ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុ​ហើយ​! ស្ត្រីមេម៉ាយ និង​កូនតូច ត្រូវអគ្គិភ័យ​ផ្តា.ច់សង្ខារ​ក្នុង​ខ្ទម​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ក្រោយ​មានករណី​ស្ត្រី​មេម៉ាយ​ម្នាក់ ព្រម

ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ក្រោយ​មានករណី​ស្ត្រី​មេម៉ាយ​ម្នាក់ ព្រមទាំង​កូនប្រុស​ដែល​មាន​អាយុ​ទើប​២​ខួប ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ផ្តាច់​យក​ជីវិត​ទាំង​ម្តាយ​ទាំង​កូន ក្នុង​កូនខ្ទម​ដ៏​កំសត់​របស់​ពួក​គាត់ ​កាលពីវេលាម៉ោង​​​​៩​និង​​២០នាទីយប់ថ្ងៃទី​​២៤ មិថុនា ឆ្នាំ​២០២៣ ​នៅ​ភូមិព្រៃល្វាយ ឃុំ​ទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កន្លងទៅនេះ ​ត្រូវ​បាន​សមត្ថកិច្ច​​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជុំវិញ​កន្លែង​កើតហេតុ ​ដោយ​​បាន​កំណត់​មុខ​ញ្ញាជន​ស​ង្ស័​យប្រុស​ស្រី​សរុប​​ចំនួន​៣​នាក់ នាំយក​មក​សាកសួរ​ ។​ គួររំលឹកថា ស្ត្រី​មេម៉ាយ និង​កូន​តូច ត្រូវ​អគ្គិភ័យ ផ្តា​.​ច់​សង្ខារ​ក្នុង​ខ្ទម ខណៈ​មិន​ទាន់​ដឹង​ពី​មូលហេតុ

សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញាជន​ស​ង្ស័​យ​ចំនួន៣​នាក់ ​រួម​មាន ១-​ឈ្មោះ នួន ទូច ហៅ ក្លូ​ត ភេទ​ស្រី អាយុ ៤៦​ឆ្នាំ​ មានទីលំនៅ​ភូមិច្បារអំពៅ ឃុំ​ព្រៃខ្នរ ស្រុកទឹកឈូ​ ខេត្ត​កំពត ២-​ឈ្មោះ មុំ ញ៉េម ភេទប្រុស អាយុ​៤០​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិរមាសឈរ ឃុំគោកខ្ចក​ ស្រុក​កំពង់​ត្របែក ខេត្តព្រៃវែង និង​៣-ឈ្មោះ​កន រស្មី ភេទប្រុស អាយុ​​៥២​ឆ្នាំ មានទីលំនៅបច្ចុប្បន្ន​នៅភូមិស្វាយទាប ឃុំ​អំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

​ចំណែកជន​រង​គ្រោះ​ទាំង​២​នាក់​ម្តាយ​និង​កូនរួមមាន ស្ត្រីជា​ម្តាយ​​ឈ្មោះ ប៉យ យឹ​ម អាយុ​៣៥​ឆ្នាំ
​និង​កូន​ឈ្មោះ ប៉យ ចាន់ ភេទ​ប្រុស អាយុ​២​ឆ្នាំ ។ ជនរងគ្រោះទាំង​​​២នាក់ រស់នៅភូមិឃុំកើតហេតុ​ខាងលើ ។​​

សមត្ថកិច្ច​នាំ​ជនសង្ស័យ​ទាំង​​​​៣នាក់​មក​ធ្វើការ​​សាកសួរ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ជនសង្ស័យ​ចំនួន​២​នាក់​ គឺ​​ឈ្មោះ នួន ទូច ហៅ ក្លូ​ត ​និង​​ឈ្មោះ មុំ ញេ​ម បាន​ឆ្លើយ​​សារភាព​ថា ពួក​​គេ​​ទាំង​២​នាក់ ពិតជា​បាន​រឹ.តក​សម្លា.ប់ និង​រំលោ.ភ​សេ.ពសន្ថវ​:ទៅ​​លើ​ជន​រង់​គ្រោះ រួច​ដុ.ត​​ផ្ទះ​ចោល ដើម្បី​បំបាត់ភស្តុតាង​។

​បច្ចុប្បន្ន​ ​ជនសង្ស័យ​ទាំង​​​​៣នាក់​​ខាងលើ​ត្រូវបានសមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ