ទីបំផុត! រកឃើញម្ចាស់ជ័យលាភីពានរង្វាន់បាល់ទាត់អភិបាលខេត្តសៀមរាប រដូវកាលទី១ ប្រចាំឆ្នាំ២០២៣
- សៀមរាប
ខេត្តសៀមរាប ៖ ឆ្លងតាមការប្រកួតរយៈពេល ១៨សប្តាហ៍ របស់ក្រុមកីឡាករបាល់ទាត់ទៅតាមពូល
ខេត្តសៀមរាប ៖ ឆ្លងតាមការប្រកួតរយៈពេល ១៨សប្តាហ៍ របស់ក្រុមកីឡាករបាល់ទាត់ទៅតាមពូល
ខេត្តសៀមរាប ៖ ឆ្លងតាមការប្រកួតរយៈពេល ១៨សប្តាហ៍ របស់ក្រុមកីឡាករបាល់ទាត់ទៅតាមពូល ក្នុងការសន្សំពិន្ទុក្នុងពូលនិមួយៗ ដើម្បីទទួលនូវពានរង្វាន់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ត្រូវបានបិទការប្រកួតកាលពីរសៀលថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រមទាំង លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីគ្រប់គ្រឹះស្ថាន សិក្សាក្នុងខេត្ត ចូលរួមអបអរសាទរ ក្នុងការប្រកួត នៃ វគ្គផ្តាច់ព្រ័ត្រ យ៉ាងច្រើនកុះករផងដែរ ។
តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួត លោក លី ប៊ុនណា ប្រធាន មន្ទីរអប់រំយុវជន និង កីឡា ខេត្ត បានឲ្យដឹងថា ក្រុមកីឡាករមកចូលរួមប្រកួត មាន១៤ក្រុម មកពី១២ក្រុង ស្រុក និង សាលាខេត្តសៀមរាប និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយមានក្រុមកីឡាករមួយក្រុមៗ ស្មើ៣៦នាក់ សរុបចំនួន៥០៤នាក់ ។
ចំពោះរូបមន្តនៃការប្រកួតធ្វើការបែងចែកពូលជា២ពូល ដោយទាត់សន្សំពិន្ទុក្នុងពូលនិមួយៗ រួចយកចំណាត់ថ្នាក់លេខ១ និងលេខ២ក្នុងពូល មកប្រកួតខ្វែងឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ។ ជាលទ្ធផលនៃការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រុមទទួលជ័យលាភី រួមមាន ចំណាត់ថ្នាក់លេខ១ ទទួលបានមកពី ក្រុមហនុមាន ក្រុងសៀមរាប ។ ចំណាត់ថ្នាក់លេខ២ បានទៅ ក្រុមហនុ មានស្រុកពួក ។ ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមហនុមានអង្គរ និង ចំណាត់ ថ្នាក់លេខ៤ បានទៅក្រុមហនុមានស្រុកប្រាសាទបាគង ។
មានប្រសាសន៍បិទការប្រគួតនោះលោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានលើកសរសើរចំពោះការរៀបចំឱ្យមាន កម្មវិធីប្រគួត កីឡាបាល់ទាត់ដណ្តើមពានរង្វាន់របស់អភិបាលខេត្តនេះឡើង ដែលបានរួមសហការល្អជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្នុងការប្រគួតកីឡា បាល់ទាត់ពានរង្វាន់រដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៣ ដំណើរការទៅដោយប្រកបដោយជោគជ័យ ។
លោកបានបន្តទៀតថា សកម្មភាពនៃការចូលរួមរបស់កីឡាករមកពីក្រុង ស្រុក ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជា ឲ្យមានកិត្តិយសលើឆាកអន្តរជាតិ ។ លោកក៏លើកផងដែរថា តាមរយៈនៃការប្រគួតដែលបានបញ្ចប់នាពេលនេះ យើងជ្រើស រើសរកឃើញ នូវកីឡាករឆ្នើមៗ ហើយក៏ជាការវាស់ស្ទង់កម្រិតបច្ចេកទេសប៉ុណ្ណោះទេ គឺ ផ្តល់នូវធនធានមនុស្ស ប្រកបដោយសម្បទាមាំមួន សុខភាពល្អ និង ប្រាជ្ញាឈ្លាសវៃ មានការសាមគ្គីល្អ ទូលំទូលាយ ក្នុងការរួមគ្នាថែរក្សាការពារបូរណភាពទឹកដី ប្រពៃណីទំនៀមទំលាប់ឲ្យបាន គង់វង្ស ។
លោកបន្តទៀតថា វិស័យកីឡាបានលើស្ទួយកិត្តិយសជាតិ ធ្វើឱ្យអន្តរជាតិ កាន់តែស្គាល់អត្តចរិក ទំនៀមទំលាប ប្រពៃណីខ្មែរ ហើយកីឡាជាទូតសន្តិភាព និង សាមគ្គីភាព ធ្វើឲ្យយុវវ័យគ្រប់រូបចាកឆ្ងាយពីគ្រឿងញៀន ។ លោកក៏បានផ្តាំផ្ញើ និង អំពាវនាវដល់គ្រប់ស្ថាប័ន សហគមន៍ គ្រឹះស្ថានសិក្សា បន្តនូវវប្បធម៌សាមគ្គី ដើម្បីឱ្យវិស័យកីឡា មានការអភិវឌ្ឍន៍រីកចម្រើន ក្នុងគោលដៅសុខមាលភាពផ្លូវកាយ បញ្ញាស្មារតី ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ កីឡានាំមកនូវសន្តិភាព ។
ម្យ៉ាងទៀតក្រុមកីឡាករទាំងអស់ កុំមោទនភាពនូវជ័យជំនះរបស់ខ្លួន គឺត្រូវខិតខំហ្វឹកហាត់នូវបច្ចេកទេសរបស់ខ្លួនបន្តថេមទៀត ទាំងអ្នកឈ្នះ អ្នកចាញ់ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដណ្តើមភាពឈ្នះនៅឆ្នាំក្រោយៗទៀត ។ ម្យ៉ាងទៀតសូមក្រុមកីឡាករទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
ក្នុងនោះដែរ ម្ចាស់ជ័យលាភីលេខ១ ទទួលបានថវិកា១០លានរៀល និងពានរង្វាន់មួយ និងមេដាយចំនួន៣៦គ្រឿង និងលេខ២ ទទួលបានថវិកា៥លានរៀល និងមេដាយចំនួន ៣៦គ្រឿង និងលេខ៣ ទទួលបាន ថវិកា ៣លានរៀល,លេខ៤ ទទួលបាន ថវិកា១លាន៥០ម៉ឺនរៀល៕
ចែករំលែកព័តមាននេះ