ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន និង​ម៉ូតូពន្លះគ្នាលើ​ផ្លូវជាតិលេខ​​​៤ ឆ.ក់​យក​ជីវិត​មនុស្ស​​២នាក់​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ ៖ ​​បុរស​​ចំនួន​២នាក់​បាន​ស្លា.ប់ និង​២​នាក់​ទៀត​ជា​ជនបរទេស​ បាន​រង​របួសស្រាល

​ខេត្ត​ព្រះសីហនុ ៖ ​​បុរស​​ចំនួន​២នាក់​បាន​ស្លា.ប់ និង​២​នាក់​ទៀត​ជា​ជនបរទេស​ បាន​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​មាន​ឡើង​កាលពី​​វេលាម៉ោង​​​​១​រសៀល​​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០២៣ នៅ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២០៥-២០៦ ស្ថិត​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ភាគី​ខាង​ម៉ូតូ​១​គ្រឿង ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់ 1J-6219 បើកបរ​ដោយ​ឈ្មោះ ហុង ធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (​បាន​ស្លា.ប់​) និង​អ្នក​រួម​ដំណើរ​​ម្នាក់​ឈ្មោះ ហុង ណែម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បាន​រងរបួសធ្ងន់ ក្រោយមក​បាន​ស្លា.ប់​តាម​ផ្លូវ ពេល​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ​ជនរងគ្រោះ​​ទាំង​២​នាក់ ​មាន​ទីលំនៅ​ក្នុង​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ​ខេត្តកំពត ។​

​ចំណែកភាគី​ខាង​​រថយន្ត១​គ្រឿង​ម៉ាក FORD TRANSIT ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3F-0410 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​(​រត់គេច​ខ្លួន​) និង​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​៖ ១-​ឈ្មោះ ALANA HAGEREAVES (​ជនជាតិ​អូរ​ស្ត្រា​លី​) ភេទ​ស្រី អាយុ​២៣​ឆ្នាំ (រងរបួសស្រាល) ២-​ឈ្មោះ IZABELA MUNDZIY (​ជនជាតិ​បូ​ឡូញ​) ភេទ​ស្រី អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ MELVIN DE BOER (​ជនជាតិ​ហូរ​ឡង់​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៤-​ឈ្មោះ BENJAMIN PERRY (​ជនជាតិ​អង់គ្លេស​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​រង​របួសស្រាល​) ។

​តាមប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង​ម៉ូតូ​​មួយ​​គ្រឿង ម៉ាកហុង​ដា​ឌ្រីម​ មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ បើកបរ​ដោយបុរសម្នាក់ និង​​​បុរសម្នាក់ទៀត​​ជា​អ្នក​រួម​ដំណើរ​ ។ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​វ៉ា​ជែង ខណៈ​ពេល​នោះ​មាន​រថយន្ត​មួយគ្រឿង​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បាន​បុ.ក​ចំ​ពីមុខ​តែ​ម្តង បណ្ដាល​ឲ្យស្លា.ប់​ចំនួន​២​នាក់ នឹង​រង​របួស​ស្រាល​ចំនួន២​នាក់ ​។​

​​ក្រោយ​ពេលកើតហេតុ ស.ពជនរងគ្រោះ​ទាំង​​២នាក់​​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួ​សស្រាល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព ៨៨៨ ខេត្ត​ព្រះ​សីហ​នុ រីឯ​​រថយន្ដ និង​ម៉ូតូ​ ត្រូវបាន​សមត្ថកិច្ច​​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ​ដោយឡែក​អ្នកបើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ