ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ឌុបគ្នា​ទៅ​ដាក់​ពាក្យ​ធ្វើប៉ូលិសថ្ងៃ​ដំបូង លុះ​មកវិញ​ ជួបគ្រោះអកុសល​តាមផ្លូវ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​យុវជន​ម្នាក់​បាន​ស្លា.ប់​បាត់បង់ជីវិត​ភ្លាម​​​ៗនៅនឹង​កន្លែងកើតហេតុ ​និង​ម្នាក់​

​ខេត្តព្រះសីហនុ ៖ ​យុវជន​ម្នាក់​បាន​ស្លា.ប់​បាត់បង់ជីវិត​ភ្លាម​​​ៗនៅនឹង​កន្លែងកើតហេតុ ​និង​ម្នាក់​ទៀត​រង​របួសធ្ង.ន់ ​បន្ទាប់ពីជួបគ្រោះថ្នាក់​ចរាចរណ៍​​រវាង​​ម៉ូតូបុ.កជាមួយ​​នឹង​រថយន្ត​ក្នុង​ទិស​ដៅ​ស្របគ្នា​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​មាន​ឡើង​កាលពីវេលាម៉ោង​​​​​៦​​និង​​១៣នាទី​​យប់​​ថ្ងៃ​ទី​២៦ មិថុនា ​ឆ្នាំ​២០២៣ នៅ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២០៩-២១០ ស្ថិត​នៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​តាម​ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ភាគី​​ខាង​​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាក HONDA ADV ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IQ-1578 បើកបរ​ដោយ​ឈ្មោះ នៃ កុំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​បានស្លា.ប់​នៅនឹង​កន្លែង) និង​អ្នក​រួម​ដំណើរ​​ម្នាក់​ឈ្មោះ ចាន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (រងរបួសធ្ងន់​) ។ ​ជនរងគ្រោះ​​ទាំង​២​នាក់ ​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​ភាគី​ខាង​រថយន្ដ​​មួយគ្រឿង​​ម៉ាកហ៊ីយ៉ាន់​ដាយ​ (HYUNDAI) ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ចាម 3B-0581 និង​សឺ​មី​រ៉ុ​ម៉ក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 4A-9151 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​) ។

​តាម​ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​មុនពេលកើតហេតុ មាន​​ម៉ូតូ​១​គ្រឿងជិះគ្នា​​​​២នាក់ ​ធ្វើ​ដំណើរ​ក្នុង​​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ស្រាប់តែ​បាន​បុ.ក​ពីក្រោយ​រថយន្ដ​មួយ​គ្រឿង​​ម៉ាកហ៊ីយ៉ាន់​ដាយ​ ដែល​មាន​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​​អ្នកបើកបរ​ម៉ូតូ​បាន​ស្លា.ប់​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់​ ។ ដោយឡែក​អ្នកបើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ ​បន្ទាប់ពី​​កើតហេតុ ។

បច្ចុប្បន្ន ស.ពជនរងគ្រោះ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះម្នាក់ដែល​រងរបួសធ្ងន់​ត្រូវ​​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​គ្លី​និ​ច​ឯកជន រីឯ​វត្ថុ​តាង​​រថយន្ដ​ និង​ម៉ូតូ​ ត្រូវ​បាន​សមត្ថកិច្ច​​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ រង់ចាំធ្វើការ​ដោះស្រាយនៅពេលក្រោយ​ទៀត​ ។​

ជុំវិញករណី​ខាងលើនេះដែរ ​គេសង្កេតឃើញ​មាន​គណនីហ្វេសប៊ុក​មួយឈ្មោះ ស្រី អូន បាន​​ខំមិន​​ថា «មួយស្លា.ប់នឹងប្អូនខ្ញុំ​តើពូ គ្នា​ទៅ​ដាក់​ពាក្យ​ធ្វើប៉ូលិសថ្ងៃ​ដំបូង មកវិញ RIP ក្តីស្រមៃតាំងពីតូច​ថា​ ស្រឡាញ់ការងារធ្វើប៉ូលិស» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ