ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​របស់​ប្រធាន​នាវាមុជទឹក​ដែល​បាត់​ខ្លួន គឺជា​ចៅស្រី មហាសេដ្ឋី​ ស្លា​.​ប់​ក្នុង​កប៉ាល់​ទី​តា​និក

1 ឆ្នាំ មុន

ទីក្រុង​ញូវយ៉ក ៖ កាសែត New York Times បាន​និយាយ កាលពី​ថ្ងៃ​ពុធ ទី​២១ ខែមិថុនា…

ទីក្រុង​ញូវយ៉ក ៖ កាសែត New York Times បាន​និយាយ កាលពី​ថ្ងៃ​ពុធ ទី​២១ ខែមិថុនា ឆ្នាំ​២០២៣​នេះ​ថា លោក Stockton Rush ដែល​ជា​អ្នក​ជិះ​លើ​នាវាមុជទឹក ដែល​បាត់​ខ្លួន​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​រៀប​ការ​ជាមួយ​ចៅស្រី របស់​មហាសេដ្ឋី ២​នាក់​ប្តី​ប្រពន្ធ ដែល​បាន​ស្លា​.​ប់ នៅ​ពេល​ដែល​កប៉ាល់​ទី​តា​និក បាន​លិច​នៅ​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​១៩១២ បន្ទាប់​ពី​បុក​ផ្ទាំង​ទឹកកក នៅ​ម៉ោង​១១​និង​៤០​យប់ ។

ចៅស្រី​មហាសេដ្ឋី គឺ​អ្នកស្រី Wendy Rush បាន​រៀប​ការ​ជាមួយ​លោក Stockton Rush ជានា​យក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Ocean Gate មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​ដំណើរការ​នាវាមុជទឹក Titan ហើយ​បាន​បាត់​ដំណឹង កាលពី​ថ្ងៃអាទិត្យ ខណៈ​លោក Stockton និង​មនុស្ស​០៤​នាក់​ផ្សេង​ទៀត បាន​ចុះ​ទៅ​កាន់​បាត់សមុទ្រ ដើម្បី​ទស្សនា ការ​លិច​កប៉ាល់​ទី​តា​និក នៅ​ឯ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ។

របាយការណ៍​ថា អ្នកស្រី Wendy Rush គឺជា​ចៅស្រី​បង្កើត​របស់​មហាសេដ្ឋី Isidor Straus និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ Ida ពួក​គាត់​ទាំង​២​នាក់ គឺជា​កំពូល​អ្នកមាន ដែល​ជា​សហ​ម្ចាស់​ហាង​ទំនិញ​ឈ្មោះ Macy បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​កប៉ាល់​ទី​តា​និក​។ នៅ​ពេល​ដែល​កប៉ាល់​ទី​តា​និក បាន​បុក​ផ្ទាំង​ទឹកកក នៅ​ម៉ោង​១១​និង​៤០​យប់ ហើយ​លិច​នៅ​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​១៩១២​។ អ្នក​ទាំង​២ ក៏​បាន​ស្លា​.​ប់ ក្នុង​ចំណោម​មនុស្ស​ជាង ១,៥០០​នាក់ ខណៈ​កប៉ាល់​យក្ស​ធំ​ជាងគេ​បំផុត​កាលសម័យ​នោះ ដឹក​មនុស្ស​បាន​ចំនួន ២,២២៤​នាក់ ។

អ្នកស្រី Wendy Rush គឺជា​នាយក​ផ្នែក​ទំនាក់ទំនង នៃ​ក្រុមហ៊ុន Ocean Gate ហើយ​អ្នកស្រី​មាន​បេសកកម្ម​ចំនួន ០៣​ដង រួច​មក​ហើយ រួម​ទាំង​លើក​នេះ ដើម្បី​ទៅ​កាន់​បំណែក នៃ​ប៉ា​ល់​ទី​តា​និក ក្នុង​ឆ្នាំ​២០២១ ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​នេះ ។

រឿង​សោកនាដកម្ម​របស់​លោក Isidor Straus និង​ប្រពន្ធ​ឈ្មោះ Ida ត្រូវ​បាន​រៀបរាប់​ឡើង​វិញ នៅ​ក្នុង​ខ្សែភាពយន្ត​រឿង “Titanic” របស់​លោក James Cameron ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​ឆ្នាំ​១៩៩៧ ។ គូស្នេហ៍​មួយគូ​នេះ កាន់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​គ្រែ ខណៈ​ដែល​កប៉ាល់​ទី​តា​និក បាន​លិច​ចុះ​ក្រោម​សមុទ្រ នា​ពេល​នោះ ៕

Scene from Titanic

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ