ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​​ចេញ​កម្មវិធី​គោល​នយោ​បាយ​​អាទិភាព​មួយ​ចំនួន​សម្រាប់​អាណត្តិ​រដ្ឋាភិបាល​ថ្មី

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​​បាន​ប្រកាស​ដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​មួយ​ចំនួន​​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​ ដើម្បី​ជួយ​ដល់​ប្រជាជន ​។ ថ្លែង​ក្នុង​យុទ្ធនាការ​ឃោស​នាបោះឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​១​…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​​បាន​ប្រកាស​ដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​មួយ​ចំនួន​​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​ ដើម្បី​ជួយ​ដល់​ប្រជាជន ​។

ថ្លែង​ក្នុង​យុទ្ធនាការ​ឃោស​នាបោះឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០២៣ ​នៅ​កោះ​ពេ​ជ្រ ​សម្តេច​តេ​ជោ ​ហ៊ុន សែន ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រកាស​ដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​ជា​អាទិភាព​ចំនួន​៦​ចំណុច នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភារួម​មាន​ ៖

កម្មវិធី​ទី​១៖ ការ​ផ្ដល់​ការ​ថែទាំ​សុខភាព ឆ្ពោះទៅ​កម្មវិធី​គ្របដណ្ដប់​សុខភាព​ជាសា​កល ដោយចាប់ផ្ដើម​ពី​៖ (១) ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ​ជាង​៤៥​ម៉ឺន​គ្រួសារ ស្មើនឹង​សមាជិក​សរុប​ជាង​១,៥​លាន​នាក់ តាម​រយៈ​ការ​ប្រើប្រាស់​មូល​និ​ធិ​សមធម៌​សុខាភិបាល និង (២) ការ​ពង្រីក​របប​ថែទាំ​សុខ​ភាព​របស់ ប​.​ស​.​ស​. ទាំង​សម្រាប់​កម្មករ​-​និយោជិត និង​សម្រាប់​មន្ត្រី​សាធារណៈ ដែល​គ្របដណ្ដប់​បន្ថែម ដល់​សមាជិកគ្រួសារ និង​អ្នក​ក្នុង​បន្ទុក​របស់​ពួក​គាត់ ប្រមាណ​ជាង​៣​លាន​នាក់ តាម​គោលការណ៍​ស្ម័គ្រចិត្ត​។ ជា​សរុប​គម្រោង​ទាំង​ពីរ​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាជន​ប្រមាណ ៧,៤​លាន​នាក់ មាន​លទ្ធភាព​ទទួល​បាន​នូវ​របប​សន្តិ​សុខ​សង្គម​ផ្នែក​សេវា​ថែទាំ​សុខភាព​។

កម្មវិធី​ទី​២៖ ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជូន​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​ចំនួន​ប្រមាណ​ជាង១,៥​លាន​នាក់ នៅ​តាម​បណ្ដា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នានា​របស់​រដ្ឋ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​១ ដោយ​មិន​បង់ថ្លៃ​សិក្សា និង​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ ។

កម្មវិធី​ទី​៣៖ ការ​ធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ​, ក្រុម​ជន​ងាយ​រង​គ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ក្នុ ង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច និង​គ្រា​មាន​គ្រោះអាសន្ន ដើម្បី​ជួយ​ទ្រទ្រង់ និង​ផ្ដល់​ការ​គាំពារ​ទា ន់​ពេល និង​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​វិបត្តិ ឬ​គ្រោះអាសន្ន នៅ​តាម​គ្រប់​ទីតាំង​ភូមិសាស្ត្រ​ទូ​ទាំង​ប្រទេស ដែល​នឹង​គ្របដណ្ដប់​លើ​ប្រជាជន​សរុប​ប្រមាណ ៤,៣​លាន​នាក់​។

កម្មវិធី​ទី​៤៖ ការ​ដាក់​ចេញ និង​ការ​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ​មាន​លទ្ធភាព​ចូល​រួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​អាច​ទទួល​បាន​ផលប្រយោជន៍ ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ តាម​រយៈ ៖ (១) ការ​ផ្ដល់​នូវ​ការ​គាំពារ និង​ការ​បង្កើត​នូ វ​បរិយាកាស​អំណោយផល សម្រាប់​ការ​ធ្វើ​ធុរកិច្ច និង​ពាណិជ្ជកម្ម ព្រម​ជាមួយនឹង​កា រ​ផ្ដល់​នូវ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ក្រុមហ៊ុន​-​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​, និង (២) ការ​ផ្ដល់​ការ​គាំពារ​សង្គម ដល់​បុគ្គល​ស្វ័​យ​និ​យោជន៍​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​ជាបឋម លើ​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព នៅ​ក្រោម​មូលនិធិ​សមធម៌​សុខា​ភិបាល​។

កម្មវិធី​ទី​៥៖ ការ​ដាក់​ចេញ​នូវ​យន្ដការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ ផលិតកម្ម​,
រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់​ៗ ក្នុង​កម្រិត​សមរម្យ តាម​រយៈ​ការ​ដា ក់​ចេញ​នូវ​កញ្ចប់​ថវិកា​ជាក់​លាក់​​ដោយ​ចាប់ផ្ដើម​ពី​ចំនួន ១០០​លាន​ដុល្លារ​មេ​រិ​ក និង​អាច​វិភា ជ​ថវិកា​បន្ថែម​ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់ ដើម្បី​ធ្វើ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល ក្នុង​ការ​ទិញ​កសិផល​ពី​ប្រជា​កសិករ ជាមួយនឹង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ នៅ​រាល់​រដូវ​ប្រមូល​ផល ជា​ពិសេស​លើ​ផលិតផល​កសិកម្ម​មួយ​ចំនួន ជា​អាទិ៍ ស្រូវ ស្វាយកែវ​រមៀត មៀន​ប៉ៃលិន ស្វាយ​ចាន់​ទី ដំឡូង ពោត និង​ផលិតផល​ផ្សេង​ទៀត តាម​ការ​ចាំបាច់​។

កម្មវិធី​ទី​៦៖ ការ​រៀបចំ​ចាត់​បញ្ជូន​មន្ត្រី​បច្ចេកទេស​ផ្ដល់​សេវា​កសិកម្ម​ឱ្យ​បាន​គ្រប់​ឃុំ​ទាំងអស់​នៅ​ទី​ជនបទ​ទូ​ទាំង​ប្រទេស ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម និង​ជួយ​ដល់​គ្រួសារ កសិករ ក្នុង​ការ​លើក​ស្ទួយ​ផលិតផល​កសិកម្ម​របស់​ខ្លួន​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ក៏​នឹង​មានការ​រៀបចំ​សមា​គម​កសិករ​នៅ​ទី​ជនបទ ដើម្បី​រក្សា​នូវ​កម្លាំង​របស់​កសិករ​ក្នុង​ការ​ផលិត ក៏​ដូច​ជា​ការ​តថ្លៃ​លក់​កសិផល​ជាមួយ​អ្នក​ទទួល​ទិញ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្នាំ​២០២៣-២០២៨ ជា​ការ​បន្ត​នៃ​កម្មវិធី​នយោបាយ​ឆ្នាំ ២០១៨-២០២៣ និង​ឆ្លើយ​តប​ទៅ​នឹ ង​ការ​វិវត្តន៍​នៃ​សភាពការណ៍​ជាក់ស្ដែង​ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស​។

កម្មវិធី​នយោបាយ​នេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​ផ្តើម​ចេញពី​ឆន្ទៈ និង​បំណងប្រាថ្នា​ដ៏​ពិ សិ​ដ្ឋ​របស់​ប្រជាជន និង​ប្រកបដោយ​ភាព​ប្រាកដនិយម​ដែល​គណបក្ស​មាន​សមត្ថភាព និង​លទ្ធភាព​ពិត ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​សម្រេច​ ៕​

អត្ថបទសរសេរ ដោយ