លោកពូទីន ទើបចេញមុខបកស្រាយ ក្រោយការបះបោររបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី WAGNER
ប្រទេសរុស្ស៊ី ៖ ២ថ្ងៃក្រោយការបះបោររបស់កងទាហានស៊ីឈ្នួលរុស្ស៊ីក្រុម WAGNER នាថ្ងៃទី២៦ មិថុនា
ប្រទេសរុស្ស៊ី ៖ ២ថ្ងៃក្រោយការបះបោររបស់កងទាហានស៊ីឈ្នួលរុស្ស៊ីក្រុម WAGNER នាថ្ងៃទី២៦ មិថុនា
ប្រទេសរុស្ស៊ី ៖ ២ថ្ងៃក្រោយការបះបោររបស់កងទាហានស៊ីឈ្នួលរុស្ស៊ីក្រុម WAGNER នាថ្ងៃទី២៦ មិថុនា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ទើបបកស្រាយតាមរយៈសង្កថាមួយ ដែលលើកជាពិសេសពីការប្រឈមរបស់ឧស្សាហ៍កម្មរុស្ស៊ី ចំពោះទណ្ឌកម្មរបស់ពួកលោកខាងលិច ។
នាល្ងាចថ្ងៃទី២៦ មិថុនា នោះលោកពូទីនបានថ្លែងពីការអបអរសាទរ ចំពោះការស៊ូរបស់ប្រជា
ជនរុស្ស៊ី និងលើកពីវាសនារបស់ពួកយុទ្ធជនក្រុមWAGNER ។ លោកថាសង្គមរុស្ស៊ីស្ទើរទាំងមូលរួបរួមគ្នា តាមរយៈការទទួលខុសត្រូវចំពោះមាតុភូមិ ។ លោកអះអាងថាបានចេញបញ្ជាឲ្យចៀសវាងការបង្ហូរឈាមដូចការចង់បានរបស់អ៊ុយក្រែន និងពួកលោកខាងលិច ក្នុងឱកាសនៃការបះ
បោរមិនសម្រេចរបស់ក្រុម WAGNER ដោយលោកថា អរគុណពលរដ្ឋរុស្ស៊ីចំពោះស្មារតីស្នេហាជាតិ និងការរួបរួមគ្នា ។
លោកពូទីន ថ្លែងទៀតថា តាំងពីចាប់ផ្ដើមព្រឹត្តិការណ៍នោះមក បណ្ដាវិធានការត្រូវបានចាត់ តាម
ការណែនាំដោយផ្ទាល់របស់ខ្ញុំ ដើម្បីចៀសវាងការបង្ហូរឈាមធំ ។ លោកថាពួកលោកខាងលិចនិង
អ៊ុយក្រែនចង់ឃើញការសម្លាប់គ្នាឯងបែបនេះ ។ ម្យ៉ាងវិញទៀតប្រធានាធិបតីរុស្ស៊ីសម្ដែងអំណរគុណចំពោះប្រជាជនរុស្ស៊ី ដែលពូកែស៊ូទ្រាំចេះរួបរួមគ្នានិងស្នេហាមាតុភូមិ ។ លោកសង្កត់ធ្ងន់ថា សាមគ្គីភាពស៊ីវិលនេះបង្ហាញថា ទោះជាការចាប់បង្ខំណាឬការប៉ុនប៉ងណាចង់បង្ករអស្ថេរភាពត្រូវរងបរាជ័យ ។ ឧទ្ទាមកម្មដោយអាវុធគ្រប់ប្រភេទត្រូវកម្ទេច ។
លោកពូទីនក៏ថ្លែងអំណរគុណផងដែរ ចំពោះបណ្ដាសមាជិកក្រុម WAGNER ដែលបានដាក់អាវុធ ។ លោកថាភាគច្រើននៃយុទ្ធជន និងមេបញ្ជាការក្រុមនេះក៏ជាពលរដ្ឋរុស្ស៊ី ដែលស្នេហាប្ដូរផ្ដាច់
ចំពោះមាតុភូមិនិងប្រជាជន ។ ពួកគេបង្ហាញពីភាពអង់អាចក្លាហាននៅសមរភូមិប្រយុទ្ធ ។ ពួកគេត្រូវបានប្រើឲ្យប្រឆាំងនឹងកងទ័ពប្រទេសខ្លួន ។
លោកពូទីនអរគុណបណ្ដាទាហាននិងយុទ្ធជន WAGNER ដែលសម្រេចបញ្ឈប់ការបះបោរដែលអាចចៀសវាងការបង្ហូរឈា.ម ។ លោកបានឲ្យយុទ្ធជនទាំងនោះធ្វើការជ្រើសរើស ចូលរួមក្នុងកងទ័ពឬក៏ចាកចេញទៅកាន់បេឡារុស ។ លោកថាពួកអ្នកអាចចុះកុងត្រាជាមួយក្រសួងការពារប្រទេសចូលក្នុងជួរកងទ័ព មករួមរស់ជាមួយគ្រួសារឬមករស់នៅជាមួយសាច់ញាតិឬក៏ចាកចេញទៅកាន់បេឡារុស ៕
ចែករំលែកព័តមាននេះ