ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញា.ក់​សា.ច់, អ្នក​​ជិះ​នាវា​មុជ​ទឹក​ខ្នាត​តូច​ទៅ​មើល​ Titanic ត្រូវ​តែ​ចុះ​ហត្ថលេខា​លើ​លិខិត​ស្ម័គ្រ​ស្លា.ប់

1 ឆ្នាំ មុន

អ្នក​​ដែល​ធ្លាប់​​ជិះ​​នាវា​មុជ​ទឹក​​​ទីតាន​ទៅ​មើល​ខ្មោច​កប៉ាល់​ថាយថានិច​នៅ​បាត​មហា​សមុទ្ទ​អាត្លង់​ទិច​​ បាននិយាយ​រៀប​រាប់​នូវ​រឿង​រ៉ាវ​អាថ៌កំបាំង​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​ និង​ញញើត​ជា​ទី​បំផុត​​។ គាត់​​ប្រាប់​ថា​ភ្ញៀវ​​​​​ដែល​ចង់​​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​គ្រោះ​ថ្នាក់​ទៅ​​​ទី​​នោះ​ត្រូវ​តែ​ចុះ​ហត្ថលេខា​នៅ​លើ «លិខិត​ស្ម័គ្រ​ស្លាប់ ឬ​លិខិត​ត្រៀម​ខ្លួន​ស្លាប់»​​។ ពោល​គឺ​ត្រូវ​ចុះ​ហត្ថលេខា​រហូត​ដល់​ទៅ​​បី​ដង​​​។ ​គាត់​​ប្រាប់​​ថា​​នៅ​​​ពេល​ចុះ​ហត្ថលេខា​ច្រើន​ដល់​ថ្នាក់​នេះ​​, វា​​ធ្វើ​ឱ្យ​​​មនុស្ស​យើង​ចេះ​តែ​មាន​អារម្មណ៍​ថា​សេចក្ដី​ស្លាប់​ហាក់​ដូច​ជា​នៅ​នឹង​មុខរបស់​ពួក​គេ​​គ្រប់​ពេល​វេលា​។​ ​អាច​និយាយ​​ម៉្យាង​ទៀត​ថា​វា​ជា​ប្រផ្នូល​​អាក្រក់​​​ដែល​​តាម​លង​បន្លាច​ពួក​គេ​​។​…

អ្នក​​ដែល​ធ្លាប់​​ជិះ​​នាវា​មុជ​ទឹក​​​ទីតាន​ទៅ​មើល​ខ្មោច​កប៉ាល់​ថាយថានិច​នៅ​បាត​មហា​សមុទ្ទ​អាត្លង់​ទិច​​ បាននិយាយ​រៀប​រាប់​នូវ​រឿង​រ៉ាវ​អាថ៌កំបាំង​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​ និង​ញញើត​ជា​ទី​បំផុត​​។ គាត់​​ប្រាប់​ថា​ភ្ញៀវ​​​​​ដែល​ចង់​​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​គ្រោះ​ថ្នាក់​ទៅ​​​ទី​​នោះ​ត្រូវ​តែ​ចុះ​ហត្ថលេខា​នៅ​លើ «លិខិត​ស្ម័គ្រ​ស្លាប់ ឬ​លិខិត​ត្រៀម​ខ្លួន​ស្លាប់»​​។ ពោល​គឺ​ត្រូវ​ចុះ​ហត្ថលេខា​រហូត​ដល់​ទៅ​​បី​ដង​​​។ ​គាត់​​ប្រាប់​​ថា​​នៅ​​​ពេល​ចុះ​ហត្ថលេខា​ច្រើន​ដល់​ថ្នាក់​នេះ​​, វា​​ធ្វើ​ឱ្យ​​​មនុស្ស​យើង​ចេះ​តែ​មាន​អារម្មណ៍​ថា​សេចក្ដី​ស្លាប់​ហាក់​ដូច​ជា​នៅ​នឹង​មុខរបស់​ពួក​គេ​​គ្រប់​ពេល​វេលា​។​ ​អាច​និយាយ​​ម៉្យាង​ទៀត​ថា​វា​ជា​ប្រផ្នូល​​អាក្រក់​​​ដែល​​តាម​លង​បន្លាច​ពួក​គេ​​។​

បើ​សម្រាប់​អ្នក​មាន​​អរូបិយ​ជំនឿ​ផ្សេង​ៗ,​ ​នៅ​ទ្វីប​អាស៊ី​ អ្នក​ខ្លះ​គេ​សុទ្ធ​តែ​បែរ​​បន់​សូម​ម្ចាស់​ទឹក​ ម្ចាស់​ដី ដើម្បី​ឱ្យ​ការ​ធ្វើ​ដំណើរ​​របស់​ខ្លួន​ទទួល​បាន​​​សេច​ក្ដី​សុខ​សប្បាយ​។ ប៉ុន្តែ​ពួក​អឺរ៉ុប និង​អាមេរិក​​​មិន​សូវ​មាន​ជំនឿ​លើ​ផ្នែក​ហ្នឹង​ទេ​ ព្រោះ​គេ​ឱ្យ​តម្លៃ​ទៅ​លើ​ផ្នែក​វិទ្យាសាស្ត្រ​ និង​ប្រាកដ​និយម​។​ ​លោក​ម៉ាយ​ រីស (Mike Reiss) ​ជា​អ្នក​ធ្លាប់​​ជិះ​នាវា​ទីតាន​​ប្រាប់​ថា​ «​លោក​ត្រូវ​តែ​ចុះ​ហត្ថលេខា​លើ​លិខិត​​១​ច្បាប់​ដែល​ទទួល​ខុស​ត្រូវ​រឿង​គ្រោះ​ថ្នាក់​ ឬ​ស្លាប់​-រស់​ដោយ​ខ្លួន​ឯង​, ​បើ​មាន​ហេតុ​ការណ៍​អាក្រក់​​កើត​ឡើង​ជា​យថា​ហេតុ​។

លោក​ម៉ាយ រីស (Mike Reiss) ធ្លាប់​ជិះ​នាវា​ Titan ចុះ​ទៅ​ដល់​កន្លែង​ដែល​កប៉ាល់​ Titanic បាន​លិច

តាម​ពិត​ ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ស្លាប់​-រស់ ​​​​ដែល​​តម្រូវ​ឱ្យ​​សាមី​ខ្លួន​ទទួល​​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​​ វា​មិន​មែន​ជា​រឿង​ថ្មី ហើយ​ប្លែក​ពេក​ទេ​។ បុគ្គលិក​ដែល​ត្រូវ​ចុះ​បំពេញ​បេសក​កម្ម​នៅ​តំបន់​គ្រោះ​ថ្នាក់ ឬ​តំបន់​​មាន​សង្គ្រាម​ ក៏​គេ​តម្រូវ​ឱ្យ​សាមីខ្លួន​ចុះ​ហត្ថ​លេខា​​​ត្រៀម​ស្លាប់ ឬ​ស្ម័គ្រ​ស្លាប់​របៀ​បនេះ​ដែរ​។ ​សូម្បី​តែ​អ្នក​ដែលចង់​ធ្វើ​ដំណើរ​ទៅ​មើល​តំបន់​គ្មាន​កង​ទ័ព​ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំង​២​ មុន​នឹង​​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ទី​នោះ សាមីខ្លួន​ត្រូវ​តែ​ចុះ​ហត្ថ​លេខា​​លើ​លិខិត​ត្រៀម​ស្លាប់​។​

ក៏​ប៉ុន្តែ​​នៅ​ក្នុង​កាលៈ​ទេសៈ​ផ្សេង​មិន​សូវ​ប្រឈម​ខ្លាំង​ដូច​ចុះ​ទៅ​​មើល​ខ្មោច​កប៉ាល់​ថាយថានិច​នៅ​បាត​មហា​សមុទ្ទ​ទេ​​។ ទៅ​ទី​នោះ, ​ឱកាស​​​​​ដែល​អ្នក​ដំណើរ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ស្លាប់​​​សឹង​តែ​១០០%​ទៅ​ហើយ​។ លោក​ម៉ាយ រីស​ ថ្លែង​ថា​នៅ​លើ​លិខិត​ដែល​គេ​ប្រគល់​​មក​ឱ្យ​យើង​ស៊ីញ៉េ​នោះ​មាន​និយាយ​ពី​ការ​ត្រៀម​ស្លាប់​បី​ដង​ គ្រាន់​តែ​នៅ​លើ​ទំព័រ​ទី១​​នៃ​កិច្ច​សន្យា​។​

កិច្ច​សន្យា​រវាង​ក្រុមហ៊ុន​ OceanGate Expeditions និង​អ្នក​ដំណើរ​ផ្សង​ព្រេង​ទៅ​មើល​ខ្មោច​កប៉ាល់​ Titanic។ ​សាមី​ខ្លួន​ម្នាក់​ៗ​ត្រូវ​តែ​ចុះ​ហត្ថ​លេខា​ទទួល​ខុស​ត្រូវ​ស្លាប់-រស់​ ដោយ​ខ្លួន​ឯង​។​ គេ​អាច​ហៅ​ដោយ​សាមញ្ញ​ថា​ «កិច្ច​សន្យា​ស្ម័គ្រ​ស្លាប់ ឬ​កិច្ច​សន្យា​ត្រៀម​ស្លាប់​»

គាត់​​​ធ្វើ​ដំណើរ​នៅ​ក្នុង​នាវា​ទីតាន​​​កាល​ពី​ឆ្នាំ​២០២២​។ គាត់និយាយ​រម្លឹក​ទៅ​ដល់​​ព្រឹត្តិការណ៍​នៅ​ក្នុង​គ្រា​នោះ​​ថា​គ្រាន់​តែ​​​ដាក់​ជើង​ជាន់​លើ​នាវា​​​នេះ​ភ្លាម, នៅ​ក្នុង​ចិត្ត​របស់​គាត់​ស្រមៃ​គិត​ថា​នេះ​ប្រហែល​ជា​ជីវិត​ចុង​ក្រោយ​របស់​គាត់​ហើយ​។​​ គាត់​គិត​ថា​នៅ​ពេល​​មនុស្ស​មាន​អារម្មណ៍​បែប​នេះ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​, មនុស្ស​គ្រប់​គ្នា​លែង​ខ្វល់​ខ្វាយ​អ្វី​ទាំង​អស់។​​ ស្លាប់​ក៏ដោយ រស់​ក៏​ដោយ​ តាម​​តែ​វាសនា​ជា​អ្នក​កំណត់​ ឬ​តាម​យថាកម្ម​ទៅ​ចុះ​។​ គ្រប់​គ្នា​ដឹង​ច្បាស់​​​ថា​ខ្លួន​កំពុង​​ដើរ​​ឆ្ពោះ​​​ទៅ​​មាត់​​​ជ្រោះ​មរណៈ​​។​

អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​សា​មុន​នៅ​ក្នុង​នាវា​ Titan ដែល​​បាន​វិល​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិ​ភាព​

លោក​ម៉ាយ រីស​ជា​អ្នក​សរសេរ​អត្ថ​បទ​ និង​ជា​ផលិត​ករ​​ភាព​យន្ត​​​។ ​លោក​​​ប្រាប់​ថា​​ការ​ធ្វើ​ដំណើរ​ចុះ​ទៅ​បាត​មហា​សមុទ្ទ​នោះ​គឺ​ជា​ការ​រុក​រក​នៅ​ក្នុង​ទី​អាថ៌​កំបាំង​ពិត​ៗ។​ វា​មិន​មែន​ជា​ការ​ធ្វើ​ដំណើរ​លម្ហែ​កាយ​ធម្ម​តា​នោះ​ទេ​។ តាម​ពិត​ទៅ, អ្នក​ទាំង​នោះ ​គ្មាន​ចេតនា​​​​ផ្សងព្រេង​នឹង​រឿង​គ្រោះ​ថ្នាក់​​ទេ​។ ពួក​គេ​ជា​អ្នក​​ធ្វើ​ដំណើរ​ត្រាច់​ចរ​ដើម្បី​​ស្រាវ​ជ្រាវ​​របស់​​​​ដែល​ពួក​គេ​ចង់​ឃើញ​។​ លោកម៉ាយ រីស​​ធ្លាប់​​​ចុះ​ទៅបាត​មហា​សមុទ្ទ​ចំនួន​៣​ដង​តាម​រយៈ​ក្រុមហ៊ុន​អូសេនហ្គេត អ៊ិចស្ពីឌីសឹន។ គាត់​​ចុះ​ទៅ​មើល​ខ្មោច​គាត់​​កប៉ាល់​ថាយថានិច​ម្ដង និង​មុជ​ទៅ​តំបន់​ឆ្នេរ​សមុទ្ទ​ញូយ៉ក​២​ដង​។ ករណី​ដាច់​ការ​​ទាក់​ទង​គ្នា​កើត​ឡើង​ទាំង​បី​ដង​។​​​

ជន​រង​គ្រោះ​ទាំង​៥​នាក់​ដែល​បាន​ជិះ​នៅ​ក្នុង​នាវា​ Titan

​បញ្ហា​មិន​មែន​ដោយ​សារ​នាវា​នេះ​ផលិត​មក​អន់​ពេក​ទេ។​​ ប៉ុន្តែ​ដោយ​សារ​បច្ចេក​វិទ្យា​​​ទំនើប​ខ្លាំង​​។ ម៉្លោះ​ហើយ​ ​អ្នក​ដំណើរ​ត្រូវ​សិក្សា​ស្វែង​យល់​ថ្មី​ៗ​រហូត ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ចុះ​ទៅ​​បាត​សមុទ្ទ​​​។ ​គេ​មិន​​​​ដឹង​ថា​នាវា​​​បាន​ចុះ​ទៅ​ដល់​បាត​សមុទ្ទ​ហើយ​​ទើប​ផ្ទះ​?​ ឬ​ចុះ​មិន​ទាន់​ដល់​បាត​ដី​ទេ​ស្រាប់​តែ​ផ្ទុះ​​កណ្ដាល​ទី​?​ ​ជា​ធម្មតា,​ នាវា​នេះ​ត្រូវ​ការ​ពេល​​​២​ម៉ោង​​ទើប​​ចុះ​ទៅ​​ដល់​បាតដី​​​ជម្រៅ​៣៨០០​ម៉ែត្រ​។ ប៉ុន្តែជាក់ស្ដែង​, នាវា​ចុះ​បាន​១ម៉ោង និង​៤៥​នាទី​ស្រាប់​តែ​ដាច់​ការ​ទាក់​ទង​គ្នា​តែម្ដង​​​។​

​​និយាយ​​ដោយ​ខ្លី, ​អ្នក​​ទាំង​៥​នោះ​​​គ្មាន​ឱកាស​​​ឡើង​ទៅ​លើ​ផ្ទៃ​ទឹក​វិញ​ទេ​។ ទី​១- ឧបមា​ថា​​នាវា​នេះ​មិន​ផ្ទុះ​ទេ​ ត្រឹម​​​គាំង​ម៉ាស៊ីន​នៅ​បាត​សមុទ្ទ​។ ​​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ក៏​មិន​ដឹង​ទៅ​ជួយ​ពួក​គេ​យ៉ាង​ម៉េច​​។ កាល​ពី​ពេល​កន្លង​មក,​ គេ​អាច​​​ស្រង់​នាវា​ដែល​ជាប់​កឿង​ត្រឹម​​​តែ​ជម្រៅ​រាប់​រយ​ម៉ែត្រ​ពី​ក្រោម​ផ្ទៃ​ទឹក​​​​។ ប៉ុន្តែ​​ជាក់​ស្ដែង​​, នាវា​ទីតាន​បាន​​មុជ​​ជ្រៅ​រហូត​ដល់​​រាប់​​ពាន់​ម៉ែត្រ​​​​។ ​​ទី២- ខ្យល់​អុក​ស៊ីហ្សែ​ន​​ដែល​បម្រុង​ទុក​នៅ​ក្នុង​នាវា​អាច​ដក​ដង្ហើម​បាន​​៩៦​ម៉ោង​។ បើ​ទុក​ជា​គេ​អាច​ស្រង់​នាវា​នេះ​ឡើង​មក​លើ​ផ្ទៃ​ទឹក​, ក៏​ត្រូវ​ការ​ពេលវេលា​រាប់​អាទិត្យ ឬ​រាប់​ខែ​ទៅ​មុខ​ទៀត​។​ ដូច្នេះ ពួក​គេ​អស់​ខ្យល់​អុក​ស៊ី​ហ្សែន​ដក​ដង្ហើម​ដដែល​​​៕​

ប្រភព៖ ទស្សនាវដ្ដី insider
https://www.insider.com/titanic-submersible-former-passenger-waiver-page-1-death-3-times-2023-6

ជន​រង​គ្រោះ​ទាំង​៥​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​នាវា​​ Titan
លោក​ម៉ាយ រីស (Mike Reiss) ធ្លាប់​ជិះ​នាវា​ Titan ចុះ​ទៅ​ដល់​កន្លែង​ដែល​កប៉ាល់​ Titanic បាន​លិច

លោក​ម៉ាយ រីស (Mike Reiss) ធ្លាប់​ជិះ​នាវា​ Titan ចុះ​ទៅ​ដល់​កន្លែង​ដែល​កប៉ាល់​ Titanic បាន​លិច
គ្រោង​នាវា​ Titanic ដែល​ជន​រ​ងគ្រោះ​ចុះ​មើល​ដល់​បាត​មហា​សមុទ្ទ
គ្រោង​នាវា​ Titanic ដែល​ជន​រ​ងគ្រោះ​ចុះ​មើល​ដល់​បាត​មហា​សមុទ្ទ
នាវា​ Titanic កាល​មិន​ទាន់​លិច​ទៅ​បាត​មហា​សមុទ្ទ​អាត្លង់ទិច
រូប​គំនូរ​របស់​អ្នក​ជំនាញ​ដែល​គិត​ថា​នាវា​ Titan ទទួល​រង​សម្ពាធ​ដ៏​ខ្លាំង​ក្លា​បំផុត​ ដែល​តួ​នាវា​​ផត​កាន់​តែ​ខ្លាំង​ទៅ​​ៗ​ដើម្បី​ទប់​ទល់​នឹង​សម្ពាធ​ពី​ខាង​ក្រៅ​។ ដល់​ដំណាក់​កាល​ដែល​ទប់​សម្ពាធ​លែង​ជាប់​, ​តួ​នាវា​ក៏​គាប​​ចូល​គ្នា​កាន់​តែ​ខ្លាំង​ប្រៀប​ដូច​ជា​គេ​ពូត​ខោ​អាវ​។​ មិន​យូរ​ប៉ុន្មាន​, នាវា​ក៏​ផ្ទុះ​បែក​ជា​ចម្រៀក​ៗ​ដោយ​សារ​កម្លាំង​សម្ពាធ​​នៅ​បាត​មហា​សមុទ្រ​អាត្លង់​ទិច ដែល​មាន​​ជម្រៅ​៣៨០០​ម៉ែត្រ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ