ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​រេ​ដ​បូក ប្រកាស​ជួយ​អាហារ​រូបករណ៍ ដល់​និស្សិត​ក្រីក្រ នៅ​ឃុំ​ជី​ផាត ដើម្បី​បន្ត​ការ​រៀន​សាកលវិទ្យាល័យ នៅ​ភ្នំពេញ

10 ខែ មុន

ខេត្តកោះកុង​ ៖ ​តាម​រយៈ​គម្រោង​រេ​ដ​បូក ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូង ​បាន​ធ្វើ​ឱ្យ​និស្សិត​ក្រីក្រ ដែល​ពុំ​ធ្លាប់​មានឱកាស​រៀន​ បាន​ថ្នាក់ខ្ពស់ ​ដូច​កូន​អ្នក​ដទៃ​នោះ ពេល​នេះ​ពួក​គេ​បាន​បន្ត ទៅ​រៀន​ថ្នាក់​សាកល​វិទ្យា​ល័យ…

ខេត្តកោះកុង​ ៖ ​តាម​រយៈ​គម្រោង​រេ​ដ​បូក ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូង ​បាន​ធ្វើ​ឱ្យ​និស្សិត​ក្រីក្រ ដែល​ពុំ​ធ្លាប់​មានឱកាស​រៀន​ បាន​ថ្នាក់ខ្ពស់ ​ដូច​កូន​អ្នក​ដទៃ​នោះ ពេល​នេះ​ពួក​គេ​បាន​បន្ត ទៅ​រៀន​ថ្នាក់​សាកល​វិទ្យា​ល័យ ចំនួន​៤​ឆ្នាំ ​នៅ​រាជធានី​ភ្នំពេញ ហើយ​ពិសេស​អាច​ជ្រើសរើស មុខ​ជំនាញ​តាម​ការ​ចូល​ចិត្ត ​ដើម្បី​បំពេញ​ក្តី​ស្រ​ម៉ៃ ថែម​ទៀត​ផង​ ។

លោក ទូច សុ​ផា​នី ប្រធាន​គម្រោង​អភិ​វ​ឌ្ឃ​ន៍​សហគមន៍ ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (WA) បានឱ្យ​ដឹង​ថា និស្សិត​ដែល​អាច​ទទួល​អាហារ​រូបករណ៍ បាន​ចាំបាច់ ​ត្រូវ​តែ​ជា​សិស្ស កំពុង​រៀន​ថ្នាក់​ទី​១២ ​ឬ​អតីត​សិស្ស​ ដែល​មាន​សញ្ញាបត្រ​ទី​១២​។ ​ពួក​គេ​បាន​ទទួល​ការ​សិក្សា​ ដោយ​ពុំ​បង់ប្រាក់ ហើយ​ខាង​អង្គការ​ ទទួលខុសត្រូវ​ទាំងស្រុង រួម​មាន ថ្លៃ​សិក្សា និង​ប្រាក់​ឧ​ប​ត្ថ​ម​សម្ភារ​សិក្សា ថ្លៃ​អាហារ កន្លែង​ស្នាក់​នៅ រួម​ទាំង​ថ្លៃ​ទឹកភ្លើង ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​សុខភាព ជាដើម​។

លោក​បាន​លើក​ឡើង​ដោយ​បញ្ជាក់​ថា​ ​គម្រោង​រេ​ដ​បូក​ បាន​ចូលរួម​អភិវឌ្ឍន៍​ជីវ​ភាព​របស់​ប្រជា​សហគមន៍ ផ្តល់​នូវ​ចំណេះដឹង​ ដល់​និស្សិត​ក្រី​ក្រ ពុំ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ នៅ​ថ្នាក់​សាកលវិទ្យាល័យ​។​ ពួក​គេ អាច​អ​ភ​វិវឌ្ឍន៍​ខ្លួន ​សម្រាប់​ស្វែងរក​ការងារ និង​ក៏​ដូច​ជា​ជួយ​សហគមន៍​របស់​ពួក​គេ ​ក្រោយ​បញ្ចប់​ការ​សិក្សា​ទៅ​។ ​ក្នុង​រយៈពេល​៤​ឆ្នាំ​ ពោល​គឺ​ពី​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២៣​នេះ ​យើង​បាន​ធ្វើការ​ជ្រើសរើស​និស្សិត​អាហារ​រូបករណ៍​ សរុប​ទាំងអស់​១៦​រូប ​ក្នុង​នេះ​ នៅ​ឃុំ​ជី​ផាត​ បាន​ទទួល​អាហារ​រូបករណ៍​ចំនួន​៦​រូប ​មាន​និស្សិត​ជំនាន់​ទី​១ ​ដល់​ជំនាន់​ទី​៣ ​។

អ្នកស្រី ស៊ី​ង​ សុវណ្ណ​តេ​វ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជី​ផាត បាន​បង្ហាញ​ក្តី​រីករាយ​ថា​ ​អ្នកស្រី ​ពិតជា​រីករាយ​​ ក្នុង​នាម​ជា​ម្តាយ ​ដែល​កូន​បាន​បន្ត​សិក្សា​នៅ​ថ្នាក់​សាកលវិទ្យាល័យ​ ដោយ​មិន​ចាំបាច់​បង់ប្រាក់ ហើយ​បើ​គ្មាន​អាហារ​រូបករណ៍ ​តាម​រយៈ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ទេ អ្នកស្រី​ពិតជា​មិន​មាន​លទ្ធភាព ​ឱ្យ​កូន​ទៅ​រៀន​ថ្នាក់​សាកលវិទ្យាល័យ​ឡើយ ​ព្រោះថា​ ការ​ចំណាយ​ទាំងស្រុង ​គឺជា​បន្ទុក​របស់​អង្គការ ​។

ស្ត្រី​ជា​អ្នក​រស់នៅ​ឃុំ​ជី​ផាត​រូប​នេះ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​ទាំង​ការ​ស្នាក់​នៅ ថ្លៃបង់​សាលា សម្លៀក​បំពាក់ ចំណីអាហារ សាំង និង​ការ​ឈឺ​ថ្កាត់​គឺ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ ព្រៃ​ជា​អ្នករ៉ាប់រង​ទាំងអស់​ ​។

លោក ​ទុ​យ ​ហុង​ ដែល​ជា​គ្រូបង្រៀន​មួយ​រូប ​បាន​ប្រាប់​ដែរ​ថា ​ដោយសារ​ជីវភាព​ខ្សត់ខ្សោយ​ ពលរដ្ឋ​ភាគច្រើន ​ពុំ​មាន​លទ្ធភាព​អាច​បញ្ជូន​កូន​ៗ ​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ទេ​។ ​តាម​រយៈ​អាហារ​រូបករណ៍​នេះ​ ធ្វើ​ឱ្យ​កូន​អ្នក​ក្រីក្រ​ ដូច​រូប​លោក​អាច ​បន្ត​រៀនសូត្រ ​យក​ថ្នាក់​សាកលវិទ្យាល័យ ដែល​នេះ​ គឺជា​រឿង​ស្មាន​មិន​ដល់​មួយ នៅ​ឃុំ​ជី​ផាត ដោយ​កាលពីមុន​មក ​ពុំ​មាន​នរណា​ម្នាក់ ​អាច​បញ្ជូន​កូន​ទៅ​រៀន​ថ្នាក់ខ្ពស់​ៗ​សោះឡើយ​ ។

លោក ជួប ប៉ា​រី​ស អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន​ បាន​ថ្លែង​ថា​ គម្រោង​រេ​ដ​បូក បាន​ជួយ​ការពារ​ព្រៃឈើ​ ជួយ​ដល់​សហ​គម​ម៍ ​និង​ទី​៣ ​កសាង​សមត្ថភាព​។ ​កិច្ច​ការពារ​ព្រៃឈើ​ គឺ​ទេសចរណ៍​ផ្សារ​ភ្ជាប់​ទឹកដី សម្រាប់​ការ​ជួយ​សហគមន៍​វិញ​ គឺ​ជួយ​ឱ្យ​ជីវភាព​ធូរធារ ក្នុង​នេះ​ផ្តល់​ទាំង​ផ្លូវទឹក ពូជ​សត្វ​ចិញ្ចឹម ដំណាំ និង​ពិសេស​បាន​ផ្តល់​រហូត​ដល់​អាហារ​រូបករណ៍​ដល់​កូន​ៗ​ពួក​គាត់ ​បាន​បន្ត​សិក្សា​ថ្នាក់​ៗ​សាកលវិទ្យាល័យ​ថែម​ទៀត ​ដើម្បី​ឱ្យ​ពួក​គាត់​មានចំណេះ​ដឹង​ជួយ​កសាង​សហគមន៍ ​ក៏​ដូច​ជា​ប្រទេស​ជាតិ ​។

គួរ​បញ្ជាក់​ថា គម្រោង​រេ​ដ​បូក​តំបន់​ជួរ​ភ្នំក្រវាញ បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៨ ហើយ​គម្រោង​នេះ​ ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន និង​គាំទ្រ​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។ សម្រាប់​គោលបំណង​ នៃគម្រោង​នេះ ដើម្បី​លើកកម្ពស់​ការ​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ ជួយ​អភិរក្ស​ព្រៃឈើ និង​បង្កើត​ជីវភាព​រស់នៅ​សហគមន៍​មូលដ្ឋាន ​។

សូម​ជម្រាប​ថា​ និស្សិត​មក​ពី​គ្រួសារ ​ដែល​មាន​ជីវភាព​ខ្វះខាត ហើយ​ចាំបាច់​ត្រូវ​តែជា​អ្នក​រស់នៅ​ក្នុង​តំបន់​គោលដៅ​ នៃ​តំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ដោយ ទទួល​បាន​ឱកាស​ស ម្រា​ប់​ការ​សិក្សា​រយៈពេល៤​ឆ្នាំ នៅ​ទីក្រុង​ភ្នំពេញ​។​ និស្សិត​ចំនួន៦​រូប ​ក្នុង​ចំណោម​និស្សិត ដទៃ​ទៀត នៅ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង​បាន កំពុង​បន្ត​សិក្សា​ នៅ​សាកលវិទ្យាល័យ​ ក្នុង​រាជធានី​ភ្នំពេញ ​តាម​រយៈ​ការ​ទ្រទ្រង់​ថវិការ​ស្ទើរ​ទាំងស្រុង​ពីអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ