ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ និង​កូន​តូច​ ត្រូវ​អគ្គិភ័យ​ ផ្តា.ច់​សង្ខារ​ក្នុង​ខ្ទម ខណៈ​មិន​ទាន់​​ដឹង​ពី​មូលហេតុ

10 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជា​រឿង​ដ៏​គួរ​អោយ​អាណោ​ច​អាធ័ម​ជាទី​បំផុត ​ខណៈស្ត្រី​មេម៉ាយ​ម្នាក់ ព្រមទាំង​កូន

ខេត្ត​ព្រៃវែង ៖ ជា​រឿង​ដ៏​គួរ​អោយ​អាណោ​ច​អាធ័ម​ជាទី​បំផុត ​ខណៈស្ត្រី​មេម៉ាយ​ម្នាក់ ព្រមទាំង​កូនប្រុស​ដែល​មាន​អាយុ​ទើបបាន​២​ខួប ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ផ្តាច់​យក​ជីវិត​ទាំង​ម្តាយ​ទាំង​កូន ខណៈ​ពួក​គេ​កំពុង​ដេក​លង់លក់​នៅ​ក្នុង​កូនខ្ទម​ដ៏​កំសត់​របស់​ពួក​គាត់ នា​វេលា​យប់​អា​ធ្រាត្រ​​។

ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​ខាងលើ​​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​យប់​ថ្ងៃ​ទី​២៤​មិថុនា នៅ​ក្នុងភូមិ​ព្រៃ​ល្វា​យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ ​ម្នាក់​ឈ្មោះ ប៉យ យឹ​ម អាយុ​៣៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​កូនប្រុស​ឈ្មោះ ប៉យ ចាន់ អាយុ​២​ខួប​ ។ គ្រួសារ​ជនរងគ្រោះ​រស់នៅ​ក្នុង​ភូមិ​ឃុំកើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ និង​កូន​មាន​ជីវភាព​ក្រីក្រ​ណាស់ ២​នាក់​ម្តាយកូន​រស់នៅ​ក្នុង​កូនខ្ទម​ស្លឹក​តូច​មួយ សូ​ម្បី​តែ​ភ្លើង​អគ្គី​ស​នី​ប្រើប្រាស់​ក៏​គ្មាន​ដែរ ហើយ​មុន​កើតហេតុ​២​ថ្ងៃ ក្រុមការងារ​ទើបតែ​ដាក់​សូ​ឡា​អោយ​មួយ​គ្រឿង​ដើម្បី​បំភ្លឺ​ផ្ទះ រួច​ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​និង​កូន កំពុង​ដេក​នៅ​ក្នុងផ្ទះ ហើយ​ពេល​ភ្លើង​ឆេះ ទំនងជា​លង់លក់​ខ្លាំង​មិនដឹង​ភ្លើង​ឆេះ ទើប​រត់​ចេញ​មិន​រួច ហើយ​ត្រូវ​ភ្លើង​ឆាបឆេះ​រហូត​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​ភ្នក់ភ្លើង​បែប​នេះ​តែម្តង​​។

ទោះជា​យ៉ាងណា​ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​មូលហេតុ​ដែល​បណ្តាល​អោយ​កើត​មាន​គ្រោះ​អគ្គី​ភ័យ​នេះ​នៅឡើយ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ