៅ​ៗ ។

លោក​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ឆេះ​ផ្ទះ​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទាំងអស់ ។ បច្ចុប្បន្ន ផ្ទះ​ស្ត្រី​ម៉េ​ម៉ា​យ​ដែល​ឆេះ​អស់​គ្មាន​សល់​នោះ បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជិត​៥ ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ