ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួញ​ដូរ​២​នាក់​ ប្រើ​ប្រាស់​​គ្រឿងញៀ.ន​​២​នាក់​​ត្រូវ​ប៉ូលិស​​ចាប់​បញ្ជូន​ទៅ​តុលា​​ការ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវ​ជន​៤​នាក់​ត្រូវ​នគរ​បាល​​ខណ្ឌ​៧​មករា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ​ខណៈ​ដែល​​ពួក​គេ​២​នាក់​​ដែល​ម្នាក់​​នៅ​សង្កាត់​​​អូរ​ឫស្សី​ទី​១ និង​ម្នាក់​ទៀត​នៅ​សង្កាត់​​ទន្លេ​បាសាក់​យក​ថ្នាំញៀន​​ទៅ​លក់​ដូរ ​​និង​២​នាក់​ទៀត​​​កំពុង​ប្រើ​ប្រាស់​យ៉ាង​ជោក​ជាំ​ខ្លួន​​នៅ​ភូមិ​​សាស្ត្រ​​សង្កាត់​មនោរម្យ

រាជធានីភ្នំពេញ ៖ យុវ​ជន​៤​នាក់​ត្រូវ​នគរ​បាល​​ខណ្ឌ​៧​មករា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ​ខណៈ​ដែល​​ពួក​គេ​២​នាក់​​ដែល​ម្នាក់​​នៅ​សង្កាត់​​​អូរ​ឫស្សី​ទី​១ និង​ម្នាក់​ទៀត​នៅ​សង្កាត់​​ទន្លេ​បាសាក់​យក​ថ្នាំញៀន​​ទៅ​លក់​ដូរ ​​និង​២​នាក់​ទៀត​​​កំពុង​ប្រើ​ប្រាស់​យ៉ាង​ជោក​ជាំ​ខ្លួន​​នៅ​ភូមិ​​សាស្ត្រ​​សង្កាត់​មនោរម្យ ។

​​យុវ​ជន​​ទាំង​៤​នាក់ ​១-ឈ្មោះ​​នៅ ​សុខ​លីន ​អាយុ​​២១ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​​ស្នាក់​នៅ​​ផ្ទះ​ជួល​ផ្លូវ​សុធា​រស សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ២-ឈ្មោះ​​ឡឺយ ទី ហៅ​ធី អាយុ​២៦​ឆ្នាំ ​​រស់​នៅ​លើ​ដំបូល​ជាន់​ទី​៤ សង្កាត់​អូរ​ឫស្សី​​ទី​១ ខណ្ឌ​៧​មករា ពីរនាក់​ខាង​លើ​នេះ​​គឺ​ជា​ក្រុម​ជួញ​ដូរ​គ្រឿងញៀន​​ និង​ប្រើ​ប្រាស់​​ ៣-ឈ្មោះ​ណាង ​ផាន់​ពី​ដែល អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៤៣E5 ផ្លូវ​លេខ​១២៨ សង្កាត់​មនោរម្យ ​ខណ្ឌ​៧​មករា​ និង​៤-ឈ្មោះ​​រឿន រ៉ូ អាយុ​២៣​ឆ្នាំ ​មុខ​របរ​យាម​​រថយន្ត ទី​លំនៅ​ផ្ទះលេខ​១៥០E3 ផ្លូវ​លេខ​១០៩ សង្កាត់​មនោរម្យ ខណ្ឌ ៧​មករា ពីរ​នាក់​​ខាង​ក្រោម​នេះ​គឺ​ជា​ក្រុម​​ប្រើ​ប្រាស់​គ្រឿង​ញៀន ។ ​ជា​មួយ​ការ​ឃាត់​​ខ្លួន ​សមត្ថ​កិច្ច​ដក​ហូត​វត្ថុ​តាង​មាន​ថ្នាំ​ ពណ៌​ប្រផេះ​ចំនួន​១៦​គ្រាប់ ថ្នាំ​ពណ៌​លឿង​ចំនួន​៣៦​គ្រាប់ ថ្នាំ​ពណ៌​ខៀវ​ចាស់​៣៦​គ្រាប់ ថ្នាំ​ពណ៌​ផ្កា​ឈូក​១គ្រាប់ ថ្នាំ​ម៉ា​ទឹក​កក​ចំនួន​១០​កញ្ចប់​តូច និង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ថ្នាំ​ញៀន​​មួយ​ចំនួន​ទៀត ។

​តាម​ព័ត៌​មាន​ពី​មន្ត្រី​​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ ៧​មករា ​ឱ្យ​ដឹង​ថា ​លទ្ធ​ផល​ទាំងអស់​នេះ​ផ្តើម​ចេញពី​ការ​ស៊ើប​អង្កេត​​ និង​ស្រាវជ្រាវ​​រវាង​នគរបាល​​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ និង​ន​គរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​​បាល​សង្កាត់​អូរ​ឫស្សី​​ទី ១ ​បាន​រក​ឃើញ​ដំបូង​នោះ គឺ​យុវ​ជន​​២​នាក់ ដែល​សំងំ​លាក់​ខ្លួន​​ប្រើ​ប្រាស់​​គ្រឿងញៀន​​នៅ​លើ​ដំបូលជាន់​ទី​៤ ទី៥ ស្ថិត​ក្នុង​សង្កាត់​មនោរម្យ ​និង​​ឈាន​ទៅ​ឃាត់​ខ្លួន​យុវ​ជន​ម្នាក់​ទៀត​ដែល​បាន​យក​ថ្នាំ​ទៅ​​លក់​ផង និង​ប្រើ​ប្រាស់​​ខ្លួន​ឯង​ផង នៅ​ម្តុំ​​អូរ​ឫស្សី​ ដោយ​ការ​បង្ក្រាប​​នេះ គឺ​ធ្វើ​ឡើង​​​តាម​រយៈ​សមត្ថ​កិច្ច​​មូល​ដ្ឋាន។ លោក​អនុសេនីយ៍​ទោ ​ថោង ម៉ារ​ឌី ប្រធាន​​ន​គរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​សង្កាត់​អូរ​ឫស្សី​​ទី​១ បាន​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​កម្លាំង​ល្បាត​ក្នុង​មូល​ដ្ឋាន​​របស់​លោក​បាន​ឃាត់​ខ្លួន​​យុវ​ជន​ឈ្មោះ​ឡឺយ ទី ហៅ​ធី ​ដែល​ឈ្មោះ​នេះ​មិន​មាន​​អាសយ​ដ្ឋាន​នៅ​ទី​នេះ​ទេ បាន​និង​កំពុង​​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​គ្រឿងញៀន​​ផង​ប្រើ​ប្រាស់​​ខ្លួន​ឯង​ផង​នៅ​​លើ​ដំបូល​ជាន់​ទី​៤ ។ លោក​ថោង ម៉ារ​ឌី បាន​​បន្ត​ថា ​បន្ទាប់​ពី​កម្លាំង​​​ល្បាត​បាន​ឃើញ​​សកម្ម​​ភាព​របស់​យុវ​ជន​ម្នាក់​នោះ ធ្វើ​សកម្ម​ភាព​​ក៏​​​បាន​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​តែ​ម្តង​ ។ ជន​ពាក់​ព័ន្ធ​​ក្នុង​អំពើ​ជួញ​ដូរ និង​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ទាំង​៤​នាក់ ត្រូវបាន​​នគរ​បាល​​ខណ្ឌ ៧​មករា រៀប​ចំ​សំណុំ​រឿង​​បញ្ជូន​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់៕