ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោវិភាគថា បើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅបន្តវិបត្តិសេដ្ឋកិច្ចសកលលោកនៅតែបន្តកើតមាន

10 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ធ្វើការ​វិភាគ​មួយ​ថា បើសិន​សង្គ្រាម​រុ​ស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​តែ​បន្ត​អូស​បន្លាយ​ទៀត​នោះ បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​នៅ​តែ​កើត​មាន ពិសេស​នោះ​អឺរ៉ុប​តែ​ម្តង ។…

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ធ្វើការ​វិភាគ​មួយ​ថា បើសិន​សង្គ្រាម​រុ​ស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​តែ​បន្ត​អូស​បន្លាយ​ទៀត​នោះ បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​នៅ​តែ​កើត​មាន ពិសេស​នោះ​អឺរ៉ុប​តែ​ម្តង ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្ម​ការ​រិ​នី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ជិត​២​ម៉ឺន​នាក់ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​បញ្ហា​នៅ​លើ​ពិភពលោក​ខ្ញុំ​យក​ការ​ទស្ស​ទាយវិភាគ​មួយ​ថា ដរាបណា​សង្គ្រាម​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន មិន​ទាន់​បាន​បញ្ចប់ សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​ជួប​វិបត្តិ ព្រោះថា សូ​ម្បី​តែ​នៅ​កម្ពុជា​រង​ប៉ះពាល់​ដែរ ហើយ​អ្វី​ដែល​រង​ផល​ប៉ះពាល់​នោះ គឺ​ប្រជាជន​ខ្លួនឯង​តែ​ម្តង​» ។

សម្តេច​តេ​ជោ បាន​បន្ត​ថា បើ​ប្រជាជន​នៅ​អឺរ៉ុប​ប៉ះពាល់​ដោយសារ​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​នោះ កម្ពុជា​ក៏​ប៉ះពាល់​ដែរ​ព្រោះថា កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​នៅ​អឺរ៉ុប ។ តែ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ផលិតផល​នៅ​កាន់​ទីផ្សារ​ទៅ​បណ្តា​ប្រទេស​ផ្សេង​ផង​ដែរ ។

សម្តេច​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ណាស់ ក្នុង​ការ​ស្វែងរក​ទីផ្សារ​ក្រៅពី​ទៅ​អឺរ៉ុប និង​អា​មេ​រិ​ក​នោះ​ទេ គឺ​បាន​ស្វះ​ស្វែងរក​ទីផ្សា​ផ្សេង​ដូច​ជា នៅ​ទីផ្សា​ប្រទេស​ចិន កូរ៉េ​ខាងត្បូង ជប៉ុន នៅ​អា​រ៉ាប់​អា​រ៉ា​ជាដើម ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​នានា​នេះ​បង្ហាញ​ថា កម្ពុជា​មាន​លទ្ធភាព​ក្នុង​ផលិត ។ ការ​នាំ​ចេញ​ផលិតផល​ផ្នែក​វាយ​ន​ភណ្ឌ នៅ​ក្នុង​ឆ្នាំ​២០២២​កន្លង​មកនេះ​ទំហំ​នៃ​ការ​នាំ​ចេញ​ផលិតផល​មាន​ជាង​២៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ដោយឡែក​វិស័យ​កាត់ដេរ និង​ស្បែកជើង​មាន​ប្រមាណ​ជាង​១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ សម្តេច​តេ​ជោ បាន​បន្ថែម​ថា អ្វី​ដែល​កើតមក​ដល់​បច្ចុប្បន្ន​នេះ ដោយសារ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដែល​ម្ខាង​ធ្វើការ​បង្កើត​ការ​ផលិតផល​ក្នុងស្រុក និង​ម្ចាស់​ទៀត​ខិតខំ​ស្វែងរក​ទីផ្សារ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រក​ចំណូល​បាន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​ឲ្យ​កម្មករ​កម្មការិនី​ធ្វើការ​គិត​ថា បើ​គ្មាន​រោងចក្រ​នៅ​កម្ពុជា​ទេ​នោះ កម្មករ និង​មិន​មានការ​ងា​ធ្វើ​នោះ​ទេ គឺ​ច្បាស់​ជា​ធ្វើ​កសិកម្ម​នៅ​ស្រុក​ជា​មិន​ខាន ។

សូម​ជម្រាប​ថា ក្រោយ​ពី​ប្រទេស​រុ​ស្ស៉ី បាន​បើក​ការ​វា​.​យ​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នោះ ជម្លោះ​រវាង​ប្រទេស​ទាំង​២ នៅ​តែ​អូស​បន្លា​យមក​ដល់​សព្វ​ថ្ងៃនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​មួយ​ចំនួន​ក្នុង​សកលលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ