ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឆ្មក់​​បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី ​និង​ស្លុត​ម៉ាស៊ីនខុស​ច្បាប់​មួយ​កន្លែង​

2 ឆ្នាំ មុន
  • ព្រះសីហនុ

លោក​វរសេនីយ៍ឯក តី វិសាល អធិការ​នគរបាល​ក្រុងព្រះសីហនុ បានឲ្យ​ដឹង​ថា ដោយ​​ទទួល​បាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក តី វិសាល អធិការ​នគរបាល​ក្រុងព្រះសីហនុ បានឲ្យ​ដឹង​ថា ដោយ​​ទទួល​បាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ កម្លាំង​នគរបាល​ក្រុង សហការ​ជាមួយ​នគរបាល​ប៉ុ​ស្តិ៍​សង្កាត់​លេខ​២ បាន​ឆ្មក់​បង្ក្រាបទីតាំង​ហ្គេ​ម​ខុសច្បាប់​១​កន្លែង មាន​យីហោ «​ទៀន​អ័ន​ឆឹង​» ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នកគ្រប់គ្រង​ទីតាំង​ចំនួន​៣​នាក់ និង​ភ្ញៀវ​ចូល​លេង​​ចំនួន​៣​នាក់ ក្នុង​នោះ​រួម​មាន ៖ ១-​ ឈ្មោះ Lin Zhi Long ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​ទីតាំង​ហ្គេ​មខាងលើ ។ ២-​ ឈ្មោះ ញឹ​ម វណ្ណ​ថា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​កត់​ពិន្ទុ ស្មា​ក់​នៅ​កន្លែង​ខាងលើ ។ ៣- ​ឈ្មោះ ង៉ែត ចំងាយ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​កត់​ពិន្ទុ ស្នាក់​នៅ​កន្លែង​ខាងលើ ។ ៤- ​ឈ្មោះ She Yu Yong ភេទ​ប្រុស អាយុ​៥០​ឆ្មាំ ជនជាតិ​ចិន ជា​អ្នកលេង​ហ្គេ​ម ។ ៥-​ ឈ្មោះ Lin Qing Hong ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន ជា​អ្នកលេង​ហ្គេ​ម។៦- ​ឈ្មោះ តុ​ប សា​គង់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើករថយន្ត​ឈ្នួល ជា​អ្នកលេង ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​​រួម​មាន ៖ ទូ​ហ្គេ​ម​បាញ់​ត្រី​ធំ​ចំនួន​​២​គ្រឿង ទូ​ស្លុត​ម៉ា​ស៊ី​ន​ចំនួន​៨​គ្រឿង និង​កៅអី​ដែក​អង្គុយ​ចំនួន​១០ ។

ក្រោយ​ការ​ឃាត់​ខ្លួន​ ជន​ទាំង​៦​នាក់ រួម​នឹង​វត្ថុ​តាង​ខាងលើ​នេះ ​ត្រូវ​បាន​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​​នីតិវិធីនៃ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ