ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ព្រមា.ន​អំពី​ជាតិ​ផ្អែម​ម្យ៉ាង ជា​សារធាតុ​បង្ក​ជំងឺមហារី.ក

10 ខែ មុន

ស្វី​ស ៖ ទីភ្នាក់ងារ​ស្រាវជ្រាវ​ជំងឺមហារីក​របស់​អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមា.ន​

ស្វី​ស ៖ ទីភ្នាក់ងារ​ស្រាវជ្រាវ​ជំងឺមហារីក​របស់​អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមា.ន​សាធារណជន​ថា ជាតិ​ផ្អែម Aspartame គឺជា​សារធាតុបង្កមហារី.ក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ LADbible ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ​។

Aspartame គឺជា​ជាតិ​ផ្អែម​សិប្បនិម្មិត ដែល​ត្រូវ​បាន​បង្កើត​ឡើង​មាន​កាឡូរី​ទាប និ​ង​ផ្អែម​ជាង​ស្ករ​ធម្មតា ២០០​ដង​។ Aspartame គឺជា​ម្សៅ​ពណ៌​ស ឬ​ជា​គ្រាប់ និង​គ្មាន​ក្លិន ដែល​ប្រើប្រាស់​ក្នុង​អា​រេ (Array) នៃ​ភេសជ្ជៈ​ទូទៅ​មួយ​ចំនួន នឹង​ត្រូវ​បាន​ចុះបញ្ជី​ថា ជា​សារធាតុ​អាច​បង្ក​មហារី.ក​ដល់​មនុស្ស​ជា​លើក​ដំបូង ដែល​មិន​ធ្លាប់​មាន​។

សេចក្តី​ប្រកាស​ជា​ផ្លូវការ​អំពី Aspartame ដែល​បង្ក​ជំងឺមហារី.ក គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​នេះ នឹង​ត្រូវធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​អន្តរជាតិ សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺមហារី.ក (IARC) របស់​អង្គការ​សុខភាព​ពិភពលោក WHO​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ។

ដោយឡែក របាយការណ៍​ពី Bloomberg បាន​រាយការណ៍​ថា ក្រុម​មួយទៀត ដែល​ជា​គណៈកម្មាធិការ​អ្នកជំនាញ​រួម​មាន FAO/WHO ស្តី​ពី​សារធាតុ​បន្ថែម​លើ​អាហារ ក៏​នឹង​ផ្តល់​ការ​វាយតម្លៃ​ហានិភ័.យ​ថ្មី​ៗ​ផង​ដែរ​។ គណៈកម្មាធិការ​នឹង​ពិភាក្សា​អំពី​ការ​ទទួលទាន Aspartame ជា​ប្រចាំ​ថ្ងៃ ដែល​អាច​ទទួលយក​បាន រួម​ជាមួយនឹង​ផល​ប៉ះពាល់ ដែល​អាច​កើត​មាន​ផ្សេង​ទៀត​នៃ​ការ​ទទួលទាន​វា​។

ការ​វាយតម្លៃ​របស់ IARC ដែល​នឹង​ខិត​ជិត​មក​ដល់​ឆាប់​ៗ​នេះ នឹង​ចាត់​ថ្នាក់​សារធាតុ​ផ្អែម Aspartame ទៅ​ជា​ប្រភេទ​មួយ​ក្នុង​ចំណោម​បួន​ប្រភេទ ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​រួម​បញ្ចូល​ទាំង ១-សារធាតុបង្កមហារី.ក​ចំពោះ​មនុស្ស ២-សារធាតុ​ប្រហែលជា​បង្ក​មហារី.ក​ដល់​មនុស្ស ៣-​សារធាតុ​អាច​ជា​សារធាតុបង្កមហារី.ក​ដល់​មនុស្ស និង ៤-មិន​អាច​ចាត់​ថ្នាក់​ថា​ជា​សារធាតុបង្កមហារី.ក​ដល់​មនុស្ស​នោះ​ទេ​៕ (​ប្រភព​ពី LADbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ