អេស្ប៉ាញកំពុងប្រឈមនឹងរលកកម្ដៅក្ដៅខ្លាំង ខណៈតំបន់ជាច្រើនបានចេញការប្រកាសអាសន្ន
ប្រទេសអេស្ប៉ាញ ៖ តាមទីភ្នាក់ងារឧតុនិយមជាតិថា អេស្ប៉ាញកំពុងប្រឈមមុខនឹងរលកកម្ដៅក្ដៅ
ប្រទេសអេស្ប៉ាញ ៖ តាមទីភ្នាក់ងារឧតុនិយមជាតិថា អេស្ប៉ាញកំពុងប្រឈមមុខនឹងរលកកម្ដៅក្ដៅ
ប្រទេសអេស្ប៉ាញ ៖ តាមទីភ្នាក់ងារឧតុនិយមជាតិថា អេស្ប៉ាញកំពុងប្រឈមមុខនឹងរលកកម្ដៅក្ដៅខ្លាំងលើកដំបូង ជាមួយសីតុណ្ហភាព ដល់ទៅជាង៤៤អង្សាសេ នៅភាគខាងត្បូងប្រទេសនាថ្ងៃទី២៦មិថុនា។ តំបន់ជាច្រើនបានចេញការប្រកាសអាសន្ន។
រលកក្ដៅខ្លាំងនេះចាប់ផ្ដើមពីថ្ងៃទី២៥មិថុនាមក ដោយសីតុណ្ហភាពមានដល់លើស៣៨អង្សាសេនៅក្រុងម៉ាឌ្រីដ បានឡើងដល់៤៤,៤អង្សាសេនៅក្រុងEL GRANADO តំបន់ANDALOUSIE ភាគនិរតីប្រទេស។ កាលពីថ្ងៃទី២៥ មិថុនា សីតុណ្ហភាពបានឡើងដល់៤៣,៨អង្សារួចមកហើយក្នុងទីក្រុងនោះ ស្ថិតនៅជិតព្រំដែនជាមួយព័រទុយហ្គាល់។ នៅក្រុងសេវីលភាគនិរតីប្រទេស សីតុណ្ហភាពនាថ្ងៃទី២៦មិថុនា បានឡើងដល់៤២,៩អង្សាសេ ហើយនៅបន្តឡើងក្ដៅថែមទៀត ដែលបង្ខំឲ្យពលករជាច្រើនប្ដូរពេលម៉ោងធ្វើការ ចៀសវាងរងការប៉ះពាល់ដោយសារការក្ដៅខ្លាំង។
តាមទូរទស្សន៍ AFPTV និយោជិតផ្នែកសំណង់ម្នាក់និយាយថា តាមធម្មតាគេធ្វើការពីម៉ោង៨ព្រឹកដល់ម៉ោង១៥និង៣០នាទី តែគេបានដូរពីម៉ោង៧ព្រឹកដល់ម៉ោង១៤និង៣០នាទីវិញ៕
ចែករំលែកព័តមាននេះ