ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

អ្នក​ដែល​ចូល​ចិត្ត​ប្រមាញ់​ផ្លូវ​ភេ​.​ទ​ក្រៅ​ផ្ទះ​ត្រូវ​ដឹង​ថា អត្រា​ឆ្លង​មេរោគ​ហ៊ី​វ ដែល​បង្ក​ជំងឺអេដស៍ កំពុង​​តែ​កើនឡើង​វិញ​ហើយ​។ ដូច្នេះ អ្នក​ចូល​ចិត្ត​រួម​ភេ​.​ទ​ទាំងអស់​សូម​ប្រយ័ត្ន​ខ្លួន ដើម្បី​

អ្នក​ដែល​ចូល​ចិត្ត​ប្រមាញ់​ផ្លូវ​ភេ​.​ទ​ក្រៅ​ផ្ទះ​ត្រូវ​ដឹង​ថា អត្រា​ឆ្លង​មេរោគ​ហ៊ី​វ ដែល​បង្ក​ជំងឺអេដស៍ កំពុង​​តែ​កើនឡើង​វិញ​ហើយ​។ ដូច្នេះ អ្នក​ចូល​ចិត្ត​រួម​ភេ​.​ទ​ទាំងអស់​សូម​ប្រយ័ត្ន​ខ្លួន ដើម្បី​ចៀសវាង​វិប្បដិសារី​នៃ​ជីវិត និង​ដើម្បី​កុំអោយ​មាន​ជំងឺអេដស៍​ដែល​នឹង​នាំ​ដល់​ក្តី​មរណៈ​។

កំណើន​នៃ​អត្រា​អ្នក​ឆ្លង​នេះ ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដូច្នេះ​សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ហើយ​អនុវត្ត​វិធានការ សុវត្ថិភាព​ខាង​ផ្លូវ​ភេ​.​ទ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បន្ត​​ការពារ និង​រក្សា​សុវត្ថិភាព​សម្រាប់​ខ្លួន​យើង និង​សង្គម ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ពេល​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ និង​កម្មការិនី មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​១៣ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​លើកកម្ពស់​ការពារ និង​បង្ការ​មេរោគ​ហ៊ី​វ និង​ជំងឺអេដស៍​ឡើង​វិញ ពីព្រោះ​អត្រា ឆ្លង​បាន កម្រើក​ឡើង​វិញ​ហើយ​។

សម្តេច​តេ​ជោ បាន​ប្រកាស​ជា​ចំហរ​ឲ្យ​ប្រយ័ត្នប្រយែង​បែប​នេះ ពីព្រោះ​ថា អត្រា​ឆ្លង​ថ្មី​ប្រចាំឆ្នាំ ២០២២ ដែល​ជំនាញ​ទើបតែ​បាន​រក​ឃើញ គឺ​មាន ១.៤០០ ករណី ហើយ​បើ​ធៀប​នឹង​អត្រា​ឆ្លង​នៅ​ក្នុង​ឆ្នាំ​២០២១ ឃើញ​ថា កើនឡើង​រហូត​ដល់​ទៅ​៣០០​ករណី​ឯណោះ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ថា ក្រុម​មនុស្ស​ដែល​ស្រលាញ់​ភេ​.​ទ​ដូច​គ្នា ជា​ពិសេស​គឺ ក្រុម​បុរស​ស្រលាញ់​បុរស គឺជា​ក្រុម​ដែល​ជំនាញ​បាន​រក​ឃើញ​មាន​អត្រា​ឆ្លង​ខ្លាំង​បំផុត​។ ដូច្នេះ សូមកុំ​ធ្វេសប្រហែស​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឲ្យ​គ្រប់​គ្នា​លើកកម្ពស់ និង​ទទួលខុសត្រូវ​នៅ​ក្នុង​ការ​បង្ការ និង​ការពារ​មេរោគ​ហ៊ី​វ និង​ជំងឺអេដស៍​នេះ ដោយសារ​ជំងឺ​នេះ មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​អោយ​ជា​សះស្បើយ​នៅឡើយ​ទេ ដូច្នេះ​ប្រសិនបើ​ថ្លោះធ្លោយ​ហើយ ឆ្លង​នោះ ហានិភ័យ​សុខភាព គឺ​អាច​ខ្ពស់​។

តាម​ស្ថិតិ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​ហ៊ី​វ សរុប​ប្រមាណ​ជា ៧៦.០០០ នាក់ ដោយ​ភាគច្រើន​នៃ​ក្រុម​មនុស្ស​ដែល​មាន​អត្រា​ឆ្លង​ខ្ពស់ គឺ​ក្រុម​អ្នក​ស្រលាញ់​ភេ​.​ទ​ដូច​គ្នា ដោយ​ពពួក​គេ​មាន​អាយុ​ពី​១៥​ឆ្នាំទៅ​២៤​ឆ្នាំ ។

ក្រៅពី​នោះ ចំណុច​មួយ​ដែល​គួរតែ​យកចិត្តទុកដាក់ នៅ​ពេល​នេះ​ក្រុម​ទារក និង​កុមារ​ដែល​បាន​ឆ្លង​មេរោគ​ហ៊ី​វ ពី​ឪពុក​ម្តាយ​របស់​ពួក​គេ​នៅ​ក្នុង​អំឡុង​ទស្សវត្សរ៍​នៃ​ឆ្នាំ​១៩៩០ និង ២០០០ នៅ​ពេល​នេះ​ពួក​គេ​ពេញវ័យ ដូច្នេះ​នេះ​ក៏​ជា​កត្តា​មួយ ដែល​គួរតែ​យកចិត្តទុកដាក់​ផង​ដែរ​។

នៅ​ពេល​នេះ ក្រៅពី​ក្រុម​អ្នក​ដែល​ផ្ទុក​ស្រាប់ និង​ក្រុម​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា ក្រុម​មនុស្ស​ដែល​អាច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នូវ​ការ​ឆ្លង​មេរោគ​សង្គម​នេះ គឺ​អាច​ជា​ក្រុម​នារី និង​បុរស​ដែល​បម្រើ​ការ​នៅ​ក្នុង​សេវាកម្ម​កម្សាន្ត​របស់​មនុស្ស​ពេញវ័យ​។​ដោយឡែក​ក្រុម​មនុស្ស​ដែល​មាន​ដៃគូ​រួម​ភេ​.​ទ​ក្រៅ​ផ្ទះ​ច្រើន ក៏​គួរតែ​យកចិត្តទុកដាក់​ផង​ដែរ ។

មូលហេតុ​ដែល​យើង​ហ៊ាន​និយាយ​បែប​នេះ ពីព្រោះ​នៅ​ពេល​បច្ចុប្បន្ន បើ​ទោះបី​សង្គម​យើង ដូច​ជា​មិន​ទាន់​មានការ​ស្រាវជ្រាវ​ផ្លូវការ​បើកចំហរ​នៅ​លើ​ចំណុច​នេះ ប៉ុន្តែ​កាលៈទេសៈ និង ឱកាស ក្រុម​មនុស្ស​ដែល​មាន​ភេ​.​ទ​សម្ព័ន្ធ​ក្រៅ​ផ្ទះ និង​ក្រុម​មនុស្ស​ទាន់សម័យ ហើយ​ចាត់​ទុក​បញ្ហា​ភេ​.​ទ​សម្ព័ន្ធ គឺជា​ការ​រាប់អាន អាច​មាន​ចំនួន​កាន់តែ​ច្រើន ប្រសិនបើ​ធៀប​នឹង​ទស្សវត្សរ៍​មុន ដូច្នេះ​ប្រសិនបើ​មិន​ប្រយ័ត្ន​នោះ គ្រោះថ្នាក់ និង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​សង្គម​នេះ គឺ​ខ្ពស់​។

សរុប​មក​វិញ ដើម្បី​ការពារ និង​បង្ការ​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​អេ​ដស៍ ពេល​ទៅ​ណា​មក​ណា រក​សេវា​ផ្លូវ​ភេ​.​ទ ឬ​ក៏​ភេ​.​ទ​សម្ព័ន្ធ​ក្រៅ​ផ្ទះ កុំ​ព្រ​លែង​តាម​ធម្មជាតិ​ឲ្យ​សោះ​។ សូម​អនុវត្ត​ការ​ប្រ​ពឹត្ត​ភេ​.​ទ​សម្ព័ន្ធ​ដោយ​ការ​កា​ពារ​ត្រឹមត្រូវ ពោល​គឺ​ដាច់ខាត​ត្រូវ​តែ​ប្រើប្រាស់​ស្រោមអនាម័យ​។ ចំណុច​នេះ សូ​ម្បី​តែ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ និង​ប្រកាស​ជា​ចំហរ​ឲ្យ​ប្រើប្រាស់​ស្រោមអនាម័យ​នេះ​ផង​ដែរ​។ កុំ​ប្រហែស ទោះបី​មេរោគ​នេះ មិន​ធ្វើ​អោយ​យើង​ស្លា​.​ប់​ភ្លាម​ៗ ទោះ​មាន​ថ្នាំ​ពន្យា​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​យើង​ឆ្លង វិប្បដិសារី​នឹង​នៅ​ដិត​ជាប់​នឹង​ខ្លួន​យើង​ជា​និច្ច​និវត្តន៍ រហូត​ដល់​អស់​ជីវិត។ ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ