ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះគ្រូ សាន​ សុជា បង្ហាញមាគ៌ា៣ ធ្វើឱ្យសត្វលោកមានជំនឿចិត្តបំពេញកិច្ចការដែលខ្លួនចង់ធ្វើដោយមិនស្ទាក់ស្ទើរ

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់ ប្រាកដជា​ស្គាល់​ហើយ ព្រះ​ភិក្ខុ​វជីរ​ប្ប​ញ្ញោ សាន សុ​ជា ដែល​ជា​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ដ៏​ល្បីល្បាញ​មួយ​ព្រះ​អង្គ ក្នុង​ការ​បង្រៀន​ព្រះ​អភិធម្ម ឲ្យ​យល់​ច្បាស់​ពី​បុណ្យ…

រាជធានី​ភ្នំពេញ ៖ ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់ ប្រាកដជា​ស្គាល់​ហើយ ព្រះ​ភិក្ខុ​វជីរ​ប្ប​ញ្ញោ សាន សុ​ជា ដែល​ជា​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ដ៏​ល្បីល្បាញ​មួយ​ព្រះ​អង្គ ក្នុង​ការ​បង្រៀន​ព្រះ​អភិធម្ម ឲ្យ​យល់​ច្បាស់​ពី​បុណ្យ បាប និង​រឿង​ផលកម្ម​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​លោកគ្រូ និង​នៅ​ក្នុង​យូ​ធូប​លោកគ្រូ​ផង​ដែរ ដោយ​បាន​បង្ហាញ​មាគ៌ា​៣ ជា​មាគ៌ា​ដែល​ធ្វើ​ឱ្យ​សត្វលោក​មាន​ជំនឿ​ចិត្ត ក្នុង​ការ​បំពេញ​កិច្ចការ​ដែល​ខ្លួន​ចង់​ធ្វើ​ដោយ​មិន​ស្ទាក់ស្ទើរ ។

មាគ៌ា​ទាំង​៣ គឺ​សីល​,​សមាធិ​,​បញ្ញា ជា​អ្នក​តម្រង់​សត្វលោក​មាន​ជំនឿ​ចិត្ត ។ លោក​ម្ចាស់​គ្រូ សាន សុ​ជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២0 មិថុនា ឆ្នាំ​២០២៣​ថា លោកធម៌​៨ គឺ ៖ មាន​លាភ អត់​លាភ សរសើរ និន្ទា មានយស អត់​យស សុខ និង​ទុក្ខ គឺជា​ធម៌​ប្រចាំ​លោក ជា​ព្យុះ​បក់​បោក​មក​លើ​ចិត្ត​សត្វលោក​គ្រប់​គ្នា ។

លោក​ម្ចាស់​គ្រូ​បាន​បន្ត​ថា មនុស្ស​មួយ​ចំនួន​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ឬ​អ្នកខ្លះ​ទៀត​រហូត​ដល់​បញ្ចប់ជីវិត​របស់​ខ្លួន ព្រោះតែ​តស៊ូ​មិន​បាន ។ ព្រោះតែ​យ៉ាងនេះ​ហើយ​ទើប​ព្រះសម្មាសម្ពុទ្ធ​ជា​បរមគ្រូ​នៃ​យើង ព្រះ​អង្គ​ទ្រង់មាន​ព្រះ​មហាករុណា​បង្ហាញផ្លូវ​សម្រាប់​សត្វលោក ដែល​កំពុង​ដើរ​ក្នុង​វិ​ថី​ជីវិត និង​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​លោកធម៌​ទាំងនេះ​ឱ្យ​មាន​សុវត្ថិភាព​បំផុត​ដោយ​ផ្តោត​ទៅ​លើ​ការ​គ្រប់គ្រង​ខ្លួនឯង ផ្លូវ​នោះ គឺ សីល សមាធិ បញ្ញា ។

សីល សម្រាប់​តម្រង់​កាយវាចា សមាធិ សម្រាប់​តម្រង់​ចិត្ត និង​បញ្ញា​សម្រាប់​តម្រង់​ទិដ្ឋិ (​ឬ​ទិស​ដៅ​) ។ មាគ៌ា​ទាំង​៣​នេះ ជា​មាគ៌ា​ដែល​ធ្វើ​ឱ្យ​សត្វលោក​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​បំពេញ​កិច្ចការ​ដែល​ខ្លួន​ចង់​ធ្វើ​ដោយ​មិន​ស្ទាក់ស្ទើរ ព្រោះ​ជា​មាគ៌ា​មិន​បៀតបៀន​អ្នក​ដទៃ​ទាំង​មិន​បៀតបៀន​ខ្លួនឯង ។

សូម​រំលឹក​ថា ព្រះ​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុ​ជា បាន​លាចាក​សិក្ខាបទ​ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ពី​ទឹកដី​ប្រទេស​អូស្ត្រាលី ក្រោយ​សាង​ផ្នួស​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ