ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក១​គ្រឿង​មក​កាន់​វៀតណាម

2 ឆ្នាំ មុន

អា​មេ​រិ​ក​-​វៀតណាម ៖ តាម​AFP​ថា នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង​បាន​មក​ដល់ទី​ក្រុង​ដា​ណា​

អា​មេ​រិ​ក​-​វៀតណាម ៖ តាម​AFP​ថា នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង​បាន​មក​ដល់ទី​ក្រុង​ដា​ណា​ង ភាគ​កណ្ដាល​វៀតណាម​កាលពី​ថ្ងៃ​ទី​២៥​ មិថុនា ដែល​នោះ​ជា​ព្រឹត្តិការណ៍​និម្មិត្តរូប​មួយ សម្រាប់​អតីត​សត្រូវ​ស៊ី​​សាច់​ហុ.តឈា.ម​គ្នា​ទាំង​២ ដែល​ពេល​នេះ​ក្លាយជា​សម្ព័ន្ធមិត្ត ប្រឈម​មុខ​នឹង​ចេតនា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

ការ​ចូល​សំចត​របស់​នាវា​ផ្ទុក​យន្តហោះ USS RONALD REAGAN នោះ​នៅ​ដា​ណា​ង គឹ​ជួន​ពេល​គ្នា​នឹង​ខួប​លើក​ទី​១០​នៃ​ការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ក្រុង​ហាណូយ​និង​ក្រុង​វ៉ា​ស៊ី​ន​តោន​។ នាវា​ផ្ទុក​យន្តហោះ​នោះ​ស្ថិត​ក្នុង​កង​នាវាចរណ៍​ទី​៧​របស់​អា​មេ​រិ​ក ដែល​ជួយ​ទ្រទ្រង់​ដល់​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​សេរី​និង​បើកចំហ អម​ដោយ​នាវា​ការពារ​២​គ្រឿង​និង​នាវា​បាញ់​មី​ស៊ី​ល​USS ANTIETAM និង​USS ROBERT SMALLS ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ហាណូយ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​មេបញ្ជាការ​របស់​USS RONALD REAGAN​អនុសេនីយឯក​DARYLE CARDONE ថ្លែង​ថា ទាហាន​ម៉ា​រី​ន​ជាង​៥០០​នាក់​ក្នុង​នាវា​USS RONALD REAGAN ទស្សនា​ក្រុង​ដា​ណា​ង​និង​សិក្សា​ពី​វប្បធម៌​របស់​វៀតណាម​។

ប្រទេស​ទាំង​២​នោះ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​កាលពី​ឆ្នាំ​១៩៩៥ គឺ​២០​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ក្រុង​សៃ​ហ្គ​ន​ដែល​មាន​អា​មេ​រិ​ក​ជា​អ្នក​ការពារ ឈាន​ទៅ​ដល់​ការ​បង្រួបបង្រួម​វៀតណាម​ខាងជើង​និង​វៀតណាម​ខាងត្បូង ក្រោម​ការ​ដឹកនាំ​នៃ​របប​កុំ​មុ​យ​នី​ស្ត​។ ប្រទេស​ទាំង​២​នោះ​បាន​រិ​ត​ចំណងទាក់ទង​គ្នា​ខាង​សេដ្ឋកិច្ច ក្នុង​ពេល​ដែល​ចិន​កំពុង​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ